<<ឡើងមកឲបានខ្លួនឯងទៅ ហើយបើឡើងមិនបានក៏
ងាប់ក្នុងទឹកនិងចុះ>> Jungkook ថាហើយនាយក៏
បោះជំហានដើរចេញទាំងមិនខ្វល់ខ្វាយនិងរាងតូចទេ
កាលពីនៅក្មេងនាយក៏ធ្លាប់ធ្វើបែបនេះដាក់ថេយ៉ុងដែរ
នាយគឺយកជីវិតរបស់អ្នកបម្រើសម្អប់របស់ខ្លួនមកលេង
សើចតែម្ដង បានមួយសន្ទុះជុងហ្គុកហាក់មិនបានឮ
សម្លេងរបស់ថេយ៉ុងទៀតទេទើបនាយក៏បែមកមើលវិញ
<<ថេយ៉ុង!>> Jungkook បន្លឺឡើងភ្លាត់សម្លេងនៅ
ពេលដែលឃើញថារាងតូចបានសន្លប់បាត់មាត់ឈឹង
ហើយក៏លេចខ្លួនចូលទៅក្នុងទឹកនិងទៅដល់បាតអាង
បាត់ទៅហើយ ។
*ប្រូង មិនចាំយូររាងក្រាស់ក៏លោតចូលទៅក្នុងអាងទឹក
ដែរហើយក៏ចាប់ឡើងកាយតូចឡើងមកលើគោកវិញ ។
<<ថេហ៍..ភ្ញាក់ឡើងឯងកុំបំភ័យយើង>> ជុងហ្គុកយក
ដៃវាយថ្ពាល់រាងតូចតិចៗ ប៉ុន្តែថេយ៉ុងនៅតែមិនភ្ញាក់
ដដែលទើបនាយក៏ទម្លាក់បបូរមាត់ផ្លុំខ្យល់ឲរាងតូចតែ
ម្ដង បានមួយសន្ទុះទើបនាយក៏ដកបបូរមាត់ចេញវិញ
ហើយរាងតូចក៏ដឹងខ្លួនដូចគ្នា
<<ខិ..អ្ហឹក ចង់ឲខ្ញុំស្លាប់ណាស់ឬ?>> គ្រាន់តែដឹងខ្លួន
ភ្លាមថេយ៉ុងក៏ស្រែកឲអ្នកប្រុសតែម្ដងថែមទាំងវាយទ្រូង
នាយក្រាស់ដឹបៗទៀត ទាំងដែលពីមុនគេមិនហ៊ានធ្វើ
បែបនឹងជាមួយនឹងជុងហ្គុកទេ
<<ឯងមិនអីល្អហើយម៉ោះ>> ជុងហ្គុកបន្លឺឡើងមិន
គំហកមិនសម្លុតដូចជាមុននេះទេ នាយនិយាយដោយ
ថ្នមសម្លេងហើយក៏រាដៃឲរាងតូច ប៉ុន្តែថេយ៉ុងមិនខ្ចីតប
និងកាន់ដៃនាយវិញគឺងើបឈរដើរទៅដោយខ្លួនឯងវិញ
<<រឹងក្បាលណាស់>> ជុងហ្គុកនិយាយរួចទើបចាប់បី
ថេយ៉ុងយកតែម្ដងរីឯអ្នកដែលត្រូវគេបីវិញក៏ខំរើបម្រាស់
YOU ARE READING
《អ្នកបម្រើសម្អប់》(ចប់)
Fanfictionjeon jungkook/taehyung (top) (btt) {ភាគខ្លីៗ} >taehyung >jungkook ________ 28,08,22