ភាគទី១០

21 1 0
                                    


"ជុងហ្គុក នាំអ្នកណាមកហ្នឹង?ហើយកាន់ដៃគ្នាស្អិតរមួតដល់ហើយ"លោកស្រីចន ក្រោកពីសាឡុងដើរមកឈរទល់មុចជុងហ្គុកនឹងយ៉ុនអា ឃើញបែបនេះយ៉ុនអាកាន់តែភ័យទ្វេរដង នាងឱនមុខចុះមកហ៊ានប្រសព្វភ្នែកជាមួយលោកស្រីចនទេ
"គឺជាលេខានឹងណាម៉ាក់ បន្តិចទៀតក៏ក្លាយជា...."ជុងហ្គុក និយាយរៀបរាប់មិនទាន់ចប់ផងក៏ត្រូវលោកស្រីនចនកាត់សម្ដីគេ
"កទៅត្រូវនិងអីមកហ្នឹង?"លោកស្រីចន ដើរទៅជិតយ៉ុនអា ហើយក៏ធ្វើជាសួរនាងកត្រូវអ្វីបានជាមានស្នាមក្រហមដុំៗបែបនេះ មកពីយ៉ុនអានាងពាក់អាវយឺតវាលកទើបធ្វើអោយលោស្រីចនឆាប់ចាប់បាន
"គឺសត្វខាំណ៎ាលោកស្រី"យ៉ុនអា ស្រដីជាមួយលោកស្រីចនវិញទាំងមិនហ៊ានងើបមុខឡើងនេាះទេ ពោលគឺនាងនៅតែឱនមុខចុះដដែល អ្នកណាមិនខ្លាចនេាះលោកអើយ ទើបតែមកនៅមិនទាន់បានប៉ុន្មានថ្ងៃផង មកស្និតស្នាលកាន់ដៃកូនប្រុសគេទាំងដែរម្ដាយគេមិនស្គាល់ខ្លួនផង ហើយថែមទាំងទៅធ្វើរឿងនេាះជាមួយគេទៀត!!!យ៉ុនអាអើយយ៉ុនអា
"សត្វអីខាំបានច្រើនកន្លែងម៉្លេះ?សត្វនិងកូនកាត់មនុស្សមែនទេ?"ងាប់ហើយមានសត្វកូនកាតមនុស្សទៀត ស្រ្តីចំណាស់សួរទៅយ៉ុនអា តែភ្នែករបស់កាត់ដៀងមកមើលជុងហ្គុក គាត់ដឹងពីចរិកកូនប្រុសច្បាស់ណាស់ គេម្នាក់នេះខិលខូចដូចប៉ារបស់គេអញ្ចឹង កាលលោកស្រីចននៅក្រមុំប៉ាជុងហ្គុកតាមញ៉ែរគាត់រហូត តែត្រូវលោកស្រីចនបដិសេធជាច្រើនលើកជាច្រើនសារ តាមញ៉ែរមិនបានប៉ាជុងហ្គុកក៏ចាប់រំលោភម៉ាក់ជុងហ្គុកតែម្ដងទៅ ហើយបើថាអាចរិកស្រីញីអូនបងនេះវិញណា៎ ទុកចិត្តលើគាត់ទៅ ពេលកូនកើតមកចរិកកាត់រកឪពុកគ្មានខុសសូម្បីបន្តិចសេាះតែម្ដង
"សត្វនឹងវាដាច់ដាបណាស់លោកស្រីអើយ ខាំកខ្ញុំមួយកន្លែងវាមិនឆ្អែតវាខាំទាល់តែពេញតែម្ដង"យ៉ុនអា យល់ន័យលោកស្រីចននិយាយនាងក៏តែស្ករតាមគាត់
"ថ្ងៃក្រោយការពារអោយបានល្អិតល្អន់ផង តខ្សែភ្លើងដាក់ពង្រាយពេញបន្ទប់អោយឆក់សត្វក្បាលខូចនិងអោយងាប់ទៅ បើទុកវាតទៀតកាន់តែខាតហើយឮនៅ?សត្វនិងវារកតែផ្លូវចំណេញទេ"លោកស្រីចន រៀបរាប់ប្រាប់យ៉ុនអាដៃគាត់អង្អែលស្មានាង ភ្នែកសម្លឹងមើលទៅកូនប្រុសកំហូចរបស់គាត់ គាត់ដឹងថាស្នាមលើករបស់យ៉ុនអាជាស្នាដៃរបស់ជុងហ្គុក មិនថានាងរកលេសដេាះសារមួយពាន់លេសទៀតក៏គាត់មិនជឿរដែរ
"ម៉ាក់ហ៎..."ជុងហ្គុក ក៏ធ្វើជាបង្អូសសម្លេងហៅម្ដាយរបស់ខ្លួន គេដឹងណាស់ថាម៉ាក់គេនិយាយសំដៅមករកគេ នាយហួសចិត្តត្រង់អោយយ៉ុនអាពង្រាយខ្សែភ្លើងពេញបន្ទប់នេះហ្មង នេះចង់បញ្ចេះគេអោយសម្លាប់កូនខ្លួនឯងអោយច្បាស់ក្រលែតហ្មង ម៉ាក់អើយម៉ាក់!!!!
"មេាះ ឆាប់ចូលទៅក្នុងញុំាបាយសិនទៅយប់ហើយ"លោកស្រីចន បង្វែរប្រធានបទវិញបើនៅនិយាយរៀងនេះបន្តទៀតមិនដឹងកាលណាបានញុំាបាយញុំាទឹកទេ
"មានអ្វីអោយខ្ញុំជួយទេអ៊ុំលីម?"យ៉ុនអា ចូលមកដល់តុអាហារក៏ឃើញអ៊ុំលីមកំពុង រៀបចំម្ហូបដាក់លើតុនាងក៏សួរទៅគាត់ ក្រៅពីការងារក្នុងក្រុមហ៊ុនយ៉ុនអានាងនៅមានការងារក្នុងផ្ទះមួយមុខទៀត ហើយនាងក៏មិនដែរភ្លេចពីតួនាទីរបស់នាងដែរ
"អរ ឯងឆាប់ទៅលើកទឹកនឹងផ្លែឈើពីផ្ទះបាយមក អ៊ុំរៀបចំចិតរួចរាល់អស់ហើយ"
"ចាសអ៊ុំ"យ៉ុនអា ឆ្លើយហើយនាងក៏ប្រញាប់ទៅបំពេញតួនាទីរបស់នាងយ៉ាងរហ័សមិនអោយទាស់ចិត្ត ទេាះហត់យ៉ាងណាក៏អាចស៊ូបាន នាងគិតថាការងារនៅទីនេះវាមិនសូវជាហត់ដូចកាលដែលនាងនៅលាងចានអោយគេនេាះទេ លោកស្រីចនដែរនៅក្បែរនេាះឈរញញឹមសម្លឹងមើមទៅយ៉ុនអា ដោយមានមោទនភាពទៅលើនាង ក្មេងស្រីម្នាក់នេះពិតជាទន់ភ្លន់ មានមាយាទត្រឹមត្រូវ សមជាកូនប្រសារត្រកូលចនពិតមែន
"នេះមកដល់ហើយអ៊ុំលីម"
"ឆាប់ចាក់ទឹកអោយលោកស្រីនឹងអ្នកប្រុសតូចទៅ"
"ចាស"យ៉ុនអា ក៏ដើរទៅជិតលោកស្រីចន ហើយចាក់ទឹកដាក់កែវដែរនៅក្បែរដៃគាត់នេាះយ៉ាងស្ងៀមស្ងាត់ ហើយក៏បន្តដើរទៅជិតជុងហ្គុកក៏ចាក់ទឹកអោយគេដូចទៅនឹងលោកស្រីចនដែរ
"នាងតូចឆាប់ចូលមកអង្គុយរួមតុជាមួយយើងមក"
"ច...ចាស?"មនុស្សភ័យមិនទាន់បាត់ផង មកហៅទៅអង្គុយរួមតុមួយគ្នាស្រស់ទៀត កាន់ភ័យលើសដើម
"ឆាប់ចូលមក"
"ចាសលោកស្រី"ថាហើយយ៉ុនអាក៏ចូលទៅអង្គុយលើកៅអីទល់មុខជុងហ្គុក
"ជុងហ្គុកឯងមិនគិតណែនាំនាងអោយម៉ាក់ស្គាល់ទេឬ?"
"ខ្ញុំរកណែនាំតាំងពីជួបដំបូងមេសហ៎ស តែមកពីម៉ាក់ខ្លួនឯងទេ មិនស្ដាប់កូន"
"ឥឡូវណែនាំមកម៉ាក់ចង់ស្ដាប់ហើយក៏ចង់ស្គាល់"
"ខ្ញុំខ្ជិលហ៎ាម៉ាក់ អោយនាងណែនាំប្រាប់ម៉ាក់ដោយខ្លួនឯងទៅ"ជុងហ្គុក វាយចិញ្ជើមមួយខាងដាក់យ៉ុនអា ដែរសម្គាល់ជាសញ្ញាប្រាប់ទៅយ៉ុនអាអោយរៀបរាប់ណែនាំខ្លួនប្រាប់ទៅគាត់
"ចាសលោកស្រី នាងខ្ញុំឈ្មោះ គីម យ៉ុនអា ជាកូនស្រីទោលក្នុងគ្រួសារក្រីក្រមួយ នាងខ្ញុំបញ្ចប់ការងារសិក្សាត្រឹមឆ្នាំទី២ដោយសារតែជីវភាពគ្រួសារខ្វះខារ ទើបខ្ញុំត្រូវបង្ខំចិត្តឈប់រផន បានជាខ្ញុំមកនៅទីនេះក៏ព្រេាះតែមកដេាះបំណុលអោយគ្រួសាររបស់ខ្ញុំដែលបានជំពាកើអ្នកប្រុសជុងហ្គុក"យ៉ុនអា
"នៅមានរឿងអ្វីដែលមិនទាន់រៀបរាប់ទៀតទេ?"លោកស្រីចន ចង់សួរសំដៅទៅលើរឿងផ្ទាល់ខ្លួនរបស់គេទាំងពីរនាក់ យ៉ុនអាបានត្រឹមមើលទៅមុខជុងហ្គុកមិនហ៊ាននិយាយអ្វី
_______
អេតមីនមិនចង់សុំអីច្រើនពីអ្នកទាំងអស់គ្នាទេ គ្រាន់តែសុំអោយអ្នកទាំងអស់គ្នាជួយស៊ែរអោយអេតមីនផង តាមមើលដែលអេតមីនផុសកន្លងមកនេះចំនួនអ្នកស៊ែរមានតិចបំផុត ពេលខ្លះអេតមីនក៏ក៏បញ្ឈប់ការនិពន្ធត្រឹមពាក់កណ្ដាលទីដែរ ព្រោះតែពុំសូវមានង្នកគាំទ្រ តែពេលគិតម្ដងទៀតអេតមីនក៏គិតដល់អ្នកអានមួយចំនួនតូចដែលនៅគាំទ្រអេតមីន៕ការស៊ែររបស់អ្នកទាំងអស់គ្នាជាកម្លាំងចិត្តអោយអេតមីនសរសេរតទៅទៀត💜💜
https://t.me/+3NRnXW1MvqU5MjZl

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now