ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី៥

19 0 0
                                    

ភាគទី៥
"ឬមួយក៏អូនឈ្លក់វង្វេងនឹងស្នាមថើបរបស់បង?បាននៅតែខុសម្ដងហើយម្ដងទៀតបែបនេះ?"ជុងហ្គុក ចាប់ផ្ងើយចង្ការបស់យ៉ុនអាឡើង និយាយដោយទឹកមុខសុីអារម្មណ៍បំផុត​
"ឡប់សតិ"​ យ៉ុនអា ក្រវាសដៃជុងហ្គុកចេញពីចង្ការរបស់នាង តបទៅនាយកម្លោះម៉ាត់ៗញ៉ែតៗ នាងខ្មាសគេសឹងស្លាប់ហើយ មកថានាងឈ្លក់វង្វេងនឹងស្នាមថើបរបស់គេ ឮហើយនាងចង់តែហក់ទៅដាល់មុខគេអោយខ្ទេចទេ។
"បានសម្ដីណាស់អូនស្រី"ជុងហ្គុក
"ឆាប់ចូលមក បងយកអូនមកអោយធ្វើការ មិនមែនយកមកអោយឈរបង្ហាញរាងអោយបុគ្គលិកមើលទេ យល់ទេ?"ជុងហ្គុក ដើរចូលទៅក្នុងបន្ទប់ធ្វើការហើយ យ៉ុនអានៅតែឈរនៅខាងមុខបន្ទប់ធ្វើការគេទៀត
"ធ្វើការផ្នែកខាងអី បានត្រូវចូលទៅធ្វើក្នុងបន្ទប់ជាមួយលោកនោះ?"យ៉ុនអា
"ធ្វើអីក៏បាន ឬក៏លេខាផ្ទាល់ខ្លួនក៏បាន បើចង់ស្រួលដោយមិនបាច់ធ្វើអី គឺគ្រាន់តែនៅលើគ្រែក៏បាន រើសមួយណាដែរ?"ជុងហ្គុក រៀបរាប់ប្រាប់យ៉ុនអាដោយសម្ដីខិលបូករួមផ្សំជាមួយទឹកមុខព្រាននារី ដែលធ្វើអោយអ្នកម្ខាងទៀតគ្រឺតខ្នាញ់គេជាទីបំផុត ចង់តែទះមាត់ដ៏កំហូចរបស់គេអោយខ្ទេចទេ
"ហេីយចុះមានការងារដែលចាំតែអង្គុយទះមាត់របស់លោកដែរទេ??"​ យ៉ុនអា ដើរទៅជិតគេហើយក៏បោះប្រយោគដ៏សែនឌឺដងទៅអោយអ្នកកម្លោះ និយាយពីថាដូចរឿងភាគទៅហើយ បងឌឺមកអូនឌឺទៅ
"បើមាន ស្មានតែអូនហ៊ានទះមុខដ៏ស្រស់សង្ហា គួរអោយស្រឡាញ់ដូចជាកូនឆ្មារបស់បងដែរហ៎..."ជុងហ្គុក កាន់តែផ្គើន នាយឱនមុខសង្ហាសន្សឹមៗទៅជិតមុខតូចច្រមិចរបស់យ៉ុនអា
"ចង់មុខស្អាតដូចទេពបុត្រ ក៏ខ្ញុំទះបានដែរ អោយតែសម្ដីឈ្លើយដូចលោកចឹងនោះ​"​ យ៉ុនអា មិនព្រមចាញ់នាងនៅតែតម៉ាត់ៗជាមួយនាយកម្លោះដដែល​ លែងគិតថាជាម្ចាស់បំណុល​ ជាលោកប្រុសស្អីទៀតហេីយ​ ឱ្យតែដាក់មកនាង​ នាងដាក់ទៅផាំងៗដែរហេីយចាស
"ឈ្លើយបែបនេះ ស្រឡាញ់ដែរទេ?"ជុងហ្គុក
"ខ្ពើម...ទៅធ្វើការទៅកុំនៅសុីម៉ោងច្រើនពេក វាអត់ប្រយោជន៍"យ៉ុនអា ថាហើយក៏ដើរចូលក្នុងបន្ទប់ធ្វើការជុងហ្គុកបាត់ នេះគ្រាន់តែពួកគេឈរឌឺដងគ្នា សុីម៉ោងធ្វើការចង់អស់កន្លះម៉ោងទៅហើយ ជុងហ្គុកបានត្រឹមឈរមើលដំណើររបស់នាង ហើយក៏គិតក្នុងចិត្តយ៉ាងអស់សំណើច នេះគេជាម្ចាស់ក្រុមហ៊ុនឬក៏នាង?ជុងហ្គុកដើរទៅក្នុងក៏ឃើញយ៉ុនអាអង្គុយនៅលើសាឡុង
"លោកឯណាតុធ្វើការរបស់ខ្ញុំ?"យ៉ុនអា ឃើញជុងហ្គុកដើរចូលទៅនាងក៏ ប្រញាប់ចោទសួរទៅកាន់នាយ ឯណាតុធ្វើការរបស់នាង បើមិនមានតុផងអោយនាងធ្វើការដោយរបៀបណា?
"យើងមិនទាន់អោយគេរៀបចំនោះទេ"ជុងហ្គុក ឆ្លើយហីៗជាមួយនាង ស្ទាយញ៉ែស្រីសម័យថ្មីរបស់ជុងហ្គុក ម្ដងផ្អែមល្ហែម ម្ដងហីៗ ជុងហ្គុកគេលួចស្រឡាញ់យ៉ុនអា តាំងពីជួបនាងដំបូងម្លេះ ចឹងមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានគេបញ្ជាអោយនាង ហៅគេបងបែបនេះ
"អៅវ...ហីចាំបាច់អោយខ្ញុំមកធ្វើអីចុះ?"​ យ៉ុនអា នាងមិនយល់ពីគេទេ មិនទាន់អោយគេរៀបចំតុធ្វើការអោយនាង ហើយផង​ ចាំបាច់យកនាងមកក្រុមហ៊ុនគេធ្វើអី?កាន់តែគិតនាងកាន់តែចង់កើតឆ្កួតហើយ
"ហៅមកអោយអង្គុយលេង អោយបងបានឃើញមុខអូន ពេលឃើញមុខអូនទើបបងធ្វើការកើត"ជុងហ្គុក
"ហីចុះធ្វើការយូរហើយ អត់មានលេខាទេ"យ៉ុនអា នាងមកជាមួយគេមួយព្រឹកអីឡូវហើយគ្មាន ឃើញលេខាមួយរូបណាចូលមកយកឯកសាអោយគេសោះ
"លេខាមែនទេ? ? ទើបបញ្ឈប់កាលពីព្រឹកមិញនេះទេ"
"ហេតុអីបានបញ្ឈប់អញ្ចឹង! មានរឿងអីមែនទេ?"
"គ្មានរឿងអីទេ...មកពីចង់បញ្ឃប់ អោយអូនចូលធ្វើជំនួសវិញ"​ ជុងហ្គុក កាលពីព្រឹកមិញជុងហ្គុកបានប្រាប់ អោយសាន់បញ្ឈប់ការងារលេខារបស់គេ ហេីយក៏ចង់អោយយ៉ុនអាចូលជំនួសវិញ។ គេបានអោយលុយមួយចំនួនដល់លេខានោះដែរ​
"ហេតុអី្វក៏ចាំបាច់ធ្វើដល់ថ្នាក់នេះ?"
"មកពីចង់នៅក្បែរអូនអោយបានយូរហ្នឹងណ៎ា"
"ទៅធ្វើការទៅកុំនៅតាប៉ែច្រើនពេក"យ៉ុនអា បង្វែរសាច់រឿងផ្សេងវិញ ព្រោះអាបុិនឹងទុកចិត្តមិនបានទេព្រានសាហាវណាស់
"អត់ចង់ធ្វើការទេ ចង់ធ្វើអីផ្សេងវិញ"ជុងហ្គុក ដើរទៅជិតយ៉ុនអាហើយ ឱនមុខសន្សឹមៗទៅរកយ៉ុនអា តែត្រូវនាងស្ទុះក្រោកឈរយ៉ាងលឿន
"អ៎ាយ....."យ៉ុនអាក្រឡាច់ស្បែកជើងកែងដួលទៅលើសាឡុង ដៃរបស់នាងស្រវេស្រវាប៉ះខ្លួនរបស់ជុងហ្គុក ក៏ទាញនាយឱ្យដួលទៅលើសាឡុងជាមួយគ្នា ជុងហ្គុកនៅពីលើយ៉ុនអា ដៃរបស់គេទាំងពីរច្រតលើភ្នំក្រពុំទាំងពីរបស់យ៉ុនអា យ៉ុនអាបើកភ្នែកធំៗសម្លឹងមើលទៅនាយកម្លោះដែលនៅពីលើខ្លួន

"យ៉ុនអា អីគេទន់ៗហ្នឹង?"ជុងហ្គុក
_____
You guys you know ទន់ៗ?🤣
https://t.me/+3NRnXW1MvqU5MjZl

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now