"តែបើធ្វើអូនវិញមិនធុញ មិនហត់ រឹតតែមិនខ្ជិលទៀត" ខិលតែមាត់មិនថានេះនាយនៅឈ្លានយកដៃខ្លួនទៅចាប់ចង្ការយ៉ុនអាទៀតផង
"ឆើស...បានសម្តីណាស់ណ៎"យ៉ុនអា អត់មិនបាននិងសម្តីចាក់ទឹកមិនលិចរបស់អានាគតប្តីខ្លួនមិនបាននាងល្អិតក៏យកដៃទៅក្តិចភ្លៅរបស់នាយទាំងគ្រឺតខ្នាញ់
"បានសម្តីតែជាមួយអូនទេ!ស្រីផ្សេងស្រាតនៅមុខបងទៀតក៏បងគ្មានអារម្មណ៍ដែរតែបើចំពេាះអូនវិញទេាះមិនសិចសុីក៏បងនៀកចង់ញាំដែរ"ជុងហ្គុក ចាប់ដៃប្រពន្ធខ្លួនជាប់រួចក៏អោនមុខទៅថើបមាត់យ៉ុមអាមួយខ្សឺតយ៉ុនអៀនគេឡើងក្រហមមុខហើយអ្នកណា មិនអៀនបើលេងសុទ្ធតែថើបមុខគេមុខឯងបែបនេះ រាល់ដងនៅតែពីនាក់នាងសឹងតែអៀនចុះទម្រាំនៅមនុស្សច្រើនទៀត!
"បានហើយៗ មិនចេះខ្មាស់គេទេអី!ឆាប់ទៅទិញម្ហូបអាងបានទៅផ្ទះវិញ"យ៉ុនអា ទះទ្រូងនាយមួយដៃរួចក៏បន្លប់ជាដើរទៅមុនដើម្បីសម្រួលអាម្មណ៍អៀនអម្បិញមិញ!ឯរាងក្រាស់ឃើញសកម្មភាពប្រពន្ធខ្លួនហើយក៏ដើរតាមពីក្រោយទាំងសើចហួសចិត្ត
"បងទិញការ៉ុតធ្វើអី?"
"បងទិញយកទៅស្លរសម្លម្ជូរគ្រឿង"
"អឹស...អនាគតប្ដីខ្ញុំ ទិញការ៉ុតយកទៅស្លម្ជូរ"
មិនប៉ុន្មាននាទីរៀងយូរគួរសម របស់របរដែរត្រូវដាំស្លក៏បានទិញរួចរាល់ ពួកគេទាំងពីក៏បានជួយជញ្ជូនដាក់ឡានដើម្បីត្រឡប់ទៅផ្ទះវិញ
"លោកប៉ាជម្រាបសួរ កូននឹកប៉ាខ្លាំងណាស់"យ៉ុនអាដើរចូរមកដល់ក្នុងផ្ទះភ្លាមក៏ឧទានហៅឈ្មេាះប៉ារបស់ខ្លួនទាំងនឹករលឹងនាងសប្បាយចិត្តពេលដែរឃើញវត្តមានប៉ារបស់នាងអង្គុយដោយទឹកមុខទឹកញញឹមយ៉ងស្រស់ស្រាយ
"ជម្រាបសួរប៉ាក្មេក!"ជុងហ្គុងរាងក្រាសក៏ចូរមកជម្រាប់សួរដូចគ្នាក្នងនាមជាអនាគតកូនប្រសារក្នុងផ្ទះនេះ!ឯរាងចំណាស់ក៏ញញឹមហើយស្វាគម៍ដូចគ្នា
"កូនយកបន្លែទៅអោយម៉ាក់ធ្វើម្ហូបសិនហើយប៉ាម៉ាក់"រាងស្តើងដើរអោនគំនាបបន្តិចរួចក៏ទៅផ្ទះបាយដើម្បីយកបន្លែអោយម្ដាយធ្វើម្ហូបសម្រាប់អាហារថ្ងៃត្រង់
ការជួបជុំគ្នារវាងចាស់ទុំទាំងសងខាងក៏បានបញ្ចប់ទៅដោយរលូត ឯពេលវេលាចេះតែរំកិលទៅមុខពីមួយម៉ោងទៅមួយម៉ោង ហើយក៏ដល់ពេលល្ងាចដែរយ៉ុនអានិងលោកស្រីចននិងកូនត្រូវត្រឡប់ទៅវិញផងដែរ!!ពួកគេទាំងអស់គ្នាក៏បានលាគ្នាតាមធម្មតាខុសអីតែនាងល្អិតយ៉ុនអារកទឹកភ្នែករលីងរលោងពេលដែរត្រូវត្រឡប់ទៅវិញ គ្រប់ពេលគ្រប់វេលានាងចង់នៅជាមួយម៉ាក់ប៉ានាងមិនចង់ឃ្លាតឆ្ងាយចេញពីពួកគាត់ទាំងពីទេ
"បានហើយៗ កុំយំនេះកូនជិតមានស្វាមីហើយណា៎ រៀនធ្វើជាមនុស្សចាស់ទុំ កុំនៅធ្វើចរិកអាឡិអាឡកើទៀតឮទេ?" អ្នកជាម្តាយឃើញកូនរកកុលចង់យំបែបនេះក៏ចូរមកលួងលោម ដើម្បីកុំអោយនាងយំ!
"ម៉ាក់ចង់ថាអោយកូនឡិឡក់ហ៎"
"ក៏បែបហ្នឹង ព្រោះកូនអច្ចឹងមែន"
"ម៉ាក់ហ៎...."
"ទៅៗកុំអោយលោកស្រីចាំយូរ យូរៗមកលេងម៉ាក់ម្ដងក៏មិនអីដែរ"
"កូនជម្រាបលាម៉ាក់ក្មេកប៉ាក្មេក"
"ចឹងខ្ញុំទៅសិនហើយណាអ្នកតម្លង មានឱកាសចាំជួបគ្នាទៀត"
"បាទ/ចាស"ប៉ាម៉ាក់យ៉ុនអាឆ្លើយទៅនឹងលោកស្រីចនដោយភ្ជាប់ជាមួយស្នាមញញឹមស្រស់ពព្រាយ
"កូនទៅសិនហើយម៉ាក់ប៉ា"នាងក្រមុំចូលមកឱបឪពុកម្ដាយជាលើកចុងក្រោយ រួចក៏ឡើងឡានចេញដំណើរទៅបាត់៕ មកដល់ភូមិគ្រឹះវិញដោយម្នាក់ៗសុទ្ធតែអស់កម្លាំងរៀងខ្លួនក៏បំបែកផ្លូវគ្នាឡើងទៅបន្ទប់ងូតទឹកហើយចូរគេងអស់ទៅ។
តុក/តុក/តុក
"យ៉ុនអាបើកទ្វាអោយបងបន្តិច!"
"ហ្ហើយ ងងុយគេងហើយមានការអីស្អែកចាំនិយាយគ្នា" រៀបគេងទៅហើយតែក៏ត្រូវរំខានដោយសារសំឡេងគេាះទ្វាផងស្រែកផងរបស់ជុងហ្គុក
"បងចង់ និយាយឥឡូវឆាប់បើកទ្វាមក"នៅតែមានះចង់អោយយ៉ុនអាបើកទ្វាអោយខ្លួនចូរតែមិនបានផល
".........."
"បង្អួចក៏ចាក់សោរដែរមិនបាច់ចង់លួចចូលទៀតទេ" យ៉ុនអា ដោយលឺសំឡេងសម្រឹបជើងនាយដើរចេញទៅ នាងល្អិតក៏ស្រែកផាកដំណើរព្រាះនាយស្គាល់ចរិតគេណាស់
"ជើងល្អណាស់ ស្អែកដឹងគ្នាហើយ" ដោយគេដឹងគំនិតមុនបែបនេះនាយក៏ដើរទៅបន្ទប់ខ្លួនវិញទាំងអារម្មណ៍មួម៉ៅ
ជុងហ្គ្កខ្ជិលរំខាននាងក៏ដើរទៅបន្ទប់គេវិញទៅ បើគេចង់រំខាននាងខ្លាំង ទេាះនាងចង់សោរបិទបង្អួចក៏នៅតែគេចូលបានដែរ ភ្លេចហើយមែនទេថាគេជាម្ចាស់ផ្ទះ គេមានកូនសោរគ្រប់បន្ទប់ទាំងអស់ហ្នឹង!!
ព្រឹកថ្មី/
ទិដ្ឋភាពពីខាងក្រៅមើលទៅមានភាពស្ងាត់ស្រងំសំឡេងចាបយំបូករួមទាំងខ្យល់ធម្មជាតិបក់ល្វើយៗដែរគួរអោយចង់រស់នៅតែក្រឡេកមកមើខាងក្នុងវិញគឺបង្ហាញអោយឃើញវត្តមានមនុស្សបីនាក់កំពុងតែអង្គុយញាំបាយពេលព្រឹកជុំគ្នាទាំងទឹកមុខញញឹមយ៉ាងមានក្តីសុខខុសអីតែបុរសមាឌមាំម្នាក់អង្គុយញាំបាយទាំងមុខម៉ូវ ដូចជាមានរឿងអ្វីកើតឡើងចឹង!អ្នកដែរមានវ័យចំណាស់ជាងគេក៏ចោទសួរទៅកូនប្រុសខ្លួនទាំងឆ្ងល់
"ជុង កូនកើតអីមុខមិនរីកចឹង?"
"ធម្មតាទេអ្នកម៉ាក់ មនុស្សខូចគេមិនចូលចូលគេងបន្ទប់ជាមួយតែប៉ុនហ្នឹង"
_________
ថ្ងៃក្រោយអោយរៀងប្រូជុងឯង
https://t.me/+3NRnXW1MvqU5MjZl
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Acciónក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...