ភាគ៣《អាក្មេងសំរាម》

3.6K 223 1
                                    


ព្រឹកថ្ងៃថ្មី រាងតូចក៏ត្រូវទៅសាលារៀនដូចសព្វមួយដងអញ្ចឹងហើយលោកស្រីចនក៏ឲថេយ៍ជិះឡានជាមួយនិងជុងហ្គុក ថ្ងៃនេះមិនខុសពីថ្ងៃមុនៗទេ អោយតែជិះបានពាក់កណ្ដាលផ្លូវដែលមើលទៅឆ្ងាយពីភូមិគ្រឹះចនល្មមរាងក្រាស់តែងតែដេញឲថេយ៍ចុះចេញពីឡាន ហើយឲដើរទៅសាលារៀនដោយខ្លួនឯង ។

#សាលារៀន

ជុងហ្គុកបានបោះជំហានវែងៗដើរចូលមកក្នុងថ្នាក់រៀនធ្វើឲក្មេងស្រីៗដែលអង្គុយក្បែរនោះ នាំគ្នាជ្រួលជ្រើមខ្សឹបខ្សាវពីភាពសង្ហារបស់នាយ។រាងក្រាស់ដើរមកដាក់បង្គុយនៅកៅអីក្បែរបង្អួចរបស់ខ្លួន ភ្លាមនោះក៏មានក្មេងប្រុសវ័យជំទង់ម្នាក់ ដែលត្រូវជាមិត្តភក្ដិរបស់គេនោះក៏និយាយឡើង ៖

<អាគុក!ថ្ងៃនេះឯងមករៀនមុនប្អូនឯងទៀតហើយឬ?>នាយម្នាក់នោះមកអង្គុយលើតុរៀនរបស់ជុងហ្គុក និងសួរនាំធម្មតា ព្រោះប៉ុន្មានថ្ងៃមកនេះគេឃើញរាងក្រាស់មករៀនមុនប្អូនរបស់គេរហូត ។

<យើងគ្មានប្អូនស្អីទេ>ជុងហ្គុក ឆ្លើយប្រាប់ទៅកាន់មិត្តខ្លួនបែបហីៗមិនខ្វល់ តែអ្នកដែលជាមិត្តរបស់នាយនោះពេលដែលបានឮហើយក៏ជ្រួញចិញ្ចើមឆ្ងល់និងសួរនាំទាំងសម្លេងខ្លាំងៗធ្វើឲសិស្សគ្រប់គ្នាក៏បានឮដែរ

<មិញឯងនិយាយថាមិច?ឯងគ្មានប្អូន?ចុះថេយ៉ុងនោះមិនប្អូនឯងទេហ្ហេស? អាមួយនេះរៀនឡើងលេងស្គាល់ប្អូនអស់ហើយ>ស៊ូហ្គា ងើបចេញពីតុ ឈរជ្រែញហោប៉ៅនិយាយទៅកាន់រាងក្រាស់ នៅសុខៗក៏មកថាគ្មានប្អូន ប្រហែលជាខឹងឈ្លោះទាស់សម្ដីគ្នាជាមួយប្អូនខ្លួនឯងទើបបានជានិយាយបែបនេះនោះ ។

<ឯងចង់ឲយើងប្រាប់ប៉ុន្មានដងទៀត អាថេយ៍វាមិនមែនប្អូនយើងទេ វាជាអ្នកបម្រើរបស់យើង>ជុងហ្គុកងើបឈរ បញ្ជាក់ទៅកាន់អ្នកដែលជាមិត្តម្ដងទៀត ចំណែកឯសិស្សៗគ្រប់គ្នាក៏រេភ្នែកសម្លឹងមកមើលការសន្ទនារបស់កម្លោះសង្ហាទាំងពីរ ។

<ថេយ៍មិនមែនជាប្អូនរបស់ជុងហ្គុក?>

<មែនហើយ មើលទៅគេមិនបានកុហកទេ>

<មិនគួរឲជឿសោះ> សម្លេងខ្សឹបខ្សាវគ្នាបានបន្លឺឡើង ពេញថ្នាក់រៀន ស៊ូហ្គាឃើញបែបនេះក៏និយាយដោយថ្នមសម្លេងវិញ

《អ្នកបម្រើសម្អប់》(ចប់)Where stories live. Discover now