រឿង #ចិត្តស្អប់បង្កប់ស្នេហ៍
ភាគទី១៨"តេាះអូនសម្លាញ់យើងត្រឡប់ទៅវិញទៅ"ជុងហ្គុក នាយមិនចាំគេនិយាយពាក្យលាអីសិនទេ គឺចាប់ទាញដៃយ៉ុនអាត្រឡប់ទៅវិញដោយគ្មានយោគយល់មុខអ្នណាឡើយ!នៅមិននៅមកមើលលើមើលក្រោមប៉ាពន្ធគេអោយចឹង គេប៉ាចាន់ហាស!
"ស្អីហ្នឹង ដូចទ្រង់ធេកឃែរម្ល៉េះលោកប្រធាន?"ដើរចេញពីលោកអ៊ុនវ៉ូភ្លាមនាងក្រមុំ អាស៎ច្រឡំមិនមែនក្រមុំទៀតទេ រាងស្ដើងក៏សួរទៅរាងក្រាស់បែបឌឺដងមានទាំងសព្វនាមលោកប្រធានទៀត ទាំងដែលរាល់ថ្ងៃបងអូនឡើងរលួយរលេសសឹងតែអស់សាច់សុីហើយ
"អឹស..ខ្លូស..សុទ្អតែលោកប្រធាន"នាយខ្នាញ់នឹងនាងពេកក៏លើកដៃខោកយ៉ុនអាមួយក្រង៉រលេង តែតិចៗទេខ្លាចអូនខឹង
"អូយយូយ...ឈឺណាលេងអីតាណើបៗចឹង"នាងងើបក្បាលមកសម្លក់ជុងហ្គុកសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ
"ហ្ហួយ...ដូចទ្រង់ញិកញ៉ក់មេសនាងលេខា ខោកតែបន្តិចៗសេាះឈឺដែរ រំអួយ"
"រំអួយគូទ...ឈឺមែនទែនណ៎ា បើមិនជឿសាកវិញ..ផូស..."ថាហើយយ៉ុនអាក៏ហក់ទៅដាក់ជុងហ្គុកចំកណ្ដាលក្បាលមួយដៃយ៉ាងខ្លាំង បើមិនហក់ដូចចម្លែកបើពីរនាក់នេះដើរបណ្ដើរគ្នាគេមិនគិតថាជាគូរសង្សារគ្នានេាះទេ ច្បាស់ណាស់គឺបងប្រុសនឹងប្អូនស្រី
"អូយ...យ៉ុនអាអូនលេងមែនទែន..អុយៗៗ"នាយស្រែកខ្លាំងៗមិនក្រែងចិត្តមនុស្សដើរជុំវិញនេាះទេ ព្រោះតែឈឺខ្លាំងពេក នេះគេវៃនាងតែបន្តិចទេតែនាងតបមកគេវិញសឹងតែផុងដល់លលាដ៏ក្បាល
"អត់ទេស...វៃលេងៗត៎ាស តែលោកប្រធានទេដែលឈឺមែនទែននេាះ ហាសហា"វៃគេសឹងតែហូរទឹកភ្នែកហើយអត់មានសុំទោសគេទេ តែបែរជាសើចគាបន្ថែមទៀត(យី...កូនហ៎ក...)
"ហ៊ានសើចបងផងហេស?មោនេះអោយឆាប់.."
"អត់ទេ...អត់ទេណ៎ា..ជុងហ្គុកឈប់លេងហើយ"ពេលដែលឃើញជុងហ្គុករត់មករកចាប់ខ្លួនហើយ មិនចាំយូរយ៉ុនអាដាក់មេព្រូចចលភនដូចព្យុះ ពីរនាក់គេនេះរត់ដេញគ្នាពេញហាងអាហារអ្នកនៅក្នុងហាងនេាះនាំគ្នាងាកមើលព្រៀត ពួកគេទាំងពីរនាក់រត់ដេញគ្នារហូតដល់ចេញមកក្រៅហាង ទាល់តែអស់ខ្យល់រៀងៗខ្លួនទើបឈប់ដេញគ្នា
"ឈប់...ឈប់..ឈប់លេងហើយជុងហ្គុក..ហត់..ហត់ណាស់"យ៉ុនអាដៃម្ខាងច្រត់ជង្គង់ ម្ខាងទៀតលើកជាសញ្ញាអោយជុងហ្គុកឈប់ដេញព្រេាះពេលនេះនាងអស់ខ្យល់ក្នុងការរត់មែមទែនហើយ ហត់កខូសញើសហូរស្រាក់ៗដូចគីៗ ជុងហ្គុកវិញក៏មិនខុសពីយ៉ុនអាប៉ុន្មានដែរ គ្រាន់តែនាយជាប្រុសចឹងនៅនៅសល់កម្លាំងបន្តិចល្មមអាចធ្វើបាបយ៉ុនអាបាន
"អូនគិតថាបងស្ដាប់អូន?"
"អត់ទេ..លែងជុងហ្គុកលែង..."ជុងហ្គុកចូលមកដល់ចាប់ឱបយ៉ុនអាជាប់រកតែនាងរើពុំរួចសេាះ រឹតនេាះរឹត
"ឆាប់សុំទោសបងភ្លាម"
"សុំ..សុំទោស"
"មិនមែនបែបនេះ"
"បើមិនចង់បានបែបនេះ តើចង់បានបែបណាវិញ?"អោយនាងសុំទោស ពេលនាងសុំទោសហើយមិនចង់បែបហ្នឹង!ហើយចង់បានបែបណាវិញ?ពិតជាមិនយល់ពិតមែន ពិបាកយល់ជាងការដេាះស្រាយសមីការទៀត
"ថើបអានេះ"ជុងហ្គុកបូយមាត់អោយយ៉ុនអាថើបគេ ងាប់ហើយសុំទោសសម័យឥឡូវគេសុំទោសដោយការថើបមាត់ហ៎ស?? (បើចឹងមែនអេតមីនទៅទះក្រាស់អេតមីនមួយកំផ្លៀងហើយ ចាប់ថើបមាត់ទុកជាការសុំទោសតាមប្រូគុកដែរ..ហិហិ..)
"....."យ៉ុនអា នាងនៅស្ទាក់ស្ទើរក្នុងការថើបមាត់នាយ!ហេតុអ្វីបានជាមកអោយថើបមាត់គេកណ្ដាលវាលបែបនេះ?មិនចេះខ្មាស់អ្នកដែលដើរឆ្លងកាត់ទីនេះទេឬ?
"ថើបឬមិនថើបឥឡូវ??បើមិនថើបតេាះទៅសណ្ឋាគារធ្វើអីផ្សេង"
"ថើប..ថើប..អឹម.."គ្រាន់តែឮទៅសណ្ឋាគារយ៉ុនអាក៏ប្រញាប់ទម្លាក់បបូរមាត់តូចច្រមិចសុីជម្ពូររបស់ខ្លួនលើបបូរមាត់ក្រាស់របស់ជុងហ្គុក បើមិនថើបគេទេ គេមិនសុខចិត្តឡើយ បើមិននាំនាងទៅសណ្ឋាគារទៅចាក់ខ្ចៅឥឡូវហើយ
/ក្រឹប/
ការថើបរបស់ពួកគេត្រូវបានជនប្លែកមុខមួយនាក់មកលួចថត អើតឡើមៗធ្វើមើលតែពួកចោរ អឹសក្រែងគេចោរហើយត៎ាស ចោរលួចថតហ្នឹងហើយ ហើយរកពួកចោរអីទៀតលោក មិនប៉ុន្មាននាទីផងរូបរបស់ពួកគេថើបគ្នាក៏ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនឹងមាននាក់ចាប់អាម្មណ៍ច្រើនទៀតផង តែការបញ្ចេញមតិក៏ខុសៗគ្នា អ្នកខ្លះក៏សរសើរថាគូរសង្សារមួយគូរនេះពិតជាផ្អែមល្ហែមណាស់ តែអ្នកខ្លះវិញក៏បានបញ្ចេញមតិរិះគន់ទៅលើយ៉ុនអា ថាខ្លួនជាស្រីមិចមកឈរថើបប្រុសពាសវាលពាសកាលបែបនេះ?ពួកគេមិនដឹងឡើយថាពួកគេទាំងពីរនាក់ដែលថើបគ្នានេាះត្រូវជាអ្វីនឹងគ្នាឡើយ។
"អ៎ាយ...ជុងហ្គុកហេតុអ្វីក៏បងធ្វើបែបនេះ??អ៎ាយ...យើងត្រូវតែធ្វើអ្វីម្យ៉ាងហើយ"នារីរូបស្រស់ម្នាក់កាន់ទូរស័ព្ទនៅក្នុងដៃពេលដែលឃើញរូបភាពដែលគេកំពុងតែពេញនិយម(រូបជុងហ្គុកនឹងយ៉ុនអា)ទូរស័ព្ទដែលនៅក្នុងដៃរបស់នាងត្រូវបានគប់ចោលទៅក្រលៀតជញ្ជាំងបាត់ មើលទៅនាងមានប្រតិកម្មខ្លាំងណាស់ទៅលើរូបភាពមួយនេាះ៕តើនាងជានរណា?ហេតុអ្វីក៏ត្រូវមួលម៉ៅ?
_______
ហ្ហួយណាគេហ្នុង?
សុំទោសរាល់កន្លែងខុសអក្ខរាវិរុទ្ធ អេតមីនសរសេរមិនបានផ្ទៀងផ្ទាត់ឡើងវិញទេ💜New Page
https://www.facebook.com/JungMin_Novel-104794805744726/Telegram Group
https://t.me/+3NRnXW1MvqU5MjZl
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...