ភាគ៨
ព្រឹកថ្ងៃថ្មីរះអាទិត្យចាប់ផ្តើមមបង្ហាញខ្លួនបន្តិចម្តងៗមកបំភ្លឺមនុស្សសត្វ!ចំណេកឯង មនុស្សគ្រប់គ្នាក៏រៀបចំខ្លួនរូតរះទៅធ្វើការបំពេញកាត្វកិច្ចរបស់ខ្លួន ខុសអីតែមនុស្សមួយគូរនេះកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត បេះមិនចេញ ពន្លឺព្រះអាទិត្យជះចូរមកដាស់ដំណេករបស់រាងល្អិត!ត្របកភ្នែកតូចៗបើកមកភ្លាម នាងយកដៃញីភ្នែកទាំងមិនទាន់អស់ងងុយ នាងទើបតែបានគេងជិតភ្លឺនេះទេ ព្រោះតែយប់មិញនេះ ជុងហ្គុកលេងខ្លាំងដៃពេក យ៉ុនអាងាកឆ្វេងស្ដាំក៏ក្រលៀសភ្នែកប៉ះចំ ផ្ទៃមុខផូរផង់ដូចនារី របស់ជុងហ្គុក នាងសម្លឹងមើលគេក៏ឃើញថាគេអាក្រាតកាយ ទើបនាងបើកភួយសម្លឹងមើលដងខ្លួនរបស់នាង ក៏ឃើញថានាងគេងទាំងគ្មានស្លៀកបំពាក់អីនេាះទេ ពោលគឺអាក្រាតកាយដូចជុងហ្គុកដែរ យ៉ុនអាគេងអោបភួយបែរមុខចេញពីជុងហ្គុក សំណួររាប់ពាន់សំណួរបានលោតចូលក្នុងខួរក្បាលរបស់នាង ហេតុអ្វីបានជានាងព្រមតាមគេ?ហេតុអ្វីបានជានាងមិនព្រមប្រកែកជាមួយគេ?នាងត្រូវបាត់បង់ព្រហ្មចារីដោយសារតែគេ?បើប៉ាម៉ាក់នាងដឹងពួកគាត់យកមុខទៅទុកនៅឯណា?យ៉ុនអាកំពុងតែគិតសុខៗ ក៏មានដៃក្រាស់មកអោបនាងពីក្រោយ ហើយក៏ថើបស្រង់ក្លិនពី-ករបស់នាងយ៉ាងព្រហើន យ៉ុនអាប្រឹងរើបម្រាស់ពីការអោបរបស់នាយដែរ តែមិនបានសម្រេចឡើយ
"បើអូនមិនចង់ឈឺខ្លួនដូចយប់មិញ ក៏នៅអោយស្ងៀមៗទៅ"ជុងហ្គុក និយាយងុ៉លៗនៅក្បែរត្រចៀកយ៉ុនអា
"លោក...បើប៉ាម៉ាក់ខ្ញុំដឹងរឿងនេះ លោកគិតចង់ធ្វើអ្វីបន្ត?"យ៉ុនអា នាងសម្រេចចិត្តសួរគេត្រង់ៗ ព្រេាះតែរឿងនេះ មិនមែនរឿងតូចតាចទេ
"សឺត...បងប្រាប់ហើយមែនទេថាកុំអោយហៅបង-លោកបែបនេះ មិចនិយាយមិនស្ដាប់ចឹង?អូនឯងនេះចំជាក្បាលរឹងពិតមែន"ជុងហ្គុក នាយក្រោកមកថើបថ្ងាសយ៉ុនអាមួយខ្សឺត ហើយនាយក៏សម្លឹងមើលមុខនាងចំៗ យ៉ុនអាបានត្រឹមបើកភ្នែកម៉ក់ៗសម្លឹងមើលមុខ នាយកម្លេាះ
"បងនឹងទទួលខុសត្រូវលើអូន អូខេទេប៉ុនហ្នឹង?"
"បើធ្វើព្រេាះតែការដឹងខុសគឺមិនបាច់ទេ"
"អ្នកណាថាបងធ្វើព្រេាះតែការដឹងខុស?បងធ្វើក៏ព្រេាះតែបងស្រឡាញ់អូនទៅវិញទេ!!!ដឹងទេកាលបងឃើញអូនដំបូង បងក៏លង់ស្រលាញ់អូនដោយមិនដឹងខ្លួនទៅហើយ បងក៏មិនយល់ពីអារម្មណ៍របស់ខ្លួនឯងនៅពេលនេាះដែល នៅពេលដែលអូនប្រកែកមិនចង់មកនៅជាមួយបង បងក៏បានគម្រាមអូន តែបងមិនហ៊ានធ្វើវានេាះទេ"
"អូនមានដឹងទេហេតុអ្វីបានបងបង្ខំអូនអោយហៅជុងហ្គុកម្នាក់នៀកថា បងទេ?"
"មិនដឹងទេ"
"ព្រេាះតែបងចង់អោយអូននឹងបងមានភាព ស្និទ្ធស្នាលជាមួយគ្នាលើសពីចាហ្វាយនឹងកូនចៅ បងចង់យកចិត្តអូន អោយអូនស្រឡាញ់បង"ជុងហ្គុក នាយទាញយ៉ុនអាអោយមកគេងលើទ្រូងហាប់ណែនរបស់គេ គេដាក់ដៃអោបចង្កេះមួយក្ដាប់របស់នាង ហើយរៀបរាប់នូវរឿងរ៉ាវដែលគេបានធ្វើដាក់នាង បែកអូរហូរស្ទឹងពេញហ្នឹង
"គេថាមនុស្សប្រុសដែលឃើញមនុស្សស្រីភ្លាម ស្រឡាញ់ភ្លែត គេនេាះស្រឡាញ់នាងដោយចិត្តស្មេាះនេាះទេ"យ៉ុនអា នាងចង់ឋាកចិត្តជុងហ្គុកថាស្រឡាញ់នាងពិតឬក៏អត់ ឬគ្រាន់តែយកនាងលេងសើច នាងក៏ប្រឌិតប្រយោគមួយឃ្លាប្រាប់ទៅប្រាប់ជុងហ្គុក
"ប្រុសណាមិនដឹងទេ តែបងគឺមិនបែបនេាះទេ បងស្រលាញ់អូនដោយចិត្តស្មេាះហ៊ានស្បថទៀត"ជុងហ្គុក នាយលើកម្រាមដៃបីបញ្ជាក់ពីភាពស្មោះស្ម័គ្ររបស់គេចំពេាះនាង
"បានហើយទៅ ខ្ញុំទៅងូតទឹកនឹងអាងទៅធ្វើការ ហួសម៉ោងខ្លាចចាហ្វាយដេញក្បាលចោល"យ៉ុនអា និយាយហើយក៏ប្រុងងើបចេញតែត្រូវរាងក្រាស់ឃាត់នាង
"ចៅហ្វាយណា ហ៊ានដេញអូនចោលនេាះទាំងស្អាត ឆ្លាត ឆ្នាស់ក៏ឆ្នាស់ ស្គាល់ដំបូងៗឃើញសុភាពទេ ម៉ែ...ពេលស្គាល់ច្បាស៉ញ៉េញសាហាវ ជេឯងរហូត"ជុងហ្គុក
"ចឹងបានគេថា មើលមនុស្សកុំមើលតែសំបកក្រៅ មើសក្រោកចេញមើស"យ៉ុនអា ប្រឹងប្រើកម្លាំងដៃច្រាននាយចេញ តែនាយមិនអើរពើឡើយ
"ថើបកន្លែងនេះមួយខ្សឺតសិនមក បានអោយទៅ"ជុងហ្គុក នាយចង្អុលបបូរមាត់សិចសុីរបស់នាយ បង្ហាញថាជាកន្លែងដែរយ៉ុនអាត្រូវថើបគេ
"មិនថើប...ចេញទៅ"
"បើអូនមិនថើបបង បងមិនចេញដូចគ្នា"
"មិនចេញមែនទេ?បាន....នេះន៎ែក(អូយ៎......)"ថាហើយយ៉ុនអាលើកជើងធាក់កូនប្រុសរបស់ជុងហ្គុក ធ្វើអោយនាយស្រែកយ៉ៃ ព្រេាះតែវាហួលខ្លាំងពេក នេះនាងលេងមែនទែនហ៎េ កាលបើជុងហ្គុកក្រោកចេញហើយដេករមីករមួលពេញពូកដោយដៃខ្ទប់កូនប្រុសគេ ឱកាសល្អយ៉ុនអាក៏ប្រញាប់រុំភួយស្ទុះចុះពីលើគ្រែយ៉ាងលឿន
ព្រូស
ចុះពីលើគ្រែភ្លាមនាងក៏ទន់ជង្គង់ដួលព្រូសទៅលើការ៉ូ នាងមានអារម្មណ៍ថានៅឈឺនៅចំណុចពិសេសរបស់នាង ដែលជុងហ្គុកធ្វើបាបតាំងពីយប់មិញនេះ
"ហាសហា អោយសាឡះចឹងចេាះ ហ៊ានធ្វើបាបបងកម្មតាមតបភ្លាមៗមិនទុកដល់ថ្ងៃស្អែក ហាសហា"ជុងហ្គុក ងើបមកមើលយ៉ុនអាដួលនៅលើការ៉ូ នាយក៏សើចចំអកនាងខ្លាំង យ៉ុនអាបានត្រឹមតែអង្គុយផ្ទាល់លើការ៉ូខាំមាត់សង្កត់ចិត្តនឹងពាក្យសើចចំអក់របស់គេ
"ឆាប់មកលើកភ្លាម លោកអ្នកបង្កលោកត្រូវតែទទួលខុសត្រូវ"
"អត់ចង់មិចចេាះ"ជុងហ្គុក ឌឺដងដាក់យ៉ុនអា តាំងខ្លួនជាអ្នកមានប្រៀបលើនាង
"អត់ៗទៅអញដើរខ្លួនឯងក៏បាន"យ៉ុនអា ក្រោកដើរប៉ាក់ពើកៗសំដៅចូលទៅបន្ទប់ទឹក តែដើរមិនទាន់ដល់ផង ជុងហ្គុកក៏ចូលមកចាប់បីនាង
"តេាះទៅក្រេបទឹកឃ្មុំនៅក្នុងបន្ទប់ទឹកវិញណ៎....""ក្រេបទឹកឃ្មុំតាហែង អញមិនទាន់បាត់ឈឺផង"
________
អូយ៎ ណាគេថាយ៉ុនអាស្លូតច្រឡំមាត់ហើយចាស😭
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...