"នៅមានរឿងអ្វីដែលមិនទាន់រៀបរាប់ទៀតទេ?"លោកស្រីចន ចង់សួរសំដៅទៅលើរឿងផ្ទាល់ខ្លួនរបស់គេទាំងពីរនាក់ យ៉ុនអាបានត្រឹមមើលទៅមុខជុងហ្គុកមិនហ៊ាននិយាយអ្វី
"ម៉ាក់លលេងទេ ឆាប់ញុំាទៅម្ហូបត្រជាក់អស់អីឡូវហើយ"ដោយឃើញពួកគេទាំងពីរនាក់សម្លឹងមុខគ្នាទៅមក ហាក់ដូចជានិយាយអ្វីមិនចេញ លោកស្រីចនក៏ប្ដូរប្រធានបទទៅនិយាយរឿងផ្សេងវិញ
"បាទម៉ាក់"ថាហើយ ជុងហ្គុកក៏ប្រញាប់ដួសអាហារដាក់ចូលក្នុងមាត់ យ៉ុនអាដូចគ្នានាងមិនហ៊ាននិយាយអ្វីច្រើននេាះទេ ព្រោះតែមានភាពអឹមអៀនជាមួយលោកស្រីចន នាងដួសអាហារដាក់ចូលក្នុងមាត់យ៉ាងស្ងៀមស្ងាត់បំផុត!!មិនប៉ុន្មាននាទីអាហារពេលល្ងាចរបស់ពួកគេ ក៏ត្រូវបានបញ្ចប់ ក្រោយពីញុំាបាយរួចរាល់មានអ្នកបម្រើស្រីពីរនាក់ចូលមកដួសបង្អែម សម្រាប់លាងមាត់ក្រោយទទួលទាន់អាហារដាក់អោយ លោកស្រីចន ជុងហ្គុក ហើយក៏យ៉ុនអា
"ជុងហ្គុក យ៉ាងមិចហើយការងារក្នុងក្រុមហ៊ុន មានភាពរអាក់រអួលអីដែរទេ?"ក្រោយពីទទួលទានបង្អែមរួចរាល់ លោកស្រីចនក៏សួរនាំជុងហ្គុកពីការងារនៅក្នុងក្រុមហ៊ុន តើវាមានបញ្ហា ក៏ដូចជាវិបត្តិអ្វីផ្សេងៗដែរប៉ះពាល់ដល់ប្រាក់ចំណូលក្នុងក្រុមហ៊ុនដែរឬទេ?
"មិនមានភាពរអាក់រអួលអីនេាះទេម៉ាក់ គឺដំណើរការបានល្អណាស់ នៅពេលដែរមានយ៉ុនអាមកធ្វើជាលេខារបស់កូនបែបនេះទៀត រឹតតែធ្វើអោយក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើន"ជុងហ្គុក និយាយហើយក៏បែរទៅញញឹមកំហូចដាក់យ៉ុនអា
"យ៉ុនអាមានលក្ខណ:អីទៅបានជាធ្វើអោយក្រុមហ៊ុនរបស់កូន ដំណើរការយ៉ាងល្អបែបនេះ?"លោកស្រីចន
"ព្រោះតែនាងចេះទទួលខុសត្រូវលើការងាររបស់ខ្លួន មានភាពតស៊ូ អំណត់ព្យាយាមក្នុងការងារ អ្វីដែរពិសេសនេាះគឺ បើមិនមាននាងនៅក្បែរ កូនក៏គ្មានអារម្មណ៍ធ្វើការទេ"
"អូហូរ....អាមួយឃ្លាចុងក្រោយម៉ាក់ពេញចិត្តណាស់ ឯងនេះព្រានមិនចាញ់ប៉ាឯងនេាះទេ ចឹងបានគេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពិតមែន"
"ឈាមតែងតែកាត់រកឈាមអញ្ចឹងហីម៉ាក់ ហាសហា"ទាំអពីរនាក់ម្ដាយកូនឆ្លើយឆ្លងជាមួយគ្នាយ៉ាងសប្បាយរីករាយ ខុសអីតែនាងតូចត៉ុនអាអង្គុយសំកុកឡើងជិតគេងលើកៅអីទៅហើយ
"យ៉ុនអាមិននិយាយអ្វីខ្លះទេឬ?"
"អោយនិយាយអ្វីកើតទៅម៉ាក់ បើនាងអៀនសឹងជ្រែកខ្លួនទៅកប់នឹងដីទៅហើយ ហាសហា"ជុងហ្គុក នៅតែបន្តការសើចសប្បាយក្អាកក្អាយរបស់ខ្លួនដដែល យ៉ុនអាបានត្រឹមតែអង្គុយសម្លក់មិនអាចនិយាយអ្វីចេញ ព្រោះតែវាត្រូវចំណុចពេក!!!យីអាបុិនេះសប្បាយក្នុងការបង្អាប់គេណាស់ណ៎...នេះកុំតែនៅមុខលោកស្រីចនទេ បើមិនមានគាត់ទេយ៉ុនអាដាក់ផាំងៗហើយកុំជោរ
"យ៉ុនអា"លោកស្រីចន
"ចាសលោកស្រី"
"អ៊ុំចង់សួររឿងទំនាក់ទំនងរវាងឯងនឹងកូនប្រុសរបស់អ៊ុំ"
"ទំនាក់ទំនងរបស់ពួកខ្ញុំគឺត្រឹមតែជាចាហ្វាយនឹងកូនចៅ ឬក៏ម្ចាស់បំណុលនឹងកូនបំណុល គឺគ្មានអីលើសពីនេះទេលោកស្រី"យ៉ុនអា
"ពិតជាគ្មានអីលើសពីនិងមែនទេ?នេះអ៊ំស្តាប់ច្រឡំរឺយ៉ាងមិច?"លោកស្រី បញ្ចេញទឹកមុខបែបឆ្ងល់និងការនិយាយស្តីរបស់យ៉ុនអា
"មិនច្រឡំទេម៉ាក់ ពីមុនពួកយើងជាចៅហ្វាយនិងកូនចៅតែឥឡូវពួកយើងបាននៅជាមួយគ្នាហើយ ខ្ញុំចង់បានស្រីម្នាក់នេះធ្វើជាប្រពន្ធហើយក៏ម៉ាក់របស់កូនខ្ញុំ អ្នកម៉ាក់ជួយរៀបចំតាមបែបចាស់ទុំអោយពួកកូនផង!"ជុងហ្គុក ទឹកមុខមាំបង្ហាញភាពជាកូនប្រុសទទួលខុសត្រូវទៅលើយ៉ុនអាមិនខ្លាចនិងបញ្ហាដែរត្រូវប្រឈមមុខហ៊ានធ្វើគឺហ៊ានទទួល!កែវភ្នែកយ៉ុនអាសម្លឹងទៅមើលមុខជុងហ្គុកទាំងភ្ញាក់ផ្អើលនិង
នឹកស្មានមិនដល់ ថានាយកម្លេាះហ៊ាននិយាយបែបនេះចំពេាះមុខម្តាយខ្លួន!ធម្មតាយ៉ុនអានាងមិនដែរចង់បានការទទួលខុសត្រូវអីពីជុងហ្គុកទេព្រេាះនាងយល់ច្បាស់ពីឋានះនាងនិងគេថាវាខុសគ្នាយ៉ាងច្រើនស្រទាប់ នាងមិនដែរហ៊ានគិតប្រាថ្នាថាអាចនិងបន្តទៅរួចជាមួយជុងហ្គុកលើសពីកូនបំណុលនិងម្ចាស់បំណុលឡើយ!យ៉ុនអាបន្ទាប់ពីស្តាប់ជុងហ្គុកនិយាយចប់នាងបានត្រឹមតែអោនមុខចុះមិនហ៊ាននិយាយរឺមើលមុខអ្នកណាទៀតឡើយព្រេាះមិនដឹងត្រូវបកស្រាយថាមិចនាងមិនចង់មានឈ្មេាះថាយកខ្លួនប្រាណមកដេាះបំណុលនេាះទេ!។
"ហីយ៉ា គ្រាន់តែរឿងប៉ុននេះមានអីទៅពិបាកទៅម៉ាក់ចាំថ្ងៃនេះយូរហើយ!ណាមួយម៉ាក់ចាស់ហើយម៉ាក់ចង់ឃើញកូនមានគ្រួសារមានអ្នកមើលថែជំនួសនិងអ៊ំលីម ហើយម៉ាក់ក៏ចង់បរចៅឆាប់ៗដែរ ហាសហា!"លោកស្រីចន
_____
ម៉ាក់គេយល់ចិត្តគេហ៎
Like & share ច្រើនៗមក អេតមីនផុសអោយទៀត
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...