ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី៣

25 0 0
                                    


"អោយនាងគេងបន្ទប់នេះមែនទេ??"ជុងគុក ដើរមកពីក្រោយអ៊ំលីមទាំងដាក់ដៃលូកក្នុងខោប៉ៅខោខ្លួន នាយកម្លោះដើរមកមើលបន្ទប់ដែលយ៉ុនអាត្រូវសម្រាក ហើយក៏មកប្រាប់អ៊ំលីមខ្លះៗទៀតដែរ ព្រោះមុននេះនាយមិនចង់និយាយច្រើននៅមុខរាងល្អិត
"ចា៎លោកប្រុស ខ្ញុំអោយនាងនៅបន្ទប់នេះស្រួលពេលអ្នកប្រុសមានការអ្វីហៅប្រើនាង ក៏ហៅនាងតែម្ដងទៅ ក្មេងម្នាក់នេះមើលទៅស្លូតណាស់នាងមកពីណាចៅហ្វាយ?"អ៊ំលីម គាត់រស់នៅជាមួយជុងគុករាប់ឆ្នាំហើយចឹងគាត់ក៏ដូចជាចាស់ទុំក្នុងផ្ទះនេះម្នាក់ដែរ
"គឺកូនបំណុលដែលមកបម្រើដោះលុយជំពាក់ហ្នឹងណ៎ាអ៊ុំ ខ្ញុំចូលគេងសិនហើយ អ៊ុំឆាប់ចូលសម្រាន្តដែរទៅ នៅយប់ជ្រៅពេកមិនល្អសម្រាប់សុខភាពនោះទេ" ជុងគុក នាយតែងតែគោរពនិងអាណិតអ៊ំលីមជានិច្ចព្រោះអ៊ំលីមតែងតែជួយមើលថែនាយរហូតមក។
    ព្រឹកថ្ងៃថ្មី🌤️
ថ្ងៃថ្មីបានមកដល់ព្រះអាទិត្យបានរះមកបំភ្លឺភពផែនដី ធ្វើអោយមនុស្ស សត្វគ្រប់រូបភ្ញាក់ពីដំណេក នាំគ្នារូតរះចេញទៅបំពេញកាតព្វកិច្ចរៀងៗខ្លួន។  ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយមាន ពួកអ្នកបម្រើញាប់ដៃញាប់ជើងធ្វើការងារក្នុងផ្ទះតាមភារកិច្ចរបស់ខ្លួន មានអ្នកខ្លះជូតសម្អាតផ្ទះ អ្នកខ្លះចម្អិនអាហារ អ្នកខ្លះរៀបចំផ្ទះតាមរបៀបរបបអោយ មានភាពស្អាតនិងរៀបរយ ក្នុងនោះក៏មានរាងស្ដើងដែលកំពុង ឈរចម្អិនអាហារដោយយកចិត្តទុកដាក់បំផុត មើលទៅអាហារដែលនាងចម្អិនពិតជាចង់​ញ៊ាំ​ជាទីបំផុត
"នេះអ៊ុំខ្ញុំរៀបចំរួចរាល់អស់ហើយ នៅឡើយតែលើកទៅដាក់លើតុទេ"ក្រោយពីចម្អិនអាហារ ហើយថែមទាំងរៀបចំអោយមានរចនាបទ គួរអោយទាក់ទាញចង់ញុំាហើយ នាងក៏ប្រាប់ទៅអ៊ុំលីម
"អញ្ចឹង​ យើងឆាប់ លើកយកទៅដាក់លើតុទៅ កុំអោយលោកប្រុសចាំ ព្រោះគាត់មិនចូលចិត្តការរង់ចាំទេ"
"ចាសអ៊ំ"នាងក្រមុំតបទៅអ៊ំលីមហើយ ក៏ប្រញាប់លើកម្ហូបទៅដាក់លើតុ
"យ៉ុនអា ឯងទៅយកទឹកចាក់អោយអ្នកប្រុសញុំា"
"ចាសអ៊ំ"យ៉ុនអា តបជាមួយដោយស្នាមញញឹមហើយ ក៏ធ្វើតាមអ្វីដែលគាត់បានបង្គាប់
"អូរ...អ្នកប្រុស ខ្ញុំរៀបចំអាហាររួចរាល់ល្មម អញ្ជើញអ្នកប្រុសចូលតុពិសាចា៎"កាលបើ ឃើញរាងក្រាស់ចុះមកអ៊ំលីមក៏ទទួលស្វាគមន៍នាយអោយចូលមកញុំាអាហារពេលព្រឹក
"បាទអ៊ំ"ជុងហ្គុក
"ខ្ញុំយកទឹកមកដល់ហើយអ៊ំ.."យ៉ុនអា លើកទឹកមកដល់ក៏ស្រែកប្រាប់អ៊ំលីមមើលទៅនាងដូចជារីករាយក្នុងការធ្វើការងារបែបនេះណាស់ នាងស្រែកដោយមិនដឹងសោះឡើយថាជុងហ្គុកនៅទីនោះពេលដែលឃើញជុងហ្គុកនៅទីនោះនាងស្ងាត់មាត់ដូចគេចុក
"យ៉ុនអា ទៅឆុងកាហ្វេអោយខ្ញុំមួយកែវមក យករសជាតិផ្អែមបន្តិចបានហើយ"រាងក្រាស់បង្គាប់​អោយយ៉ុនអាទៅឆុងកាហ្វេ អោយខ្លួនទាំងដែលរាល់ដងអ៊ំលីមជាអ្នកឆុងត្រូវមាត់គេ តែថ្ងៃនេះមានយ៉ុនអា គេប្រើយ៉ុនអាឆុងអោយគេ ចុះបើនាងឆុងមិនត្រូវតាមអ្វីដែលកម្មង់នាងនឹងទៅជាយ៉ាងណាទៅ?
"ចាស អ្នកប្រុស"យ៉ុនអា អោនគំនាបអ្នកដែលមានឋាន:ខ្ពស់នាងខ្លួនហើយ ក៏ដើរចូលទៅផ្ទះបាយឆុងកាហ្វេអោយគេ
"ថ្ងៃដំបូងរបស់នាងយ៉ាងមិចដែរអ៊ំ?"ជុងហ្គុក សួរពីរឿងយ៉ុនអាធ្វើការងារក្នុងផ្ទះបានផលយ៉ាងណាដែរ
"គឺល្អណាស់អ្នកប្រុស នាងឧស្សាហ៍ ហើយការងារដាំស្លអីគឺចេះមួយចប់"មិនចម្លែកទេដែលនាង ចេះការងារក្នុងផ្ទះ ចេះដាំស្លបែបនេះ ព្រោះតែកាលនៅជាមួយប៉ាម៉ាក់របស់នាង នាងចម្អិនអាហារអោយគាត់ញុំារាល់ថ្ងៃ
"កាហ្វេមកហើយអ្នកប្រុស"មិនប៉ុន្មាននាទីផង យ៉ុនអាក៏លើកកាហ្វេមកអោយជុងហ្គុក ជុងហ្គុកក៏ទទួលលើកកាហ្វេនោះមកក្រេបដោយស្នាមញញឹម
"ហ៊ឹម ស្នាដៃអាចទទួលយកបាន"ឮជុងហ្គុក និយាយបែបនេះធ្វើអោយនាងក្រមុំឈរញញឹមបិទមាត់មិនជិតសោះ​ នេះជាការងារថ្ងៃដំបូងរបស់នាង តែនាងអាចផ្គាប់ចិត្តចៅហ្វាយនាងបាន
"សាន់! អ្វីដែលយើងអោយឯងរៀបចំ ឯងធ្វើហើយឬនៅ?"ជុងហ្គុក
"រួចហើយទាន នេះអ្វីដែលចៅហ្វាយចង់បាន"សាន់ ហុចរបស់ដែលជុងហ្គុកចង់បានទៅអោយគេ
"ល្អ ណេះយ៉ុនអា នាងឆាប់យកវាទៅផ្លាស់ទៅ ហើយរៀបចំខ្លួនអោយស្អាត ព្រោះនាងត្រូវតែទៅក្រុមហ៊ុនជាមួយយើង"ជុងហ្គុក
"ឥឡូវនេះមែនទេលោក?"យ៉ុនអា នាងក៏រាងភ្ញាក់ផ្អើលបន្តិចដែរ​ កាលបើសុខៗមកហៅនាងទៅក្រុមហ៊ុនជាមួយគេភ្លាមៗបែបនេះ
"ឆ្នាំក្រោយទេដឹង...ឆាប់ទៅអោយលឿនទៅ យើងញុំាអាហារពេលព្រឹកហើយ យើងនឹងចេញទៅតែម្ដង"ជុងហ្គុក  នាយនិយាយហើយនាងក្រមុំក៏ប្រញាប់យកឈុតទៅប្តូរយ៉ាងលឿនតាមបញ្ជា
     ប្រហែល5នាទីកន្លងទៅសំឡេងសម្រឹបជើងក៏បន្លឺឡើងដែលជាវត្តមានរបស់រាងល្អិតដើរមកជាមួយនឹងសម្លៀកបំពាក់ដែលចៅហ្វាយទិញអោយ អ្នកដែលនៅទីនោះក្រឡេកភ្នែកមើលមកយ៉ុនអា ទាំងការភ្ញាក់ផ្អើល គឺថាស្អាតមែនទែន នាងល្អិតពាក់រ៉ូបបញ្ចេញសាច់ស្មាបន្តិចរឹបអោយឃើញចង្កេះមួយក្តោបនិងជើងតូចស្រឡូនរ៉ូបនោះពណ៌ខ្មៅគូជាមួយនឹងនាយកម្លោះ អ្នកនៅក្នុងបរិវេណនោះភ្លឹកនឹងយ៉ុនអាគ្រប់គ្នាជាពិសេសគឺចៅហ្វាយកម្លោះតែម្តង រាងល្អិតដើរមកដល់ក៏ឈរជិតអ៊ំលីម ទាំងទឹកមុខអៀនៗព្រោះនាងមិនដែលពាក់រ៉ូបបែបនេះពីមុនមកទេ!ដោយឃើញគេសម្លឹងមកខ្លួនបែបនេះយ៉ុនអានាងមានអារម្មណ៍មិនសូវស្រួលក៏ដាច់ចិត្តហើបមាត់សួរចៅហ្វាយដែរនៅជិតនោះ!
"ចៅហ្វាយ..!ចៅហ្វាយប៉ុនហ្នឹងបានទេ?ខ្ញុំមិនសូវចេះពាក់រ៉ូបបែបនេះទេ"យ៉ុនអា ឈានជើងពីរជំហានទៅមុខជិតជុងហ្គុកដោយយកដៃនាងទាញសារេរ៉ូបអោយជុងហ្គុកមើល!សំនួរគ្មានការឆ្លើយតបពីម្ខាងទៀតទេ ពាក្យដែលនាងល្អិតនិយាយអម្បាញ់មិញនេះគ្មានចូលក្នុងត្រចៀករាងក្រាសបន្តិចទេ ព្រោះកែវភ្នែកនាយនិងអារម្មណ៍នាយគឺនៅភ្លឹកនឹងសម្រស់យ៉ុនអានៅឡើយទេ

"ចៅហ្វាយ...ចៅហ្វាយ...!លោកប្រុស"
"ហាស...មានអីមែនទេ?"ជុងហ្គុក ភ្ញាក់ក្រញាងពេលដែលឮសំឡេងសាន់ហៅខ្លួនក៏ប្រញាប់ឆ្លើយទាំងព្រៀវៗព្រោះមិនដឹងជាគេសួរពីអី!
"យ៉ុនអា! នាងសួរចៅហ្វាយ!តែចៅហ្វាយមិនតប​ នាងពាក់បែបនេះមានបញ្ហាអ្វីដែរទេទាន?"សាន់
"យ៉ុនអា នាងសួរយើងសារថ្មីមក"ជុងហ្គុក ក្រឡេកភ្នែកមកមើលអ្នកនៅជិតដៃខ្លួនមកម្តងទៀតមុននឹងអោយនាងសួរសំនួរម្តងទៀត

"ខ្ញុំពាក់ប៉ុនហ្នឹង បានទេចៅហ្វាយ?ព្រោះពីមុនខ្ញុំមិនធ្លាប់ពាក់រ៉ូបបែបនេះទេ!"នាងក្រមុំបង្វិលខ្លួនមួយជុំអោយរាងក្រាស់មើលទាំងទឹកមុខអៀនៗ!ហ្ហើយអ្នកណាមិនអៀនបើនៅសុខៗមកពាក់រ៉ូបហើយបង្វិលខ្លួនអោយគេមើលបែបនេះនាងល្អិតអៀនឡើងក្រហមមុខហើយ ជុងហ្គុកញញឹមរួចក៏ងក់ក្បាលជាសញ្ញាប្រាប់ថាokហើយ!
____
យ៉ុនអាមើលទៅមិនរួចពីកណ្ដាប់ដៃប្រូគុកទេ

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now