ត្រឡប់ទៅ5ឆ្នាំមុន~~~~
<<បើខ្ញុំដើរចេញនោះអ្នកប្រុសនឹងមិនបាច់ក្បត់ប្រពន្ធ
ដើម្បីមករកខ្ញុំទេ>>ថេហ្យុងនិយាយត្រឹមនេះក៏ឈរគិត
បន្តិច មែនហើយអ្វីដែលបន្លឺមុននេះគឺត្រឹមត្រូវបំផុតតែ
ថាគួរដើរចេញដោយរបៀបណា ដើរចេញដោយសម្លាប់
ខ្លួនមែនទេ? ចុះកូន? ឥឡូវនេះថេហ្យុងចូលមកក្នុងទឹក
សមុទ្រដល់ទឹកត្រឹមចង្កេះទៅហើយ តើគេគួរដើរថយ
ក្រោយឬក៏គួរបន្តដើរទៅមុខទៀត ។
<<អាថេហ៍ឯងគិតឆ្កួតស្អីទៅ>>ថេហ្យុង
<<ឲអាប៉ាសូមទោស អាប៉ាភ្លេចគិតពីឯង>>ថេហ្យុង
អោនមុខមកនិយាយជាកូនរួចទើបសម្រេចចិត្តថាបក
ក្រោយវិញប៉ុន្តែបម្រុងនឹងលើកជើងបោះជំហានទៅមុខ
ហើយស្រាប់តែត្រូវរំមូលក្រពើមួយរំពេច
<<អាយ៎! ជ-ជួយផង>>ថេហ្យុង
<<អ្នកប្រុសទីនោះមានមនុស្សលង់ទឹក>>ស្របពេល
នេះដែរក៏មានទូកមួយកំពុងតែជិះកាត់នោះ ហើយអ្នក
ជាកូនចៅឃើញមនុស្សលង់ទឹកក៏ប្រញ៉ាប់ចៅហ្វាយ ។
<<បើឃើញហើយមិនឆាប់ទៅជួយ>>អ្នកជាចៅហ្វាយ
ស្រែកប្រាប់ហើយទើបនាយជាកូនចៅបត់ទូកទៅយ៉ាង
លឿនទៅរកអ្នកដែលលង់ទឹកនោះ ។ពេលមកដល់រាង
តូចក៏បានជ្រមុជចូលទៅក្នុងទឹកបាត់ទៅហើយទើបអ្នក
ជាចៅហ្វាយមិនចាំយូរក៏លោតចូលទឹកព្រូង នាយមិន
ចាំកូនចៅទេព្រោះកំពុងតែកាន់ចង្កូតទឹកនៅឡើយ ។
<<អ្នកប្រុស! រហន់ទៅណានឹង បងប្អូនគាត់ហេស៎?
បានជាត្រូវព្រួយថ្នាក់នេះ>>ដាងក្យុង
នាយកម្លោះម្នាក់នេះលើកថេហ្យុងមកដាក់លើទូករួច
ដាងក្យុងដែលត្រូវជាកូនចៅក៏រត់មករក
<<គេសន្លប់ហើយ>>ដាងក្យុង
ESTÁS LEYENDO
《អ្នកបម្រើសម្អប់》(ចប់)
Fanficjeon jungkook/taehyung (top) (btt) {ភាគខ្លីៗ} >taehyung >jungkook ________ 28,08,22