"ខ្ញុំពាក់ប៉ុនហ្នឹង បានទេចៅហ្វាយ?ព្រេាះពីមុនខ្ញុំមិនធ្លាប់ពាក់រ៉ូបបែបនេះទេ!"នាងក្រមុំបង្វិលខ្លួនមួយជុំអោយរាងក្រាស់មើលទាំងទឹកមុខអៀនៗ!ហ្ហើយអ្នកណាមិនអៀនបើនៅសុខៗមកពាក់រ៉ូបហើយបង្វិលខ្លួនអោយគេមើលបែបនេះនាងល្អិតអៀនឡើងក្រហមមុខហើយ ជុងហ្គុកញញឹមរួចក៏ងក់ក្បាលជាសញ្ញាប្រាប់ថាokហើយ!
"ប៉ុនហ្នឹងហើយ តោះឆាប់ចេញដំណើរទៅ!" នាយកម្លោះងើបខ្លួនពីកៅអីរួចក៏ដើរសំដៅទៅឡានដើម្បីចេញដំណើរទៅក្រុមហ៊ុនខ្លួន!នៅលើឡាន ដែលមានសាន់ជាអ្នកបើកឡាន ជុងហ្គុកនិងយុនអាគឺអង្គុយនៅខាងក្រោយ!
"អរមែនហើយ យ៉ុនអាទៅដល់ក្រុមហ៊ុនហាមហៅខ្ញុំថាចៅហ្វាយរឺក៏លោកប្រុស នាងត្រូវហៅខ្ញុំថាបងនេះជាបញ្ជា"ងាកមុខមករកយ៉ុនអានិយាយទាំងដាក់បញ្ជាមកអោយនាងល្អិត ទាំងមិនប្រាប់ពីមូលហេតុ!មិចក៏នៅសុខៗអោយហៅបងបែបនេះទាំងដែលនាយមានឋានៈជាចៅហ្វាយហើយនាងត្រឹមតែជាកូនបំណុលតែប៉ុណ្ណោះ? ដូចដែលដឹងចឹងថា យ៉ុនអានាងមិនដែលសូវហ៊ាននិយាយជាមួយជុងហ្គុកទេ ទោះនាយនិយាយអ្វីក៏នាងគ្មានសិទ្ធប្រកែកដែរ!
មិនប៉ុន្មាននាទីក៏មកដល់ក្រុមហ៊ុនល្មម នាយសាន់ជាកូនចៅក៏ប្រញាប់រត់ចុះមកបើកទ្វារអោយចៅហ្វាយខ្លួន!រាងមាំសង្ហាទម្លាក់ជើងចុះពីលើឡានសេរីទំនើបរបស់ខ្លួនដៃដាក់ក្នុងខោប៉ៅពាក់វែនតាខ្មៅនិយាយរួមទៅគឺខ្មៅមួយឈុតតែម្តង ចុះមកទាំងភាពក្លាហានជាម្ចាស់ក្រុមហ៊ុនចនគ្រុបធំជាងគេក្នុងទីក្រុង!អ្នកណាមិនស្គាល់ម្ចាស់ក្រុមហ៊ុន
ទាំងមាន ទាំងសង្ហា ម៉ត់ចត់ ថែមទាំងនៅកម្លោះទៀតគ្រាន់តែនាយចុះពីលើឡានភ្លាមមានស្រីៗជាច្រើនពុះកញ្ជ្រោលសម្លឹងមិនដាក់ភ្នែក!នាយកម្លោះចុះមកហើយតែមិនឃើញនាងល្អិតយ៉ុនអាចុះមកសោះ នេះសង្ងំក្នុងឡានធ្វើអី?
"ចុះនាងមិចក៏មិនចុះមកយ៉ុនអានៅធ្វើអីទៀត!!"ជុងហ្គុកអត់មិនបានក៏អោនក្បាលចូលក្នុងឡានសួរយ៉ុនអា
"ខ្ញំមិនចេះបើកទ្រវាឡាននេះទេចៅហ្វា...អា៎ស..បង" យ៉ុនអាធ្វើមុខភ័យៗពេលដែលឃើញជុងហ្គុកសួរខ្លួនបែបនេះនាងអេះអុញៗមិនដឹងត្រូវចុចកន្លែងណា ដើម្បីបើកទេ!អ្នកណាទៅចេះទៅបើមនុស្សមិនដែលជិះឡានទំនើបបែបនេះផង!
"ហ៊ឹម សាន់"នាយចេញមកវិញរួចក៏ញាក់ភ្នែកដាក់សាន់អោយបើកទ្វារឡានអោយនាងក្រមុំទាំងហួសចិត្ត!គ្រាន់តែយ៉ុនអាចុះមកភ្លាមកែវភ្នែករាប់គូរសម្លឹងមើលមកនាងទាំងច្រណែននិងភ្ញាក់ផ្អេីលព្រោះពួកគេមិនដែលឃើញជុងហ្គុកអោយស្រីណាជិះឡានជាមួយគេបែបនេះទេ!ជុងហ្គុកដោយឃើញយ៉ុនអាចុះមកហើយនាយកម្លោះក៏ដើរមកជិតនាងហើយដាក់ដៃច្រត់ចង្កេះបំណងគឺចង់អោយយ៉ុនអាអោបដៃខ្លួនដើរចូលក្នុងក្រមហ៊ុន!ច្រត់យូរហើយតែយ៉ុនអានាងមិនយល់ការទាល់តែសោះ នៅតែសម្លឹងចុះសម្លឹងឡើងនៅឡើយ
"អេហេ៎ម ហ្ហើយយ៉ុនអានាងយល់ការបន្តិចបានទេ!ឆាប់អោបដៃខ្ញុំម៉ោ "នាយកម្លោះទ្រាំមិនបានក៏ក្រហឹមនៅបំពង់កបន្តិចដាស់សតិនាងល្អិតអោយងាកមកខ្លួន!
"អរ..!ចា៎ស"លឺសម្តីរាងក្រាស់ភ្លាមនាងក្រមុំយ៉ុនអាក៏ប្រញាប់អោបដៃគេយ៉ាងលឿនសឹងរៀបធ្វើខ្លួនមិនចង់ទាន់!
ពួកគេចូលមកដល់ក្នុងក្រុមហ៊ុន ក៏ឃើញមានបុគ្គលិកស្រីមួយក្រុម សម្លឹងមើលមកយ៉ុនអា ដោយក្រសែភ្នែកច្រណែនឈ្នានីស មាត់ពួកគេវិញ ជីបអូចៗដូចសត្វបក្សី ខ្សឹបខ្សៀវគ្នាមិនដឹងរឿងអ្វីខ្លះទេ
"ទីនេះជាក្រុមហ៊ុនសម្រាប់ធ្វើការ មិនមែនជាកន្លែងនិយាយដើមគេ!!!យ៉ាងមិច? អត់ការងារធ្វើណាស់មែនទេ បានម្នាក់ៗមកឈរផ្ដុំក្បាលគ្នានៅទីនេះវិញហ៎ាស?"ជុងហ្គុក ដើរចូលទៅជិតបុគ្គលិកស្រីៗមួយក្រុមនោះ ក៏ថាអោយពួកនាងមាច់ៗនៅមុខបុគ្គលិក ដប់ម្ភៃនាក់ទៀត ដោយមិនសូម្បីទុកមុខអោយពួកនាងទាំងនោះឡើយ មែនហើយមនុស្សមាត់អញ្ចឹងមិចបាច់ទុកមុខអោយក៏ល្អដែរ មិនគិតប្រឹងធ្វើការរកសុីចិញ្ចឹមជីវិតទេ គិតពីនិយាយពីគេ យ៉ាងមិចនិយាយពីគេនឹងបានលុយមែន បានជាម្នាក់ៗប្រឹងម្លេះ??
"សុំទោស លោកប្រធាន"បុគ្គលិក ស្រីម្នាក់អោនគំនាបដាក់ជុងហ្គុកហើយ ក៏បំបែកជួរគ្នាទៅធ្វើការរៀងខ្លួនវិញ
"លោកមិនគួរថាអោយពួកគេ ដល់ម្លឹងទេ"យ៉ុនអា អត់នឹងការប្រើពាក្យសម្ដីរបស់ជុងហ្គុកមិនបាន នាងក៏លូកមាត់ក្នុងរឿងនេះតែម្តងទៅ លែងខ្វល់ថាជាចៅហ្វាយអីទៀតហេីយ
"អឹម...ហឹម....ដឹបៗៗ"ជុងហ្គុក មិនបានតបតសម្ដីជាមួយនឹងនាងទេ តែគេបែរជាចាប់ផ្ងើយចង្កាយ៉ុនអាឡើង ហើយទម្លាក់បបូរមាត់ក្រាស់របស់នាយ ទៅលើបបូរសុីជម្ពូររបស់នាងល្អិតវិញ យ៉ុនអាប្រឹងរើបម្រាស់ គក់ទ្រូងរបស់គេផងតែគ្មានបានផលទាល់តែសោះ នេះជុងហ្គុកគេមិនចេះខ្មាស់ភ្នែករបស់បុគ្គលិកទេឬ?បានមកចាប់ថើបនាងនៅកណ្ដាលក្រុមហ៊ុនបែបនេះ?
"បងប្រាប់អូនមុនពេលចេញពីផ្ទះយ៉ាងមិចខ្លះ?មិចក៏មិនធ្វើតាមបញ្ជា?"ជុងហ្គុក ដកបបូរមាត់របស់ខ្លួនចេញ ហើយក៏សួរទៅកាន់យ៉ុនអា នេះគេប្រាប់នាងមិនទាន់បានប៉ុន្មានម៉ោងផងក៏ភ្លេចលឿនម្លេះ?
"គឺ....ខ្ញុំមិនទម្លាប់"យ៉ុនអា តបជាមួយជុងហ្គុកដោយមិនហ៊ានទាំងសម្លឹងមើលមុខគេទេ ព្រោះតែអៀនពេក នរណាមិនអៀននៅសុខៗមកចាប់ថើបកណ្ដាលវាលអញ្ចឹងនោះ?
"បើមិនទម្លាប់ ធ្វើតែអញ្ចឹងមួយដងពីរដងទៀត ប្រហែលជាទម្លាប់ហើយ"ជុងហ្គុក គេចង់និយាយសំដៅទៅលើការថើបអម្បាញ់មិញនេះ បើគេធ្វើតែមួយដងពីរដងទៀត យ៉ុនអាអាចនឹងទម្លាប់ហៅគេបង ពេញៗមាត់ហើយ
"ម៉ោះៗ....មិនបាច់អៀនច្រើនទេ ខកម៉ោងធ្វើការឡូវហើយ"ដោយឃើញយ៉ុនអាមិនតបអីជាមួយគេ សូម្បីមួយម៉ាត់ គិតតែឈ្ងោកមុខចុះក្រោម ជុងហ្គុកក៏ដឹងថានាងអៀនហើយក៏រៀងអស់សំណើចនឹងឫកពាររបស់នាងបន្តិចដែរ ក៏ហុចដៃរបស់ខ្លួនអោយយ៉ុនអាកាន់ ហើយក៏ឡើងទៅអូហ្វីសរបស់គេ មិនយូរប៉ុន្មានកម្លោះក្រមុំមួយគូរក៏បណ្ដើរគ្នាមកដល់ក្នុងអូហ្វីសរបស់គេផ្ទាល់
"លោកគឺ....ខ្ញុំមិនទាន់បានសួរលោកនៅឡើយទេ លោកនាំខ្ញុំមកក្រុមហ៊ុនរបស់លោកធ្វើអី?"យ៉ុនអា
"ហេតុអីមិនចេះចាំបែបនេះហ៎ាស?" ជុងហ្គុក ល្វីងមុខជាមួយនាងជាខ្លាំង ប្រាប់ថាកុំអោយហៅលោកអីបែបនេះ អោយហៅបង-បង តែនាងដូចជាមិនធ្វើតាមសោះ
"គឺប្រាប់ហើយថាមិនទម្លាប់"
"ឬមួយក៏អូនឈ្លក់វង្វេងនឹងស្នាមថើបរបស់បង?បាននៅតែខុសម្ដងហើយម្ដងទៀតបែបនេះ?" ជុងហ្គុក ចាប់ផ្ងើយចង្កាយ៉ុនអាឡើង និយាយដោយទឹកមុខសុីអារម្មណ៍បំផុត (អេតមីនក៏ព្រឺសម្បុរណាស់ មិចម៉ាគេធ្វើអីនៅក្នុងអូហ្វីស អូស្មាយគ្រតមិនហ៊ានស្រមៃទេ🙈) & (Reader be like: នែ៎! adminឯងកុំពិនពេក! សុខៗមកបបួលគេគិតវែងឆ្ងាយអីណា។ អឹម...ភ្លឹបឡូវហ្នឹង...)
_______
https://t.me/+3NRnXW1MvqU5MjZl
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...