"ប្រាក់ខែមិនបានថ្លៃ ពេលណាបានសងបំណុលយើងអស់?"ជុងហ្គុក នៅតែធ្វើទឹកមុខស្មើរធេងដដែល
(គួរបញ្ជាក់ផងដែរថា ប៉ាម៉ាក់យ៉ុនអាជំពាក់បំណុលជុងហ្គុកដោយសារតែ កាលនៅអាយុប្រហែល ១៦-១៧ឆ្នាំយ៉ុនអានាងមានជំងឺ ដែរត្រូវវះកាត់ជាបន្ទាន់ ហើយការវះកាត់ត្រូវការលុយច្រើនទើបអាចវះកាត់បាន បើមិនវះកាត់ទេ នាងអាចនឹងបាត់បង់ជីវិត ដោយពេលនោះពួកគាត់គ្មានលុយដើម្បីធ្វើការវះកាត់ជំងឺអោយកូនស្រីតែម្នាក់ ទើបពួកគាត់សម្រេចចិត្ត ខ្ចីលុយរបស់ជុងហ្គុកប្រើការសិន។ពេលនោះជុងហ្គុក៏មិនសួរនាំពួកគាត់ទាំងពីរនាក់នោះទេ ថាយកលុយមកធ្វើអ្វី ពេលដែលគេខ្ចីក៏អោយមកភ្លាមៗមិនគិតសួរនាំអ្វីច្រើននោះទេ។បន្ទាប់ពីបានខ្ចីលុយជុងហ្គុកវះកាត់ជំងឺរបស់យ៉ុនអាបានជោគជ័យហើយ ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធក៏ខ្ចីលុយជុងហ្គុកថែមទៀត ដែលធ្វើអោយប្រាក់បំណុលកើនឡើងកាន់តែច្រើន ពួកគាត់យកលុយនោះមកបង្កើតរបរអាជីវកម្ម តែក៏ត្រូវក្ស័យធនវិញទាំងអស់។មកទល់ពេលយ៉ុនអានាងមានអាយុ ២២ឆ្នាំ សរុបមកវា ៥-៦ឆ្នាំទៅហើយ ពួកគាត់នៅតែរកលុយមកដោះបំណុលជុងហ្គុកមិនបានទៀត)
"ទៅជាមួយយើង យើងអោយប្រាក់ខែនាងលើសនៅទីនេះគុណនឹង១០ ព្រមទេ??"ជុងហ្គុក
"អត់ទេ មិនព្រមទេ ខ្ញុំសុខចិត្តនៅទីនេះ នៅជាមួយប៉ាម៉ាក់ខ្ញុំវិញ"យ៉ុនអា នៅតែជ្រើសនូវជម្រើសរបស់ខ្លួនតាំងពីដើមដដែល គឺមិនព្រមទៅនៅជាមួយជុងហ្គុកជាដាច់ខាត
"ទៅនៅទីនោះជាមួយយើងទៅ យើងមិនអោយនាងពិបាកទេ ហ៊ានធានា"ជុងហ្គុក
"អត់ទេ...ហឹកៗហឺ...យ៉ាងណាក៏ខ្ញុំមិនទៅជាមួយលោកដែរ"
"ពួកអ៊ុំគិតយ៉ាងមិចដែរ?មនុស្សដូចជា ចន ជុងហ្គុកនេះណា និយាយម៉ាត់ណាគឺម៉ាត់ហ្នឹងហើយ"ដោយនិយាយជាមួយយ៉ុនអា មិនបានផល មិនទៅមុខអ្វីសោះ រាងក្រាស់ក៏បែរត្រឡប់តែនិយាយជាមួយអ្នក ដែលជាឪពុកម្ដាយវិញ
"លោកមានជម្រើសផ្សេងទៀតទេ?ខ្ញុំមិនចង់អោយកូនស្រីតែម្នាក់របស់ខ្ញុំចាកចេញពីពួកខ្ញុំទេ រាល់ថ្ងៃបាននាងនឹងហើយ ដែលចាំមើលថែទាំងពួកខ្ញុំទាំងពីរនាក់ ប្ដីប្រពន្ធ ចុះបើលោកយកនាងទៅ តើអោយពួកខ្ញុំទៅពឹងអ្វីទៀត?"លោកគីម ដែរជាប៉ារបស់យ៉ុនអាបានរៀបរាប់ប្រាប់រាងក្រាស់ដោយទឹកមុខកំសត់បំផុត
"ជម្រើសផ្សេងមែនទេ?បាន....ត្រូវរកលុយមកដោះបំណុលអោយយើងនៅរយ:ពេលបីថ្ងៃខាងមុខនេះ បើមិនចង់ស្លាប់អត់ដីកប់"ជុងហ្គុក និយាយហើយក៏ដើរចេញទៅមិនទាន់បានប៉ុន្មានជំហានផង ត្រូវសម្លេងយ៉ុនអាមកផ្អាកដំណើររបស់របស់គេ
"ខ្ញុំព្រមទៅជាមួយលោក តែលោកត្រូវតែសន្យា ហាមធ្វើអីប៉ាម៉ាក់ខ្ញុំជាដាច់ខាត"ដោយដឹងថារយ:ពេលបីថ្ងៃ នាងមិនអាចរកលុយមកសងគេគ្រប់នោះទេ ព្រោះវាច្រើនខ្លាំងណាស់ ក៏សម្រេចចិត្តព្រមទៅជាមួយគេ
"ល្អណាស់ រឿងប៉ាម៉ាក់របស់នាង ចាំយើងបញ្ជូនមនុស្សមកមើលថែ"ជុងហ្គុក សម្តីម៉ាត់ៗច្បាស់ៗដោយកែវភ្នែកមុតសម្លឹងទៅមើលផែនថ្ពាល់ដែលពោរពេញទៅដោយទឹកភ្នែករបស់នាងក្រមុំរួចក៏ដើរចេញមករងចាំនៅខាងក្រៅវិញដោយទុកពេលអោយនាងរៀបចំសម្លៀកបំពាក់
"ហឹកៗៗ ប៉ាម៉ាក់មើលថែខ្លួនអោយល្អណាកូននឹងខំធ្វើការសងបំណុលគេអោយអស់ហើយនិងមកមើលថែប៉ាម៉ាក់វិញ ហឹកៗៗ.."យ៉ុនអា លុតអង្គង់ចុះយកដៃទាំងសងខាងក្រសោបអោបកាយរាងចំណាស់ទាំងពីរជាប់ដែលលាយលំនឹងទឹកភ្នែកពាក្យសម្តីដែលគួរអោយអាណិតចេញមក ធ្វើអោយអ្នកដែរឈរស្តាប់នៅខាងក្រៅដកដណ្ដើមធំ ជុងគុកលឺហើយក៏មិនបានថាអ្វីដែរនាយក៏ដើរឡើងឡានចាំនាងមុនទៅ
"កូនត្រូវមើលថែខ្លួនអោយល្អណា ប៉ាម៉ាក់សុំទោសដែលអោយកូនមកលំបាកបែបនេះ កូនទៅចុះប៉ាម៉ាក់អាចមើលថែខ្លួនឯងបាន"អ្នកដែលមាននាមជាម្តាយយកដៃមកខាងអង្អែលក្បាលកូនស្រីទាំងទឹកភ្នែកតែមិនអាចជួយអ្វីបានក្រៅពីបារម្ភ!ដោយនិយាយគ្នារួចរាល់ហើយនាងក្រមុំយ៉ុនអាក៏ដើរចេញមកខាងក្រៅទាំងដៃកាន់កាបូបដាក់អាវធំល្មមមួយទាំងទឹកមុខភ័យខ្លាច នាងមិនដែលរស់នៅឆ្ងាយពីម៉ាក់ប៉ានាងផង ឥឡូវមកត្រូវទៅនៅឆ្ងាយអារម្មណ៍នាងពេលនេះគឺភ័យខ្លាចណាស់មិនដឹងត្រូវជួបអ្វីខ្លះតទៀតទេ ទៅរស់នៅផ្ទះគេហើយខ្លួនមួយតែឯង!តើមានឧបសគ្គអីខ្លះនៅចាំនាង?
"ឆាប់ឡើងឡានទៅ ចៅហ្វាយនៅចាំក្នុងឡាន"សាន់ ឃើញយ៉ុនអាភ្លាមក៏ប្រយ៉ាប់ហៅអោយឡើងឡានដើម្បីចេញដំណើរទៅ!ឡើងដល់លើឡានភ្លាមអារម្មណ៍ភ័យខ្លាចក៏កើតឡើងម្តងទៀតពេលនាងឃើញកែវភ្នែកមុតស្រួចគួរអោយខ្លាចរបស់ជុងគុកសម្លឹងមកខ្លួន!យ៉ុនអាមិនហ៊ានមើលភ្នែកជុងគុកយូរទេ នាងបានត្រឹមតែអង្គុយស្ងៀមអោនមុខចុះអោបកាបូបក្នុងដៃតែប៉ុណ្ណោះ!នាយក្រាស់ក៏មិនបានទៅសួរនាំអីទៀតដែរព្រោះនាយដឹងបាត់ទៅហើយគ្រាន់តែឃើញសភាពយ៉ុនអាថានាងនៅភ័យខ្លាច
ជិះប្រហែល20នាទី ឡានស៊េរីទំនើបក៏បានឈប់ចតនៅភូមិគ្រឹះចន ដែលមានស្រ្ដីចំណាស់ម្នាក់រត់មកទទួល នាយកម្លោះចុះពីលើឡានដើរសំដៅចូលមកក្នុងភូមិគ្រឹះដោយមានរាងល្អិតយ៉ុនអាដើរតាមពីក្រោយត្រុកៗ!
"អ៊ំលីម នាំនាងទៅរកបន្ទប់ទៅ! ហើយបង្រៀនការងារអោយនាងផង ចាប់ពីថ្ងៃនេះទៅនាងត្រូវមកធ្វើការនៅទីនេះជាមួយអ៊ំ!អរមែន ថ្ងៃនេះអោយនាងសម្រាកសិនទៅស្អែកចាំអោយធ្វើការ ព្រោះនាងប្រហែលជាហត់ហើយ"ជុងគុក និយាយទៅកាន់មនុស្សដែលមានវ័យចំណាស់ជាងខ្លួនអោយដឹងខ្លះពីយ៉ុនអានិងអោយគាត់ណែនាំពីការងារខ្លះៗដល់នាងក្រមុំ!"ចា៎ លោកប្រុស!នាងតូចមកតាមអ៊ំមក..!"អ៊ំលីម ដើរជូនយ៉ុនអាទៅរកបន្ទប់សម្រាក!អរមែនហើយ ភ្លេចប្រាប់ថាភូមិគ្រឹះដល់ធំស្គឹមស្កៃនេះមានមនុស្សរស់នៅតែ4-5នាក់នោះទេ គឺជុងគុកជាម្ចាស់ អ៊ំលីមដែលជាអ្នកមើលថែផ្ទះ និងនាងៗបម្រើពីរបីនាក់ទៀត សាន់ជាជំនិតរបស់ជុងហ្គុក និងអ្នកយាមទ្វា អ្នកមើលថែសួន2នាក់ទៀត ដោយសារតែជុងគុកនាយមិនសូវចេះនិយាយច្រើនរឺអោយអ្នកណាមករញ៉ៃរញ៉េទេ ទើបរាងក្រាស់ជួលតែអ្នកបម្រើម្នាក់ ឥឡូវថែមយ៉ុនអាម្នាក់ទៀត!!!
"នាងសម្រាកនៅបន្ទប់នេះចុះ ស្រួលឮពេលដែលចៅហ្វាយហៅប្រើ ហើយរំលងមួយបន្ទប់ទៀតក៏ជាបន្ទប់អ្នកប្រុស នាងតូចឈ្មោះអីដែរ?"អ៊ំលីម អង្គុយចង្អុលដៃទៅត្រង់ប្រាប់យ៉ុនអាពីបន្ទប់ជុងគុក រួចក៏សួរឈ្មោះនាងល្អិតទាំងទឹកមុខញញឹមស្វាគមន៍ គ្រាន់តែគាត់ឃើញយ៉ុនអាភ្លាមគាត់ក៏សប្បាយចិត្តដោយសារតែគាត់មកធ្វើការនៅទីនេះរាប់ឆ្នាំហើយជុងគុកមិនដែលនាំស្រីណាចូលផ្ទះនោះទេ ឥឡូវមានយ៉ុនអាម្នាក់គាត់លែងអផ្សុកហើយ ហើយគាត់ឃើញទឹកមុខយ៉ុនអាគួរអោយអាណិតទើបគាត់អាចស្មានដឹងថានាងជាមនុស្សបែបណា!
"ខ្ញុំឈ្មោះយ៉ុនអា អ៊ំជួយណែនាំការងារអោយខ្ញុំផង ហើយមិចក៏ក្នុងផ្ទះនេះស្ងាត់ម្លេះអ៊ំ?" យ៉ុនអា ក្រឡេកមុខចុះឡើង សម្លឹងមើលក្នុងផ្ទះដ៏ធំនិងប្រណីតនេះយ៉ាងភ្ញាកក់ផ្អេីល ព្រោះតាំងពីកើតមកនាងមិនដែលបានឃើញផ្ទះធំបែបនេះទេ!ហើយនាងក៏ឆ្ងល់ទៀតហេតុអ្វីផ្ទះធំបែបនេះមានតែអ៊ំលីមដែលនៅរឺក៏អ្នកផ្សេងគេទៅផ្ទះអស់ហើយ?
"អរ គឺចេះណាយ៉ុនអា មកពីផ្ទះនេះស្ងាត់ដោយសារតែ យប់ថ្មើរនេះហើយ ពួកអ្នកបម្រើចូលគេងអស់ហើយ បានហើយឯងទៅងូតទឹក ហើយសម្រាកទៅ ចាំស្អែកចាំអ៊ុំណែនាំការងារដល់ឯង"អ៊ំលីម
"ចា៎អ៊ំ..!"យ៉ុនអា និយាយហើយក៏អោនគំនាបក្បាលបន្តិចរួចក៏ដើរចូលបន្ទប់របស់នាងបាត់ទៅ!"អោយនាងគេងបន្ទប់នេះមែនទេ??"ជុងគុក ដើរមកពីក្រោយអ៊ំលីមទាំងដាក់ដៃលូកក្នុងខោប៉ៅខោខ្លួន នាយកម្លោះដើរមកមើលបន្ទប់ដែលយ៉ុនអាត្រូវសម្រាក ក៏ឃើញថានៅមិនឆ្ងាយពីបន្ទប់របស់ខ្លួន នាយក៏ញញឹមលាក់គំនួច
____
នៅជិតចឹង ស្រួលចាប់កូនក្រមុំគេមែនប្រូ?
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...