"មុននឹងចេញទៅសុំមួយខ្សឺតសិនមក"ជុងហ្គុកមិនដឹងចេញមកពីប្រលេាះណាទេ ចូលមកឱបចង្កេះយ៉ុនអា ពីក្រោយដាក់ចង្ការលើស្មារបស់នាងទៀត មិនគិតពីអ្នកដែលជាម្ដាយកំពុងតែឈរមើលសេាះ មិនត្រឹមតែឱបចង្កេះមួយមុខទេនាយថែមទាំងទាមទារការថើបពីយ៉ុនអាទៀត មើលទៅដូចជាក្មេងសុំម៉ាក់ៗមឹមៗទៅហើយ
"ន៎ែ ធ្វើអីអោយចេះខ្មាស់ម៉ាក់ផងមើស"យ៉ុនអាខំប្រឹងប្រលេះដៃជុងហ្គុកចេញពីចង្កេះរបស់នាង តែវាមិនបានផលសេាះឡើយ នាងរឹតតែប្រឹងប្រលេះគេរឹតតែឱបកាន់តែខ្លាំង
"មិនបាច់ខ្មាស់ម៉ាក់អីទេ ចង់ធ្វើអីក៏ធ្វើទៅតាមសប្បាយ ម៉ាក់ចាំក្នុងឡានមុនហើយ"ថាហើយលោកស្រីចនញញឹមយ៉ាងស្រស់ ហើយក៏ដើរចូលទៅក្នុងឡានបាត់ គាត់ពិតជាសប្បាយចិត្តណាស់ពេលដែលឃើញកូនៗត្រូវរូសគ្នាបែបនេះ លោកស្រីចនទៅបាត់,ទុកអោយពីរនាក់កម្លេាះក្រមុំសាងសងគ្នាយ៉ាងមានសេចក្ដីសុខ
"បើចង់ទៅខ្លាំងណាស់ក៏ថើបបងមួយខ្សឺតមក ហើយត្រូវហៅបងថា-បង-ឈប់ហៅថាលោកទៀត!"នាយឱនមុខហុចថ្ពាល់ទៅអោយរាងស្ដើងដើម្បីអោយនាងថើបគេ
"ធុញណាស់អញ សឺត"យ៉ុនអានិយាយក្នុងចិត្ត នាងក៏ឱនទៅថើបមុខនាយកម្លេាះតាមដែលគេចង់បាន
"ទៅបានហើយនៅ"បញ្ចប់ការថើបរាងស្ដើងក៏សួរទៅរាងក្រាស់
"នៅទេ"
"ចង់បានអីទៀត"នាងចង់តែបោកក្បាលអោយបែកទេលោកអើយ ចង់អោយនាងថើប នាងក៏ថើបរួចហើយនៅចង់បានអីទៀត??មិនគិតដល់ដល់ម៉ាក់កំពុងតែអង្គុយរង់ចាំក្នុងឡានទេឬ?
"ឱបដៃបងមក"នាយហុចដៃអោយយ៉ុនអា
"ហ្ហឺយ ចំជារឿងច្រើនពិតមែនលោកឯងនេះ"នាងក្រមុំរអ៊ូតិចៗតែអាចអោយរាងក្រាស់ស្ដាប់ឮ
"អូនរអ៊ូអ្វី?"
"គ្មានអីទេ តេាះយើងឆាប់ទៅកុំអោយម៉ាក់ចាំយូរ"នាងក្រមុំប្រញាប់ប្រកែកក្រវីក្បាលយ៉ាងញាប់ស្អេក នាងខំរអ៊ូតិចៗហើយគេនៅឮទៀត ពួកគេបណ្ដើរគ្នាចូលទៅក្នុងឡានហើយក៏ចេញដំណើរទៅផ្ទះរបស់យ៉ុនអា៕
ការធ្វើដំណើររបស់ពួកគេមិនទាន់បានប៉ុន្មានម៉ោងផងក៏មកដល់ផ្ទះរបស់យ៉ុនអា ព្រោះតែផ្ទះនាងនៅមិនសូវជាឆ្ងាញប៉ុន្មាននេាះទេ គ្រាន់តែឈប់ឡានដល់មុខផ្ទះភ្លាមនាងក្រមុំប្រញាប់រត់ចុះពីលើឡានចូលទៅក្នុងផ្ទះរកម៉ាក់ប៉ារបស់នាង
"ម៉ាក់ប៉ាកូនមកលេងហើយ"នាងក្រមុំស្រែកឡូឡារកឪពុកម្ដាយពេញផ្ទះ
"អូរ...យ៉ុនអានេះកូនមកជាមួយនរណាគេ?កូនដេាះបំណុលគេអស់ហើយមែនទេបានជាគេដេាះលែងកូនឲមករកម៉ាក់ប៉ាបែបនេះ?"ឮសម្រែកស្រែកហៅរបស់កូនស្រី ម៉ាក់យ៉ុនអាក៏ប្រញាប់ចេញពីផ្ទះបាយមកជួបកូនស្រីដែលបែកគ្នារាងយូរគួរសមដែរ គាត់សួរដេញដោលនាងរឿងលុយបំណុលដែលនៅជំពាក់ជុងហ្គុកនេាះ
"សួរមួយៗមកម៉ាក់កូនឆ្លើយមិនទាន់ទេ..ហិហិ..ចុះប៉ាទៅណាបាត់ហើយម៉ាក់?"
"ប៉ាកូនទៅធ្វើការនៅជិតៗនេះ ហើយកូនមកជាមួយអ្នកណា?"
"កូនមកជាមួយ..."នាងក្រមុំនិយាយប្រាប់ម្ដាយមិនទាន់ចប់ផង ក៏មានសម្លេងមួយស្រែកមកកាត់សម្ដីនាង
"ជម្រាបសួរម៉ាក់ក្មេក"ជុងហ្គ្កដើរចូលមកដល់ត្រឹមមាត់ទ្វារ នាយស្រែកលើកដៃជម្រាបសួរម៉ាក់យ៉ុនអាពីចម្ងាយ យ៉ាងច្រឡើម
"ម៉ាក់ក្មេក?"ម៉ាក់យ៉ុនអាឆ្ងល់នឹងសព្វនាមដែលជុងហ្គុកហៅគាត់ម៉ាក់ក្មេក
"បាទម៉ាក់ក្មេក"
"....."ម៉ាក់យ៉ុនអានៅតែមិនយល់ នេះកុំប្រាប់ណាថាពីម្ចាស់បំណុលក្លាយមកជាកូនប្រសារណ៎ា
"ជម្រាបសួរអ្នកតម្លង"លោកស្រីចន
"ច...ចាសជម្រាបសួរ"ម៉ាក់យ៉ុនអារឹតតែគាំងម្ដងទៀតបើម៉ាក់ជុងហ្គុកចូលមកដល់ហៅគាត់អ្នកតម្លងម្ដងទៀត
"យ៉ុនអា មានរឿងអីមិចក៏..."
"បន្តិចទៀតអ្នកតម្លងនឹងដឹងហើយ"លោកស្រីចននិយាយកាត់ម៉ាក់យ៉ុនអា
"មេានេះមក ចាំខ្ញុំរៀបរាប់ប្រាប់ពីរឿងនេះ"លោកស្រីចនដឹកដៃម៉ាក់យ៉ុនអាទៅ យ៉ុនអាក៏ប្រញាប់ចូលទៅផ្ទះបាយយកផ្លែឈើ នឹងភេសជ្ជៈផ្សេងៗអោយលោកស្រីចន ជុងហ្គុកក៏ដើរចូលតាមយ៉ុនអាពីក្រោយ តែនាងមិនដឹងឡើយ ចូលទៅដល់ខាងក្នុងយ៉ុនអាបើកទូខាងលើដើម្បីយកកែវមកដាក់ទឹក តែមើលទៅទូដាក់កែវនេាះវាខ្ពស់ពេកនាងប្រឹងឈោងយកដែលតែយកមិនដល់សេាះ ដៃក្រាស់មកពីណាក៏មិនដឹង ដៃមួយឈោងយកកែវដែលយ៉ុនអាចង់បាននេាះ នឹងដៃមួយទៀតក្រសោបចង្កេះមួយក្ដាប់របស់នាងតូច ហើយក៏ឱនមុខទៅផ្អឹបបបូរមាត់តូចច្រមិចរបស់រាងស្ដើង នាយកម្លេាះសូកអណ្ដាតចូលក្រអូមមាត់របស់នាង ក្រលាស់ចុះឡើងបឺតជញ្ជក់ក្រេបយកជាតិផ្អែមដូចទឹកឃ្មុំរបស់យ៉ុនអា ប៉ុន្មាននាទីក្រោយមករាងក្រាស់ក៏ប្រលែងមាត់រាងស្ដើងអោយមានសេរីភាពវិញ៕"ឆ្លៀតឱកាសណាស់លោកឯងនេះ"
_______
ត៎ាហ៊ានប្រហែសដឹងតែខ្ទេចហើយ កុំចង់សាកមួយប្រូគុក
https://t.me/+3NRnXW1MvqU5MjZl
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...