ភាគទី9
"តេាះ តែ1ទេអូនសម្លាញ់ អាងមានកម្លាំងទៅធ្វើការ"ជុងហ្គុក និយាយទាំងទឹកមុខខិល ញាក់ចិញ្ចើមព្រើតៗដាក់យុ៉នអា ធ្វើអោយនាងល្អិតខាំមាត់ព្រេាះពេលនេះជួយខ្លួនឯងមិនទាន់បានផង!
"មួយកំភ្លៀងល្អទេបងសម្លាញ់ ជុជុជុ"រាងស្តើងអត់មិនទាន់ក៏និយាយផ្កើនដាក់នាយវិញទាំងដៃកាន់មាត់ទ្វាបន្ទប់ទឹកទប់ខ្លួនហើយធ្វើមាត់ស្រួចដូចជាចង់ថើបគេចឹង ថាហើយក៏ដើរពាកពើកៗចូរបន្ទប់ទឹកបាត់ទៅ ដោយទុកអោយអ្នកកម្លេាះសម្លឹងមើលដំណើរនាងពីក្រោយទាំងសើចហួសចិត្ត!មិនប៉ុន្មាននាទីក៏រំលងទៅដំណើរមួយៗទាំងទឹកមុខមិនរីកដើរចេញម៉ងទាំងដៃខ្ទប់ករបស់ខ្លួនបាំងស្នាមក្រហមដែរជុងហ្គុកបន្សល់ទុកកាលពីយប់មិញ!
"អ៎ាវ...យុ៉នអាឯងកើតអីមែនទេ?"អ៊ំលីម ដើរចេញពីផ្ទះបាយមកក៏ចោទសួរទៅរាងល្អិតទាំងបារម្មណ៍ព្រេាះរាល់ព្រឹកនាងក្រោកលឿនណាស់ហើយរហ័សរហួនទៀតមិចក៏ថ្ងៃនេះនាងដូចជាមានបញ្ហាអ្វីចឹង រឺក៏នាងឈឺមែនទេ?អ៊ំលីមដើរមកជិតយុ៉នអាហើយក៏យកដៃទៅស្ទាបថ្ងាសរបស់នាងចង់ដឹងថាក្តៅរឺអត់!ក្បាលដូចជាមិនក្តៅទេ ប្រហែលមកពីនាងធ្វើការហត់ហើយសម្រាកមិនគ្រប់គ្រាន់ទេដឹង!?
"គឺ..គឺខ្ញុំមិនអីទេអ៊ំ គ្រាន់តែឈឺ..ឈឺក្បាលបន្តិចបន្តិចតែប៉ុណ្ណោះ តែមិនអីទេអ៊ំខ្ញុំអាចទៅធ្វើការបាន!ហើយនេះអ៊ំឆុងកាហ្វេអោយអ្នកប្រុសរឺនៅ?បើនៅចាំខ្ញុំទៅឆុងអ៊ំនៅរៀបចំទីនេះចុះ!"យុ៉នអា ថាហើយព្យាយាមដើរយ៉ាងលឿនគួសមព្រេាះនាងល្អិតខ្លាចអ៊ំលីមឃើញនិងសង្ស័យស្នាមករបស់នាងដែរបិទដោយក្រមាស្ទាយតូចមួយ!"ហេ ក្មេងនេះថ្ងៃនេះកើតអីចេះ..!អូ..អ្នកប្រុសជញ្ជើញអង្គុយចាំខ្ញុំដួសបាយជូន!"អ៊ំលីម ឈរមើលដំណើរនិងកាយវិការប្លែកៗរបស់យ៉ុនអាពីក្រោយទាំងឆ្ងល់!ភ្លាមនេាះឃើញរាងក្រាស់ក៏ចុះមកល្មមអ៊ំក៏ប្រញាប់រត់មកទទួលយ៉ាងលឿនដូចរាល់ដង!ឯនាយកម្លេាះសង្ហារក៏អង្គុយញាំអាហារពេលព្រឹកតាមធម្មតា តែភ្នែកក្រឡេកចុះក្រឡេកឡើងតាមរកមើលរាងល្អិតយ៉ុនអារបស់ខ្លួន
"អ្នកប្រុស នេះកាហ្វេចា៎ស"យ៉ុនអា ដើរមកយ៉ាងស្ងាត់ៗដាក់កាហ្វេជិតដៃជុងហ្គុកទាំងអ្នកជាម្ចាស់ខ្លួនភ្ញាក់ព្រើតខំសម្លឹងភ្នែករកមើលឆ្វេងស្តាំបែរជាមកពីក្រោយទៅវិញ!យុ៉នអាដាក់កាហ្វេលើតុហើយនាងក៏ថយមកចំហៀកឈរជិតអ៊ំលីមវិញ
"យ៉ុនអា នេះករបស់ឯងទៅត្រូវអីខាំមកពីណាហ្នឹង?"អ៊ំលីម គាត់នៅតែតាមមើលយ៉ុនអាដដែរ ពេលនាងមកឈរជិតគាត់ភ្លាមភ្នែករបស់គាត់ក៏ប្រទះឃើញស្នាមក្រហមលើករបស់នាងភ្លាម
"ច...ចាស..គឺខ្ញុំ..ខ្ញុំ ត្រូវមូស..មូសខាំណាអ៊ំយប់មិញខ្ញុំហត់ពេកក៏គេងលក់ភ្លេចបាញ់ថ្នាំមូសហើយក៏មូសនេាះវាថ្លើមធំខាំករបស់ខ្ញុំនិងណាអ៊ំ!យាយចឹងអ៊ំមានប្រដាប់វ៉ៃមូសដែរទេ?"យ៉ុនអា ដំបូងនិយាយរៀងអាក់ៗ ព្រេាះមិនដឹងត្រូវឆ្លើយថាមិច នាងក៏សម្លឹងទៅឃើញជុងហ្គុកនាយសើចទាំងខិល នាងក៏នឹកឃើញចម្លើយឆ្លើយភ្លាមទាំងសើចតិចៗបែបឌឺដាក់រាងក្រាសវិញ
"គ្មានទេ ផ្ទះនេះគែគ្មានប្រដាប់វៃមូសឯណាទេតែបើថ្ងៃក្រោយមានមូសខាំចឹងទៀតនាងគ្រាន់តែស្រែកហៅខ្ញុំមកបានហើយ"ជុងហ្គុក កាត់ឆ្លើយសំដីយុ៉នអាជំនួសអ៊ំលីមទាំងវៃចិញ្ចើមព្រើតៗ
"ចា៎ស មិនអីទេអ្នកប្រុស ចាំលើកក្រោយនាងខ្ញុំយកនិងដំបងសំពកក្បាលមូសនិងតែម្តងណាចា៎ "យុ៉នអានេះក៏មិនណយដៃដែរដាក់ទៅក៏ដាក់ឯអ៊ំលីមគាត់ឈរមើលមុខជុងហ្គុកនិងយ៉ុនអានិយាយគ្នាទាំងខ្លួនឯងមិនយល់សូម្បីបន្តិច!
"ល្អ ឆាប់ទៅធ្វើការទៅប្រយ័ត្នហួសម៉ោងខ្ញុំកាត់ប្រាក់ខែ"ជុងហ្គុកគ្រាន់តែលឺដំបងវៃមូសភ្លាមនាយកម្លេាះជើងល្អក៏ប្រញាប់បង្វែររឿងភ្លាមៗដោយងាកមុខចេញហើយក្រោកឈរកាន់កាបូបធ្វើការខ្លួនសំដៅទៅលើឡានបាត់ទៅ!ឯយ៉ុនអាដែរដើរពីក្រោយក៏លួចសើចនិងចរិតរបស់ជុងហ្គុកមិនណយដែរ
"ចៅហ្វាយថ្ងៃនេះ រៀងយឺតម៉ោងបន្តិចហើយទាន"សាន់ គ្រាន់តែឃើញចៅហ្វាយខ្លួនមកភ្លាមក៏រត់មកបើកទ្វារឡានអោយ ហើយក៏ឈ្លាតសួរព្រេាះរាល់ដងមិនដែរឃើញជុងហ្គុកណាចេះយឺតមិចទេ ត្បិតតែនាយជាម្ចាស់ក្រុមហ៊ុនក៏ដោយក៏នាយតែងតែធ្វើជាគំរូរល្អដល់បុលិគ្គជានិច្ចមិនដែរទៅយឺតម្តងណាទេ!
"គឺយប់មិញយើងផឹកស្រាស្រវឹងទើបងើបយឺត ឆាប់ចេញដំណើរទៅ!"ជុងហ្គុក
ចូរមកដល់ក្នុងអូហ្វិសភ្លាមចង្កេះតូចច្រឡឹងរបស់យ៉ុនអាត្រូវបានដៃមាំក្រាស់របស់ជុងហ្គុកអោបជាប់ពីក្រោយ ដោយនាយដាក់ចង្ការលើស្មារបស់នាងស្រង់យកក្លិនក្រអូប ដោយនិយាយបែបកំសត់ៗចង់អោយនាងអាណិតតែអ្នកណាទៅចាញ់បោកទៅកំសត់តែសំដីទេតែទឹកមុខវិញគ្មានកំសត់សូម្បីបន្តិច
"អូនយ៉ុនហា...កុំកាចដាក់បងពេកបានទេ?យប់នេះរើមកគេងក្នុងបន្ទប់បងវិញល្អ សឺត..!"ជុងហ្គុក ឃើញនាងមិនមាត់មិនក ថើបថ្ពាល់យ៉ុនអាមួយខ្សឺតយ៉ាងយូរទុកជាការលួងចិត្ត នេះនាងប្រហែលជាខឹងគេខ្លាំងណាស់ហើយ នាយថើបនាងក្រមុំបង្កប់ដោយសេចក្តីស្រលាញ់យ៉ាងជ្រាជ្រៅ តែខិលបន្តិចបន្លំអោបថើបគេរហូតពេលខ្លះគ្មានរឿងអីផងក៏ថើបដែរ
"យី ជុងហ្គុកបង ក្តៅខ្លួនមែនទេនៅសុខៗអោយខ្ញុំទៅគេងនៅបន្ទប់របស់បងទៅវិញ នេះចង់បន្លំលើខ្លួនប្រាណខ្ញុំទៀតហើយមុខនេះហ៌ ចង់ប្រាប់ថាខ្ញុំមិនទៅទេចា៎ស!"យ៉ុនអា បេះដៃនាយចេះហើយក៏បែរមុខខ្លួនទល់មុខរាងក្រាស់ដោយនិយាយទាំងយកដៃទៅអង្អែលថ្ពាល់គេលេងបែបសើចឌឺដង
"បាន ចឹងចាំបងអោយគេធ្វើទ្វាឆ្លងទៅបន្ទប់អូន ហើយវៃជញ្ជាំងចេញអោយដាក់បន្ទប់តែមួយ យ៉ាងមិចដែរគំនិតបងល្អទេ?"
"ល្អឆ្កួតយ៎អី ចេញទៅខ្ញុំត្រូវការធ្វើការងាររបស់ខ្ញុំ"
វេលាពេលល្ងាចបានមកដល់ ជាពេលវេលាដែរមនុស្សម្នា ឈប់សម្រាកពីការងារ ធ្វើដំណើរទៅលំនៅឋានរៀងៗខ្លួនវិញ។មិនខុសពីបុគ្គលិកក្នុងក្រុមហ៊ុនចនគ្រុបនេាះទេ ពួកគេនាំគ្នារៀបចំតុធ្វើការរបស់ពួកគេអោយមានរបៀបរាបរយសិនមុននឹងចេញទៅផ្ទះ។នៅក្នុងអូហ្វីសមួយមាននារីម្នាក់កំពុងតែម្នីម្នានឹងការងាររបស់ខ្លួន ទាំងដែរនេះជាម៉ោងឈប់សម្រាកទៅហើយ តែមើលទៅនាងមិនខ្វល់ឡើយ នាងទៅតែខំវាយឃីតបត់កុំព្យូទ័រឡើងញាប់ដៃស្អេក។
"មិនគិតចង់ទៅផ្ទះទេឬ?ឬមួយក៏ចង់គេងនៅទីនេះ?"ជុងហ្គុក វាចាទៅយ៉ុនអានាងអោយគេចាំបន្តិចៗរួចឥឡូវហើយ តែជាក់ស្ដែងគេអង្គុយចាំនាងជិតមួយម៉ោងទៅហើយ។
"បន្តិចទៀតទេរួចហើយ ចាំបន្តិចសិនទៅកុំរអ៊ូច្រើនពេក"យ៉ុនអា តបជាមួយជុងហ្គុកវិញតែភ្នែករបស់នាងមិនដកចេញពីអេក្រង់កុំព្យូទ័រទេ ជុងហ្គុកអស់ពាក្យតបជាមួយនឹងនាងក៏ទាញទូរសព្ទមកចុចលេងរង់ចាំយ៉ុនអា ត្រឡប់ទៅផ្ទះវិញជាមួយគ្នា
"រួចរាល់ហើយ យ៎េ..."
"តេាះប្រញាប់ទៅឃ្លានណាស់"ជុងហ្គុក
"តេាះយើង លេតហ្គូ...."យ៉ុនអា
#ភូមិគ្រឹះត្រកូលចន
"មេាះឆាប់ចុះមក"ជុងហ្គុក បើកឡានចូលភូមិគ្រឹះរបស់គេហើយតម្រង់ទៅកន្លែងចត នាយចុះមកពីលើឡានមិនភ្លេចទៅបើកទ្វារអោយនាងក្រមុំយ៉ុនអាទេ នាយហុចដៃរបស់ខ្លួនអោយអ្នកខាងក្នុងចាប់ យ៉ុនអាលើកដៃមកចាប់ដៃជុងហ្គុកហើយក៏ចុះពីលើឡានទាំងនឿយហត់
"ខំណាស់ ស៊ូណាស់ ចុងក្រោយហត់តែខ្លួនឯង"ជុងហ្គុក
"ឈប់និយាយ ទុកមាត់ញុំមាន់ទៅវាឆ្ងាញ់ជាង"យ៉ុនអា តបទៅរាងក្រាស់វិញមាត់ម្ហបៗ នាងរៀងអស់កម្លាំងបន្តិចដែរព្រេាះធ្វើការលើសម៉ោងខុសពីធម្មតា
"........"ជុងហ្គុកមិនតប នាយដើរកាន់ដៃយ៉ុនអាចូលទៅក្នុងផ្ទះ ចូលទៅដល់ក្នុងផ្ទះអ្វីដែរធ្វើអោយពួកគេទាំងពីរនាក់ភ្ញាក់ផ្អើលនេាះគឺជួបនឹងមនុស្សស្រីម្នាក់កំពុងតែអង្គុយនៅលើសាឡុង"ជុងហ្គុក នាំអ្នកណាមកហ្នឹង?ហើយកាន់ដៃគ្នាស្អិតរមួតម្លេះ?"
____
អឹស...តិចសង្សារប្រូគុកទៅ😲
https://t.me/+3NRnXW1MvqU5MjZl
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Aksiក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...