"ឆ្លៀតឱកាសណាស់លោកឯងនេះ"យ៉ុនអា កាលបើមាត់មានសេរីភាពហើយនាងល្អិតក៏លើកដៃវាយទ្រូងរាងក្រាស់បែបទឹកមុខអៀន បើទេាះបីជាពួកគេបាននៅជាមួយគ្នាមែនតែនាងល្អិតនៅតែអៀននិងផ្ទៃមុខសង្ហាររបស់នាយកម្លេាះដដែល
"លោកទៀត?ទៅផ្ទះវិញដឹងគ្នាហើយយប់នេះ!"ថាហើយអ្នកកម្លេាះក៏សូកដៃចូរក្នុងខោប៉ៅខោខ្លួនរួចក៏ដើរចេញមកវិញយ៉ាងសង្ហាររកតែយ៉ុនអានិយាយឃាត់មិនទាន់!រាងស្តើងក្រវីក្បាលនិងចរិតនាយរួចក៏ចាក់ទឹកដាក់កែវប្រញាប់លើកទៅតាមពីក្រោយនាយ
ស្រ្តីចំណាស់ទាំងពីអង្គុយពិភាក្សាគ្នាពីរឿងដែរបានកើតឡើងម៉ាក់របស់ជុងហ្គុកក៏រៀបរាប់តាមដំណើរដើមទងដែរគាត់បានដឹងខ្លះៗព្រេាះគាត់មិនបានសួរនាំរឿងហេតុដែលកូនប្រុសរបស់គាត់ធ្វើដាក់យ៉ុនអា ទេាះគាត់មិនដឹងហេតុផលច្បាស់តែគាត់ដឹងចរិកកូនប្រុសរបស់គាត់ច្បាស់ណាស់ គ្រាន់តែថ្ងៃដែលគេដឹកដៃយ៉ុនអាចូលផ្ទះយ៉ាងជិតស្និត គួបផ្សំជាមួយស្នាមលើ-ក-របស់នាងក្រមុំទៀតធ្វើអោយគាត់ដឹងបាត់ទៅហើយថាជាស្នាដៃរបស់កូនប្រុសគាត់ ទេាះបីនាងខំរកលេសថាត្រូវសត្វខាំក៏គាត់មិនជឿដែរ។គាត់និយាយរៀបរាប់ប្រាប់ទៅម៉ាក់យ៉ុនអាហើយក៏សុំភ្ជាប់សាច់ភ្ជាប់ឈាមនិងគ្នា ដោយមិនចង់បូរបាច់ច្រើនក៏និយាយត្រង់ៗតែម្តង ឯម៉ាក់យ៉ុនអាក៏មិនបានថារឺប្រកែកអ្វីដែលតែគាត់បែរជារំភើនិងវាសនារបស់កូនស្រីគាត់ដែរបានជួបមនុស្សល្អៗដូចគ្រួសារមានវង្សត្រកូលថ្លៃថ្នូរបែបនេះ
"ចឹងសម្រេចតាមនិងហើយណាអ្នកតម្លង កូនៗគេស្រលាញ់គ្នាទៅហើយយើងចាស់មានតែរៀបចំតាមប្រពៃណីចាស់បុរាណហ្នឹងហើយ ខ្ញុំក៏ចង់បានចៅពរឆាប់ដែរ ហាសហា"លោកស្រីចន និយាយទាំងទឹកមុខសប្បាយចិត្តទៅកាន់ម៉ាក់យ៉ុនអា
"ចាសខ្ញុំមិនថាអីទេ អោយតែកូនៗចេះស្រឡាញ់ខ្ញុំក៏សប្បាយចិត្តណាស់ហើយ"
"ត្រូវតែអច្ចឹងហើយ"លោកស្រីចនសើចញញឹមបិទមាត់មិនជិតសេាះប្រហែលជាពេញចិត្តនឹងកូនប្រសារស្រីដូចជាយ៉ុនអាណាស់ហើយមើលទៅ
"តែថាខ្ញុំចង់ដឹងហេតុអីបានជាពួកគេប្រព្រឹត្តរឿងបែបនេាះជាមួយគ្នាទាំងដែលពួកគេទាំងពីរនាក់ត្រឹមតែជាម្ចាស់បំណុលនិងកូនបំណុលមិនគួរណាធ្វើរឿងបែបនេះទៅរួចនេាះទេ"
"រឿងនេះខ្ញុំក៏មិនបានដឹងហេតុផលដែល ព្រោះតែមិនបានសួរនាំពួកគេទាំងពីរនាក់ និយាយអច្ចឹងស្វាមីអ្នកតម្លងមិននៅទេឬ?"
"ស្វាមីរបស់ខ្ញុំគាត់ទៅធ្វើការនៅម្ដុំៗនេះឯង"
"អ្នកស្រីយល់ព្រមនឹងរឿងនេះតែម្នាក់ឯងចុះស្វាមីអ្នកតម្លងមិនថាអីទេឬ?"លោកស្រីចន ចង់សួរទៅលើរឿងដែលម៉ាក់យ៉ុនអាសម្រេចចិត្តព្រមនូវរឿងដែលជាប់ផ្សះផ្សារសាច់ឈាមជាមួយគ្នាដោយលើកកូនស្រីរបស់ខ្លួនមកអោយកូនប្រុសរបស់គាត់
"គាត់មិនថាអីទេ គាត់ចាំតែស្របតាមខ្ញុំជានិច្ច"
"អរ"
"នេះលោកស្រីអញ្ជើញពិសារទឹកចាស"យ៉ុនអា ពេលដែលឃើញពួកគាត់ទាំងពីរនាកពិភាក្សាគ្នានាងមិនហ៊ានលើកទឹកមកអោយគាត់នាំតែដាច់ចង្វាក់នេាះទេ នាងសុខចិត្តឈរចាំពួកគាត់និយាយគ្នាចប់សិនទើបចូលមក នេះក៏បានបង្ហាញអោយឃើញថាយ៉ុនអានាងមានសីល@ធម៌ល្អចំពេាះចាស់ទុំ
"ដឹងនៅហៅលោកស្រីអីទៀតទេសហៅម៉ាក់ៗដូចកូនជុងទៅ"លោកស្រីចនទទួលទឹកពីដៃយ៉ុនអា ហើយនិយាយប្រាប់នាងអោយដូរសព្វនាមហៅគាត់លោកស្រី អោយមកហៅម៉ាក់ៗដូចជុងហ្គុកកូនប្រុសរបស់គាត់វិញ
"ហើយនេះកូនជុងទៅណាបាត់ហើយ?"
"កូននៅទីនេះម៉ាក់"
"កូនទើបតែមកពីណាហ្នឹង?"
"កូនចេញក្រៅដើរមើលទេសភាពជុំវិញផ្ទះអនាគតភរិយាណាម៉ាក់"ជុងហ្គ្កនិយាយដោយទឹកមុខខិល
"ហ៊ឹម...ឯងនេះ"លោកស្រីចនរកពាក្យតបនឹងកូនប្រុសមហាកំពូលខិលមិនបានលោកសេាះតែម្ដង
"យ៉ុនអាកូនទៅផ្សារ ទិញបន្លែ សាច់អោយម៉ាក់បន្តិចមក!"
"ចាសម៉ាក់"
"ចាំបងជូនអូនទៅ!"ជុងហ្គុក គ្រាន់តែលឺម៉ាក់រាងល្អិតប្រើភ្លាមចេញមុខស្មគ្រ័ជូនទៅភ្លាមតែម្តងទាំងដែរពីមុនមិនដែរសូម្បីតែគិតថាចង់ទៅរឺចូរផ្សាជាពិសេសគឺអារឿងទិញបន្លែអិបែបនេះទៀត
"កូនម៉ាក់ចេះដើរផ្សារតាំងពីពេលណាមកនៀក៎មិនដែលដឹងសេាះ"
"ទើបតែចេះថ្ងៃនេះទេបាទ ការដើរផ្សារថ្ងៃដំបូងបណ្ដើរអនាគតកូនប្រសារម៉ាក់ដើរអោយផ្អើលផ្សារតែម្ដង"នាយតបទៅរាងចំណាស់វិញទាំងមុខខិលបែបញញឹមតិចៗ
"ប្រញាប់ទៅៗកូន ម៉ាក់ប្រញាប់ចម្អិនអាហារថ្ងៃត្រង់ពេលប៉ាឯងចេញមកពីធ្វើការនឹងបានញុំជុំគ្នាតែម្ដង
"ចាស/បាទម៉ាក់"ថាហើយពួកគេទាំងពីរនាក់ក៏ចេញដំណើរទៅផ្សារដើម្បីទិញគ្រឿងគ្រៅយកមកចម្អិនអាហារ!
#ផ្សារទំនើប
ជុងហ្គុកបើកឡាននាំយ៉ុនអាមកផ្សារទំនើប ទាំងដែលគោលដៅរបស់នាងក្រមុំមិនមែនជាផ្សារទំនើបឡើយ គឺនាងចង់ដើរផ្សារធម្មតាៗតែប៉ុណ្ណេាះ
"បងមកផ្សារទំនើបធ្វើអីមិចមិនទៅផ្សារធម្មតាៗទៅ?"
"បងច្រឡំផ្លូវស្កាល់តែផ្លូវមកទីនេះ"យី..ប្រូបោកគេអត់សមសេាះ បើថាចង់មកក៏និយាយប្រាប់គេទៅ និយាយទៅជុងហ្គុកជាមនុស្សមិនសូវជាចូលចិត្តក្នុងការដើរផ្សារទេ ផ្សារទំនើបយូរៗនាយចូលតែម្ដងនៅធុញទ្រាន់ ទម្រាំអោយដើរផ្សារធម្មតាមានមនុស្សអ៊ូអរច្រើនទៀតនាយរឹតតែមិនចូលចិត្ត
"កុហកអោយសមជាងនេះបន្តិចទៅ"
"មកពីបងមិនចូលចិត្តដើរផ្សារ យូរៗបងចូលផ្សារម្ដងនៅធុញទ្រាន់ បងចូលផ្សារទំនើបមិនសូវមានមនុស្សផងប៉ុនហ្នឹង ចុះទម្រាំដើរផ្សារធម្មតាមនុស្សច្រើនរញ៉េរញ៉ៃ ដើរបុកគ្នា ហ្ហួយ..គ្រាន់តែនិយាយក៏ធុញដែរ"
"ក៏ត្រូវតែរៀនផ្សាំខ្លួននៅមជ្ឃដ្ឋានខាងក្រៅខ្លះទៅ"
"ធុញ ហត់ ខ្ជិល"
"តែបើធ្វើអូនវិញមិនធុញ មិនហត់ រឹតតែមិនខ្ជិលទៀត"
_________
អាបងជុងហោគចិត្ត🥲https://t.me/+3NRnXW1MvqU5MjZl
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...