ក្រោយរាងតូចសម្លាប់បាត់ នាយជេមដែលដើរកាត់
នោះក៏បានឃើញ ហើយនាយក៏មកបីកាយតូចល្អិតដើរ
សម្ដៅទៅបន្ទប់របស់ថេយ៍តែម្ដង ជេមគ្រាន់តែឃើញពី
សភាពរបស់រាងតូច នាយគឺដឹងច្បាស់ណាស់ថានេះគឺ
ជាស្នាដៃរបស់អ្នកប្រុសខ្លួន ។
<<បងអាណិតឯងណាស់ថេយ៍>> ជេម បន្លឺឡើងទាំង
យកដៃទៅអង្អែលសក់រាងតូចតិចៗ រួចនាយក៏ដើរទៅ
បន្ទប់ទឹក ហើយចេញមកវិញដោយក្នុងដៃនាយមានកូន
កន្សែងមួយ និងទឹកមួយកូនចានដែក នាយជេមជូតខ្លួន
ឲនាយតូច និងយកអាវពាក់ឲនាយតូចទៀត ទើបគេក៏
ងើបឈរឡើង ហើយដើរចេញពីបន្ទប់របស់ថេយ៍វិញ ។
<<ជួយធ្វើស៊ុបឲថេយ៍ផង>> ជេម ដើរមកផ្ទះបាយនិង
និយាយឡើងប្រាប់ទៅកាន់អ្នកបម្រើស្រីម្នាក់ ។
<<ចា៎>> ស៊ូប៊ីន ដែលត្រូវជាអ្នកបម្រើបានឆ្លើយតបនិង
ជេមវិញ នាងមិនចូលចិត្តថេយ៍នោះទេ នេះក៏ព្រោះតែ
បញ្ជារបស់នាយជេមទេ កុំអីនាងមិនធ្វើតាមឡើយ ។
នាយកម្លោះដោយប្រាប់នាងហើយក៏ដើរចេញពីនាងទៅ
ចំណែកឯស៊ូប៊ីនវិញក៏នៅឈរញញឹមមើលទៅផែនខ្នង
របស់នាយកម្លោះ ដោយសារតែនាងចាប់អារម្មណ៍និង
នាយជេមនិងឯង ។ កន្លងទៅអស់រយៈពេលប្រហែល
ជា30នាទី ទើបស៊ូប៊ីនបានធ្វើស៊ុបរួចរាល់ ហើយនាងក៏
ដើរសម្ដៅទៅបន្ទប់របស់ថេយ៍ ។
<<អួយ>> ថេយ៉ុង ងើបឡើងទាំងមមីៗ មានអារម្មណ៍
ថានៅឈឺដដែល រាងតូចងើបអង្គុយបន្តិចរួចក៏ចាប់ភ្លឹក
និងអាវរបស់ខ្លួន ។
<<អ្នកណាពាក់វាឲខ្ញុំ?>> រាងតូចកាន់ជាយអាវ និងបន្លឺ
សំណួរសួរមកកាន់ខ្លួនឯងទាំងទឹកមុខឆ្ងល់ *ក្រាក ទ្វា
បន្ទប់ត្រូវបានបើកឡើងដោយដៃរបស់ស៊ូប៊ីន នាងដើរ
YOU ARE READING
《អ្នកបម្រើសម្អប់》(ចប់)
Fanfictionjeon jungkook/taehyung (top) (btt) {ភាគខ្លីៗ} >taehyung >jungkook ________ 28,08,22