ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី៦

24 0 0
                                    


"យ៉ុនអា អីគេទន់ៗហ្នឹង?"ជុងហ្គុក
"អា៎យយយយ.....អាមនុស្សរោគចិត្ត"​ នាងក្រមុំបើកភ្នែកធំៗ ស្រែកចាចដូចគេវាយ10ដំបងចឹង ពេលដែលឃើញនាយចាប់ចំរបស់ខ្លួនបែបនេះ!​ ថាដៃទៅវាគួរអោយខឹងណាស់ទៅហើយ តែពាក្យដែលជុងគុកសួរមុននេះវាគួរអោយចង់ហក់ទៅដាល់កណ្តាលមាត់ អោយបែកឈាមជាងទៅទៀត!យ៉ុនអាយកដៃនាងទាំងសងខាង ច្រានទ្រូងជុងហ្គុកមួយទំហឹងអោយងើបចេញពីខ្លួនតាមកម្លាំងដែលមានទាំងអស់ឯទឹកមុខវិញឡើងក្រហមងាំង!
"ពេញៗដៃល្អណាស់ យ៉ុនអារបស់ពិតរឺអត់នៀក? "​ ជុងហ្គុក កាលបើត្រូវគេច្រាន ងើបទៅម្ខាងហើយនៅឆ្លៀតសួរឌឺដងផ្លែផ្កា ដាក់រាងល្អិតទៀត!នេះគេវាយកុំថាគេខូចណា ម៉ាព្រឹកនេះជុងហ្គុកនាយខិលដាក់យ៉ុនអាខ្លាំងណាស់ សម្តីវិញចាក់ទឹកមិនលិច ទាំងដែលរាល់ដងមុខមិនដែលរាប់ញាតិផង
"ហ្ហើយ មាត់ស្អុយណាស់លោកនេះ បើកុំតែយល់ថាចៅហ្វាយទេ...កុំអីងាប់ក្នុងកណ្ដាប់ដៃខ្ញុំប្រាកដណាស់!បានហើយឆាប់អោយគេរៀបចំកន្លែងធ្វើការអោយខ្ញុំម....សឺត!"​ យ៉ុនអានិយាយមិនទាន់ចប់ផង ក៏ត្រូវបានទទួលស្នាមថើបជាប់ថ្ពាល់មួយខ្សឺតដោយមាត់នាយកម្លោះ អោនមកថើប នេះហ៊ានណាស់ណ៎បានបឺតបានថើបរហូត!យ៉ុនអានៅឈរថ្មឹងមិនកម្រើកអ្វីសោះ ព្រោះពេលដែលនាយថើបគឺពេលដែលនាងបែរមកទល់មុខគេតែម្តង ហ្អេីយ! មួយព្រឹកនេះយ៉ុនអាខាតរហូត
"នេះជាពិន័យដែលនាងមិនស្តាប់បង្គាប់ខ្ញុំនៅលើឡាន បើលើកក្រោយបែបនេះទៀតខ្ញុំបីនាងទៅផ្ទះវិញតែម្តង អាចនឹងមិនបឺតរឺថើបទេ តែវា....ហ្ហើយខ្ជិលគិតណាស់ប្រយ័ត្នសម្តីទៅ"ជុងហ្គុកនិយាយហើយក៏ដើរយ៉ាងសង្ហាទៅក្រៅអោយបុគ្គលរៀបចំកន្លែងធ្វើការ អោយនាងល្អិតយ៉ុនអាដែលជាលេខាខ្លួន ដោយទុកអោយនាងឈរមើលដំណើរគេពីក្រោយទាំងហួសចិត្ត
"សាន់!រៀបចំតុការងារអោយយ៉ុនអានៅក្នុងអូហ្វីសរបស់យើងទៅ ហើយប្រមូលឯកសារដែលចាំបាច់យកមកអោយយើងទាំងអស់មក!"នាយកម្លោះឈរនិយាយមុខអូហ្វីសខ្លួនជាមួយជំនិតរបស់ខ្លួន ដោយមិនភ្លេចក្រឡេកភ្នែកទៅមើលអ្នកនៅក្នុងអូហ្វីសនោះទេ!ចាំមើលជុងហ្គុកដាក់ការងារអីខ្លះអោយនាងល្អិតធ្វើ​។ ការងារថ្ងៃដំបូងសោះសុទ្ធតែអោយគេប្រមូលឯកសារទាំងអស់អីបែបនេះ!​ ឯយ៉ុនអាវិញ​ នាងនៅអង្គុយក្នុងអូហ្វីសមើលចុះមើលឡើង គ្រប់ទិសមើលអ្វីដែលមាននៅក្នុងអូហ្វីសជុងហ្គុកនោះ!!!!ប្រហែលមិនប៉ុន្មាននាទីតុការងារដែលយ៉ុនអាត្រូវអង្គុយធ្វើការក៏បានហើយរៀបរយ
"អ៊ាវ..ហេតុអីក៏តុការងារខ្ញុំជិតតុរបស់បងម្លេះ?ដាក់ខាងជ្រុងនោះមិនល្អទេហ៎?"រាងស្តើង ចង្អុលទៅជ្រុងខាងឆ្វេងដៃដែលរៀងឆ្ងាយពីជុងហ្គុកប្រាប់ចង់អោយនាយប្តូរតុនាងទៅខាងនុងវិញ!
"មិនបានទេ អូនត្រូវតែអង្គុយត្រង់នេះជិតបង ហាមប្រកែកហាមតវ៉ាធ្វើអីតាមដែលបងដាក់អោយទៅ"ជុងហ្គុក ម្តងជាបុរសដែលកក់ក្តៅ​ ម្តងក៏ជាបុរសដែលគួរអោយខ្លាច នេះយ៉ាងមិចអោយប្រាកដ?​ តាមចិត្តនាយកម្លោះមិនទាន់ទេ បើបន្តិចក៏ត្រជាក់បន្តិចក៏ក្តៅបែបនេះ!
  តុ/តុ/តុ
"ចូលមក"សំឡេងគោះទ្វារបន្លឺឡើង ធ្វើអោយរាងក្រាស់ក៏ទាយដឹងទៅហើយថាជានរណា នាយក៏ស្រែកអនុញ្ញាតអោយចូលមក!អ្នកដែលចូរមកគឺជាអ្នកដែលមកបង្រៀនការងារជាលេខាខ្លះៗទៅអោយយ៉ុនអាទេ ព្រោះនាយកម្លោះដឹងច្បាស់ណាស់ថាយ៉ុនអា មិនធ្លាប់ធ្វើការងារនេះពីមុនមកទេ ទើបនាយអោយបុគ្គលិក ក្នុងក្រុមហ៊ុនមកជួយបង្ហាត់នាង
"យ៉ុនអា នេះជាអ្នកបង្រៀនការងារដល់នាង"ជុងហ្គុក ងាកមុខមករករាងល្អិតដែលនៅតុជិតនេាះ
"ខ្ញុំពន្យល់អ្នកនាងតែមួយថ្ងៃទេ ហើយខានស្អែកអ្នកនាងអាចធ្វើខ្លួនឯងបាន" បុគ្គលិកស្រី ចូលមកជិតរាងស្ដើងរួចក៏បង្រៀននិងពន្យល់ពីតួនាទីដែលលេខាត្រូវធ្វើ​ ត្រូវដឹងដល់នាង!យ៉ុនអានាងជា មនុស្សឆ្លាតចឹងហើយងាយយល់និងឆាប់ចាប់បានណាស់មិនពិបាកប្រាប់ឡើយ!
     ពេលវេលារំលងពីមួយម៉ោងទៅមួយម៉ោង ក៏ដល់ពេលល្ងាចល្មម​ ជាម៉ោងដែលមនុស្សគ្រប់គ្នាសម្រាកពីការងារទៅផ្ទះសម្បែងរៀងៗខ្លួន!ឯយ៉ុននិងជុងហ្គុកក៏បានចេញពីក្រុមហ៊ុនក្រោយគេហើយត្រឡប់ទៅផ្ទះវិញដូចគ្នា!មកដល់ភូមិគ្រឹះវិញយ៉ុនអានាងមិនទាន់អាចទៅសម្រាកនោះទេគឺនាងត្រូវជួយធ្វើការងារផ្ទះអ៊ំលីមថែមទៀត!

"យ៉ុនអា នាងជួយទៅសម្អាតក្នុងបន្ទប់របស់យើងផង "ជុងហ្គុក
____
​អ្នកទាំងអស់គ្នាថ្ងៃស្អែកដល់ភាគ🔞អ្នកមិនទាន់បានJoin group join អោយហើយទៅណ៎ា💜
https://t.me/+3NRnXW1MvqU5MjZl

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now