*ប្រាវវវវវ~~~
សូរសម្លែងកែវបែកបានបន្លឺឡើងពេលដែលរាងតូចបាន
របូតដៃទម្លាក់វាចុះមកកាន់ឥដ្ឋ រូបភាពថើបគ្នារវាងអ្នក
ប្រុសនិងកញ្ញាឈីយ៉ុងគឺថេយ៉ុងបានឃើញច្បាស់ផ្ទាល់
ភ្នែកធ្វើឲគេតាំងអារម្មណ៍មិនត្រូវមិនដឹងថាគួរធ្វើអ្វីមាន
អារម្មណ៍ថាហាក់ស្លេរស្លន់ពេលដែលឃើញបែបនេះនៅ
ចំពោះមុខ រាងក្រាស់និងកញ្ញារូបស្រស់ដោយដឹងពីសំ
ឡេងរំខានហើយពួកគេក៏បញ្ឈប់សកម្មភាពហើយងាក
មុខមកសម្លឹងរាងតូចដែលឈរធ្វើមុខឡេឡង់ៗភ័យផង
<<ឯងមកមិនចេះគោះទ្វាទេហ្ហេស៎?>> ឈីយ៉ុងស្រែក
ជំទាលមកកាន់រាងតូចជាខ្លាំងទាំងខឹងចិត្តភ្លេចគិតថា
នេះកំពុងតែបង្ហាញចរឹតពិតហើយ
<<អឺ ..សូ-សូមទោស ខ្ញុំនឹងទៅវិញ>> ថេយ៉ុងនិយាយ
ឡើងទាំងរដាក់រដុបធ្វើខ្លួនមិនត្រូវរៀបនិងដើរទៅវិញតែ
ក៏ត្រូវបង្អាក់ដោយសម្លេងធ្ងន់របស់អ្នកប្រុស
<<សម្អាតទីនេះសិនចាំទៅវិញ>> ជុងហ្គុក
<<បាទ>> ថេយ៉ុងឱនក្បាលឆ្លើយតបមិនហ៊ានសម្លឹង
មុខរាងក្រាស់ទេ ទើបរើសអំបែងកែវទាំងប្រញ៉ាប់ប្រញ៉ា
លធ្វើឲដៃរបស់គេត្រូវមុតតែវាមិនថ្វីរាងតូចប្រឹងរើស
ទាល់តែអស់ទើបរហ័សចេញទៅវិញមិនសូម្បីតែមើល
មុខពួកគេទាំងពីរទេ ។ បន្ទាប់ពីថេយ៉ុងចេញផុតហើយ
ឈីយ៉ុងបម្រុងនិងបន្តតែជុងហ្គុកក៏មិនធ្វើវា
<<លោកហេតុអី?>> ឈីយ៉ុង
<<អស់អារម្មណ៍>> ជុងហ្គុកឆ្លើយហីៗហើយក៏ដើរទៅ
គេងបាត់ទុកឲឈីយ៉ុងនៅមិនអស់ចិត្តម្នាក់ឯង នាងខឹង
ដែលបញ្ឈប់ត្រឹមនេះទាំងដែលនាងមិនទាន់អស់ចិត្ត ។
ប៉ុន្តែក៏មិនអាចធ្វើអ្វីបានមានតែតាមចិត្តនាយនិងឯង
YOU ARE READING
《អ្នកបម្រើសម្អប់》(ចប់)
Fanfictionjeon jungkook/taehyung (top) (btt) {ភាគខ្លីៗ} >taehyung >jungkook ________ 28,08,22