ភាគទី១៩+២០+២១

99 3 1
                                    


"អ៎ាយ...ជុងហ្គុកហេតុអ្វីក៏លោកធ្វើបែបនេះ??អ៎ាយ...យើងត្រូវតែធ្វើអ្វីម្យ៉ាងហើយ"នារីរូបស្រស់ម្នាក់កាន់ទូរស័ព្ទនៅក្នុងដៃពេលដែលឃើញរូបភាពដែលគេកំពុងតែពេញនិយម(រូបជុងហ្គុកនឹងយ៉ុនអា)ទូរស័ព្ទដែលនៅក្នុងដៃរបស់នាងត្រូវបានគប់ចោលទៅក្រលៀតជញ្ជាំងបាត់ មើលទៅនាងមានប្រតិកម្មខ្លាំងណាស់ទៅលើរូបភាពមួយនេាះ៕តើនាងជានរណា?ហេតុអ្វីក៏ត្រូវមួលម៉ៅ?ភ្លាមនោះនាងក៏រកនឹកឃើញវិធីសាស្រ្ដម្យា៉ងក៏ស្រវ៉េស្រវ៉ាទៅរើសទូរសព្ទនេាះមកវិញ ហើយចុចខលទៅនរណាម្នាក់
"ហេឡូ យើងមានរឿងអោយឯងធ្វើ"នាងបង្ហាញនូវស្នាមញញឹមពិសពុលហាក់ដូចជាចង់បង្ករឿងអីមួយអញ្ចឹង
"មានរឿងអ្វីអ្នកនាង"
"ឯងឆាប់ទៅស្វែងរកជីវប្រវត្តិរបស់មនុស្សស្រីម្នាក់មកអោយយើងជាប្រញាប់ ចាំយើងផ្ញើររូបនាងអោយ"
"បាទទាន"ប្រពន្ធ័ទូរស័ព្ទបានកាត់ផ្ដាច់ធ្វើអោយនារីដែលបង្គាប់គេមិញនេះញញឹមយ៉ាងពិសពុលមិនដឹងមានគំនិតអាក្រក់អ្វីនេាះទេ៕
" អឹម បានហើយៗ ឈប់លេងទៀតហើយឆាប់ត្រឡប់ទៅវិញទៅ មនុស្សមើលច្រើនណាស់"យ៉ុនអាលើកដៃវាយទ្រូងនាយបន្តិចជាសញ្ញាអោយនាយលែងខ្លួនអោយមានសេរីភាពវិញ និងអាងបានទៅក្រុមហ៊ុន!
"សឺត!តេាះទៅវិញបានហើយអ្នកនាងលេខា"ជុងហ្គុក ថើបនាងមួយខ្សឺតមុននិងប្រលែងដៃចេញពីការអោបរបស់ខ្លួនរួចក៏ដើរទៅមុនយ៉ាងអំភើយទាំងសើចញញឹមញញេមបិទមាត់មិនជិត!ឯអ្នកដែរត្រូវគេថើបវិញនាងអៀនសឹងដើរបិទមុខហើយ ជុងហ្គុកនាយចូលចិត្តណាស់អាលួចថើបយ៉ុនអាពេលនាងមិនដឹងខ្លួននិង លេងចឹងៗដឹងគេអៀនអត់?មកពីដឹងថាអៀននឹងហើយទើបលេង ពេលគេធ្វើបែបនេះយ៉ុនអាក៏អៀនហើយទឹកមុខរបស់នាងក៏ប្រែទៅជាក្រហមដូចម្ទេសទុំ ដឹងទេពេលដែលនាងអៀនម្ដងៗជុងហ្គុកសឹងតែចាប់នាងញិចអោយដូចចៃទៅហើយ ព្រេាះតែការគ្រឺតខ្នាញ់ពេក ស្រីស្អីមិនដឹងពេលអៀនម្ដងៗធ្វើអោយបេះដូងអ្នកកម្លេាះជុងហ្គុកស្ទើរតែរលាយអស់ត្រឹមមួយពព្រិចភ្នែក ដេកស្លាប់បាត់ព្រេាះតែរលាយបេះដូងអស់៕
ពួកគេទាំងពីក៏ទៅសំដៅទៅកន្លែងចតឡានរបស់ខ្លួនហើយបើកទៅក្រុមហ៊ុនវិញទៅតាមធម្មតា តែអ្វីដែរគួរអោយសង្ស័យគឺដូចជាមានឡានខ្មៅមួយចម្លែកជិះដេញតាមពីក្រោយពួកគេតាំងពីហាងអាហារនេាះមករហូត!តើឡាននេាះអ្នកណាជាអ្នកបើក?ហើយតាមដានពួកគេធ្វើអី?យ៉ុនអានាងក៏បានសម្លឹងតាមកញ្ចក់មើលទៅក្រោយឃើញឡាននេាះតែនាងមិនបានចាប់អារម្មណ៍ទេព្រេាះនេះជាផ្លូវសាធារណ:ចឹងហើយវាមិនចម្លែកទេដែរមានឡានជិះច្រើនបែបនេះ តែជុងហ្គុកនាយមិនបានគិតដូចយ៉ុនអាទេនាយតាមមើលឡាននេាះរហូតគ្រាន់តែនាយមិនទាន់បានដឹងថាជាឡានអ្នកណា!តែមិនយូរទេគេប្រាកដជាដឹង ព្រោះឡានមួយគ្រឿងនេាះគួរអោយសង្ស័យណាស់ ជុងហ្គុកគេរកសុីការងារមួយដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ ប៉ុន្តែពួកនេាះមិនដែលប្រជែងជាមួយជុងហ្គុកឈ្នះឡើយ ទើបពួកនេាះត្រូវរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងមិចអោយឈ្នះជុងហ្គុកអោយទាល់តែបាន ដូច្នេះហើយមិនចេះខ្វះទេអ្នកដែលតាមប្រមាញ់ តាមយីយាជីវិតគេនេាះ៕
"ហ្ហើយ ស៊យធំហើយជុងហ្គុក"អង្គុយសុខៗយ៉ុនអាស្រាប់តែបញ្ជេញអាការ:ភ្ញាក់ផ្អើសយ៉ាងខ្លាំងដោយទឹកមុខភ័យដៃកាន់ទូរសព្ទភ្នែកសម្លឹងទៅមើលមុខជុងហ្គុកទាំងបុកពេាះភឹបៗ
"អូនមានរឿងអីមែនទេយ៉ុនអា?មិចធ្វើមុខភ័យបែបនេះ?"ជុងហ្គក ក្រឡេកមុខតាមសំឡេងស្រែករាងល្អិតយ៉ាងលឿនមុននិងសួនាំ
"បង មើលនេះទៅ!"នាងហុចទូរស័ព្ទដែរនៅក្នុងដៃទៅអោយនាយមើលទាំងមិនស្រួលក្នុងចិត្ត
"អ្នកណាជាអ្នកថត?"ជុងហ្គុក ពោលឡើងតិចៗមើលទៅមុខរាងល្អិត ពេលនេះសំនួរជាច្រើនលោតមកពេញខួរក្បាលពួកគេទាំងពីដោយចង់ដឹង!រាងក្រាស់ឃើញហើយមិនបាននិយាយអ្វីច្រើនទេតែកែវភ្នែករបស់នាយសម្លឹងទៅមើលឡានដែរបើកតាមនាយមកនិងសម្លឹងមើលរូបទូរសព្ទទាំងមុខមាំសញ្ជឹងគិត!តើនេះពួកតែមួយដែរធ្វើរឿងទាំងអស់នេះមែនទេ?
    មិនប៉ុន្មាននាទីកន្លងទៅពួកគេក៏មកដល់ក្រុមហ៊ុនល្មម គ្រាន់តែយ៉ុនអាឈានជើងចូរក្នុងក្រុមហ៊ុនភ្លាមសំឡេងនិទ្ទានិងកែវភ្នែកសម្លឹងលើកសម្លឹងក្រោមរបស់ពួកមាត់ចាបក៏លឺឡើង យ៉ុនអារាងល្អិតនាងមិនមានអ្វីបកស្រាយទេនាងបានត្រឹមតែដើរអោនមុខចុះព្រេាះមិនដឹងថាអធិប្បាយយ៉ាងមិចសម!
"ដើរអោយលឿនបន្តិចមកអូនយ៉ុន មោះ! "សំឡេងហៅឈ្មេាះរាងល្អិតទាំងញញឹមរួចក៏ដើរថយក្រោយមកកាន់ដៃនាងដើរទៅដំណើរគ្នាទាំងមិនរអានិងភ្នែកបុគ្គលិកក្រុមហ៊ុនខ្លួន!មុនក្រោយក៏គង់តែដឹងដដែលចឹងបង្ហារញអោយឃើញផ្ទាល់ៗតែម្តងទៅកំអោយបុិននិយាយដើមគេច្រើនទៀត
"ជុងហ្គុកបងមិនខ្លាចគេនិយាយទេមែនទេ?"រាងល្អិតនិយាយធ្វើមុខស្រពោនកាន់ដៃគេជាប់
"ខ្លាចអី?មានអីត្រូវខ្លាច?ពួកយើងក៏ជិតរៀបការហើយចឹងទំនាក់ទំនងនេះក៏គង់តែត្រូវលាតត្រដាងអូនកុំគិតច្រើនអី!អីដែលយើងត្រូវគិតរកមុខថាអ្នកជាអ្នកធ្វើរឿងនេះ?តើគេធ្វើដើម្បីអ្វី?គេចង់បានអី?"នាយយកដៃអង្អែលស្មារាងល្អិតថើលៗនិយាយលោមលួង
"បងសួរអូនមួយ"ជុងហ្គុកទាញស្មាយ៉ុនអាអោយបែរមុខមករកខ្លួនហើយសម្លឹងមើលមុខនាងចំៗ
"អឹម"យ៉ុនអាក៏ងក់ក្បាលដាក់ជុងហ្គុក
"ពីមុនមកអូនធ្លាប់មានសត្រូវដែរឬទេ?"
"មិន...មិនធ្លាប់មាននេាះទេ"នាងក្រវីក្បាលតតាត់ដាក់ជុងហ្គុក យ៉ុនអានាងធ្លាប់តែមានអ្នកគោរពស្រឡាញ់មិនធ្លាប់មានសត្រូវនេាះទេ ព្រោះតែនាងមិនបានទៅបង្ករឿងជាមួយអ្នកណាគេឡើយ
"មិនអីទេអញ្ចឹង"
"បងសួររឿងនេះធ្វើអី??"សំណួររាប់រយលានសំណួរបានលោតឡើងក្នុងខួរក្បាលរបស់នាង មិចបានជានៅសុខៗគេមកសួររឿងបែបនេះអញ្ចឹង?គេសួរដើម្បីអ្វី?ចង់ដឹងធ្វើអី?
"គ្មានអីទេ បងគ្រាន់តែសង្ស័យនឹងចង់វែកញែកថាអ្នកណាជាអ្នកបង្ករឿងនេះ ហើយអ្នកណាជាអ្នកបើកឡានតាមឡានរបស់យើង"
"បងគ្រាន់តែគិតថាក្រែងឡរអូនមានសត្រូវពីមុនមកទើបបានជាមានគេតាមបែបនេះ តែពេលអូនប្រាប់បងថាអូនមិនមាន បងក៏គិតថាជាសត្រូវរបស់បងវិញ"
"សត្រូវរបស់បង?"នាងសួរទៅគេដោយការភ្ញាក់ផ្អើល
"ត្រូវហើយ សត្រូវបងមានគ្រប់ទិស ទីណាក៏មានដែរ"
"ហេតុអ្វីក៏បងមានសត្រូវច្រើនបែបនេះ?ឬក៏បងទៅបង្ករឿងអីមែនទេ?"មុននឹងគេឆ្លើយប្រាប់នាងក៏ទាញមុខនាងទៅជិតគេហើយក៏ថើបនាងមួយខ្សឺតមុននឹងនិយាយ(មិនបានថើបអូននិយាយមិនចេញ)
"បងមិនបានបង្ករឿងអីទេ មកពីបងមានសត្រូវច្រើនព្រេាះតែបងអ្នកគ្រប់គ្រងក្រុមហ៊ុនដែលមានក្រុមហ៊ុនជាច្រើនទៀតដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនបង ប៉ុន្តែពួកគេប្រជែងមិនឈ្នះបងឡើយ ពួកគេខឹងពេកធ្វើយ៉ាងមិចក៏មិនឈ្នះបងក៏ប្រើវិធីតាមសម្លាប់បងវិញ..."
"តាមសម្លាប់?"យ៉ុនអាឆ្លើយទាំងការភ្ញាក់ផ្អើល ព្រះហ្ហឺយដល់ថ្នាក់សម្លាប់ផងឬ?
"ត្រូវហើយ ប៉ុន្តែពួកគេនៅតែធ្វើអ្វីបងមិនបានសម្រេច ពួកគេក៏ចេះតែរកមធ្យោបាយផ្សេងៗដើម្បីឈ្នះបងតែនៅតែមិនឈ្នះ ហើយបងក៏មិនចុះចាញ់ពួកគេដោយងាយឡើយ"
"បងកើតមកដើម្បីតែឈ្នះ ដូច្នេះហើយបងមិនងាយចុះចាញ់គេដោយងាយនេាះទេ"
"តែមកចាញ់ក្រោមកណ្ដាប់ដៃអូនមែនទេ?ហាសហា"
"អូនហ៎ក...."
"អូននិយាយលេងទេ ឃើញបងសេដពេកក៏ចង់ប្ដូរបរិយាកាស"
"ប្ដូរបរិយាកាសអោយទៅបែបក្ដៅៗវិញទៅបងចូលចិត្ត"
"ឆ្កួត"នាងលើកដៃវាយទ្រូងហាប់ណែនគេមួយដៃមនុស្សប្រុសស្អីខួរគិតតែរឿងលើគ្រែ ចំជាក្បាលខូចពិតមែន
"បងខលទៅរកសាន់បន្តិច"
"អូខេចា៎"
"ហេឡូ មកជួបយើងនៅក្នុងអូហ្វីសបន្តិច យើងមានរឿងចង់អោយឯងធ្វើ"
    /តុក/តុក
  "ចៅហ្វាយគឺខ្ញុំ សាន់"បន្លឺសំឡេងគេាះដោយស្មាដៃកម្លេាះសាន់ដែរជាជំនិតជុងហ្គុក ចូរមកតាមការហៅរបស់នាយ
  "ឯងទៅឆែកមើលcameraមុខក្រុមហ៊ុនហើយពង្រីកមើលស្លាកលេខឡានដែលបានបើកតាមក្រោយយើង!តាមសើបថាជាអ្នកណា!ហើយរឿងផុសរូបក៏ដូចគ្នាសើបមើលទាំងអស់ទៅអ្នកណាជាអ្នកធ្វើ"ជុងហ្គុកនាយឆ្លាតណាស់ ឃើញមិនមាត់មិនមាត់ចឹងទេ តែអ្នកណាធ្វើអីនិយាយអីក៏មិនផុតពីក្រសែភ្នែកនិងត្រចៀកនាយដែរ
"បាទចៅហ្វាយ"សាន់ចេញទៅបាត់នាយក៏ផ្អែកខ្នងទៅលើកៅអីហើយស្រូបយកខ្យល់ ដូចជាអស់កម្លាំងណាស់ណាអច្ចឹង ឃើញបែបនេះយ៉ុនអាក៏ចូលទៅម៉ាស្សាក្បាលអោយគេនឹងច្របាច់ស្មាធ្វើសរសៃអោយគេ
"បងគិតថារឿងទំនាក់ទំនងរបស់យើងកុំទាន់បើកបង្ហាញល្អជាង"
"ហេតុអីក្រែងបងជាអ្នកចង់បើកបង្ហាយហី?ហើយឡូវមិចមិនចង់វិញ?"
"បើយើងបើកបង្ហាញទៅសត្រូវបងជាច្បាស់ជាដឹងដែរ ហើយបើគេធ្វើអ្វីបងមិនបានគេនឹងតាមធ្វើបាបមនុស្សដែលបងស្រឡាញ់ បងខ្លាចអូនមានគ្រេាះថ្នាក់ ទើបមិនចង់អោយគេដឹង"
"ចុះរឿងរូបភាពនេាះ?"នាងចង់សំដៅទៅលើរូបភាពដែលមានគេកួចថតនៅមុខហាងហើយយកទៅបង្ហេាះនៅក្នុងបណ្ដាញសង្គមនេាះ
"ចាំបងជាមួយអ្នកដេាះស្រាយ"
"អូខេ តាមចិត្តបងទៅអច្ចឹង សម្រាកចេាះចាំអូនទៅរកអីមកអោយញុំា"
"មិនបាច់ទេមកអង្គុយកន្លែងនេះមក"នាយទះកំផ្លៅរបស់ខ្លួនអោយយ៉ុនអាអង្គុយ មិនសាំញុំាយូរយ៉ុនអាក៏ចូលទៅអង្គុយព្រេាះនាងដឹងច្បាស់ណាស់ទេាះជានាងប្រកែកជាមួយគេមិនព្រមអង្គុយទាល់តែលានក្រឡើតមកក្រៅទៀតក៏គេមិនព្រមដែរ ចឹងហើយក៏ស្របតាមគេបែបស្រួលៗទៅ នាងដាក់ក្បាលកើយលើទ្រូងហាប់ណែនរបស់ជុងហ្គុក មិនយូរប៉ុន្មានត្របកភ្នែកស្ដើងក៏ទោទន់គេងលក់បាត់ មុនរាងក្រាស់ទៅទៀត៕
________
បែកគ្នាយូរនឹកហ៎ា អាបមីនរវល់ពេកអត់មានពេសរសេរ
New Page
https://www.facebook.com/JungMin_Novel-104794805744726/

Telegram Group
https://t.me/+3NRnXW1MvqU5MjZl

You've reached the end of published parts.

⏰ Last updated: Oct 15, 2022 ⏰

Add this story to your Library to get notified about new parts!

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now