ភាគទី១២

20 0 0
                                    


"ហីយ៉ា គ្រាន់តែរឿងប៉ុននេះមានអីទៅពិបាកទៅម៉ាក់ចាំថ្ងៃនេះយូរហើយ!ណាមួយម៉ាក់ចាស់ហើយម៉ាក់ចង់ឃើញកូនមានគ្រួសារមានអ្នកមើលថែជំនួសម៉ាក់ម្ដង ហើយម៉ាក់ក៏ចង់ពរចៅឆាប់ៗដែរ ហាសហា!"លោកស្រីចន និយាយដោយយកដៃអង្អែលស្មាកូនប្រុសខ្លួនថើលៗដោយទឹកមុខញញឹមខុសពីយ៉ុនអាដែរទឹកភ្នែកធ្លាក់មកតក់ៗដូចច្រាំងបាក់ទំនុប នៅសុខៗក៏យំមកហ៊ូដូចកូនក្មេងពេលដែរលឺសម្តីម៉ាក់ជុងហ្គុកនិយាយចប់!
"យ៉ុនអា យ៉ុនអូនមានរឿងអីមែនទេ?"នាយកម្លេាះមើលទៅមនុស្សស្រីដែលកំពុងតែអង្គុយនៅទល់នឹងមុខគេដោយទឹកមុខងឿងឆ្ងល់ ព្រោះតែទឹកមុខរបស់នាងបញ្ជាក់យ៉ាងច្បាស់ថាកំពុងតេកិតរឿងអ្វីមួយ
"ខ្ញុំនឹកប៉ាម៉ាក់របស់ខ្ញុំ ខ្ញុំចង់សុំអ្នកប្រុសទៅលេងពួកគាត់ពីរបីថ្ងៃ"មនុស្សធ្លាប់តែរស់នៅជាមួយឪពុកម្ដាយ តែដល់ពេលមករស់នៅផ្សេងពីពួកគាត់បែបនេះ វារាងពិបាកបន្តិចហើយ ដំបូងៗក៏មិនទាន់សាំនឹងការរស់នៅបែកពីឪពុកម្ដាយ
"តែប៉ុនហ្នឹងទេហ៎ មិនអីទេចាំអ៊ំអោយជុងហ្គុកជូនទៅ ចាំអ៊ំទៅជាមួយដែលចង់ឃើញមុខគនាគតតម្លង"លោកស្រីចន
"អរគុណអ្នកស្រីណាស់ ដែរមេត្តាដល់ខ្ញុំ!"យ៉ុនអា ងើបពីកៅអីលើកដៃទាំងសងខាងសំពះអរគុណទៅម៉ាក់របស់រាងក្រាស់!ការសន្ទនាក៏បានបញ្ចប់ទៅអ្នកស្រីចនក៏អោយជុងហ្គុកជូនយ៉ុនអាមកសម្រាកព្រេាះឃើញថានាងធ្វើការហត់មួយថ្ងៃហើយចឹងប្រហែលជាអស់កម្លាំង!
"ក្មេងម្នាក់នេះយ៉ាងមិចដែរអ៊ំលីម? នេះខ្ញុំខំរកអោយគេអស់ច្រើននាក់ហើយតែគេមិនពេញចិត្តទាល់តែសេាះ បែរជាមកជាប់ស្នេហ៍កូនបំណុលខ្លួនឯងទៅវិញ ហ្ហើយកូនប្រុសខ្ញុំអើយ!" រាងចំណាស់ឧទានលើកឡើងទាំងក្រវីក្បាលអស់សំណើចនិងចរិតកូនប្រុសខ្លួនដាក់អ៊ំលីម ត្បិតតែគាត់ធ្លាប់ជ្រើសរើសមនុស្សស្រីអោយកូនមែន តែគាត់មិនដែរបង្ខំអោយកូនស្រលាញ់ឡើយ បើអត់ក៏ប្រាប់ថាអត់បើពេញចិត្តក៏ប្រាប់ថាពេញចិត្ត នេះជាលើកទីមួយហើយដែរជុងហ្គុកនាយបង្ហាយអាការ:ស្រលាញ់បារម្មណ៍ដាក់យ៉ុនអា គាត់ជាម្តាយតែងតែសម្របតាមចិត្តកូនជានិច្ច!
"នាងជាក្មេងឧស្សាហ៍ព្យាយាមណាស់លោកស្រី មានសុជីវធម៌ ទន់ភ្លន់ ចេះគ្រប់រឿង"អ៊ំលីម
"ស្រីបែបនេះហើយទើបសមជាកូនប្រសារស្រីគ្រួសាររបស់យើង"
"សឺត......!"ស្នាមថើបបេាះជាប់ថ្ពាល់យ៉ាងយូរគួរសមមួយខ្សឺតដោយបបូរមាត់រាងក្រាស់ទម្លាក់មកជាប់ថ្ពាល់រាងល្អិតបន្ទាប់ពីមកដល់បន្ទប់ភ្លាម!
"ជុងហ្គុកលែងខ្ញុំទៅ ងងុយគេងណាស់"យ៉ុនអា យកម្រាមដៃស្រលូនទន់របស់ខ្លួនច្រានមុខរាងក្រាស់ទៅម្ខាងចេញពីថ្ពាល់ខ្លួននិយាយដោយខ្សេាះៗ!ថ្ងៃនេះនាងជួបរឿងច្រើនណាស់ចឹងហើយគ្មានកម្លាំងឯណាមកឈ្លេាះជារាងក្រាស់ទេ
"បងសុំមួយខ្សឺត!ថ្ងៃនេះអូនហត់ហើយចឹងសម្រាកទៅ!"រាងក្រាស់នេះជើងល្អខ្លាំងណាស់ដៃអោបចង្កេះគេមធម្យងំលួចថើបគេមួយខ្សឺតថែមទៀត មុននិងទៅបន្ទប់គេងខ្លួន!យ៉ុនអា ពេបមាត់គ្រឺតខ្នាញ់និងចរិតរបស់ជុងហ្គុកខ្លាំងណាស់គេបុិនឌឺនិងកេងចំណេញលើកនាងរហូតតែម្តង កាលបើនាយខិលកំហូចចេញទៅហើយយុ៉នអានាងក៏រៀបចំងូចទឹកចូរគេងទៅ!
    រំលងអាធ្រាត្រយប់ស្ងាត់ម៉ោងប្រហែល១១ជាងសំឡេងក្រោកក្រាកលឺចេញពីក្បែបង្អួចរបស់យ៉ុនអា ដូចជាមានមនុស្សលើករបស់អីចឹង រាងល្អិតគេងបានទើបតែប៉ុន្មានម៉ោងក៏ត្រូវបានដាស់ដោយសំឡេងនេាះ យ៉ុនអាទម្លាក់ជើងចុះដើរមួយៗដោយរៀងភ័យតិចៗព្រេាះយប់ស្មានេះហើយណាមួយវាស្ងាត់ទៀតហីអ្នកណាទៅធ្វើអីនៅត្រង់នេាះ?រាងស្តើងដើរទៅមើលមាត់បង្អួចឃើញហើយពិតជាភ្ញាក់ផ្អើលទាំងហួសចិត្ត
"ជុងហ្គុក លោកឆ្កួតធ្វើស្អីនិង?ធ្លាក់ផុតពូជងាប់ឡូវហើយលោកព្រះ!!ហើយមិចបានមិនគេាះទ្វារ?សុខចិត្តឡើងមកបែបនេះ"យ៉ុនអា គ្រាន់តែឃើញថាជាជុងហ្គុកភ្លាមមាត់ជេភ្លេតទាំងខឹង អ្នកណាមិនខឹងបើយប់ស្មានេះហើយយកជណ្តើរមកដាក់ឡើងបន្ទប់គេតាមបង្អួចបែបនេះ!ហ្ហើយពិតជាចំមែន តាមទ្វាស្រួលបួលមិនមកទេ ចង់អោយតាគេភ័យគេជេនិងណាស់
"បងហៅអូនមិនឆ្លើយទើបឡើងមកបែបនេះទៅ"ជុងហ្គុក
"បើហៅមិនឆ្លើយមិចមិនទៅយកកូនសោរមកចាក់លោកម្ចាស់ថ្លើមថ្លៃ ប្រមាត់ បេះដូង ពេាះវៀន ពេាះតាំងអើយ"នាងសែនហួសចិត្តគេជាម្ចាស់ផ្ទះ
នាយកម្លេាះមិនបានបកស្រាយច្រើនទេ មូលហេតុព្រេាះតែនឹក ចង់គេងអោបដូចថ្ងៃដែរគេ(ដាំបាយមួយគ្នា)!
"ណ៎ែ យ៉ាងមិចនៀកយប់ស្មានេះហើយមិចក៏លោកប្រុសមកធ្វើអីបែបនេះ...."
"ស៊ូច បងងងុយហើយគេងទៅ សឺត"ជុងហ្គុក យកដៃខ្ទប់មាត់យ៉ុនអារួចក៏ថើបថ្ងាល់នាងមួយខ្សឺតដោយមិនចង់អោយនាងរអ៊ូនិងខ្លួនទៀតក៏យកលេសធ្វើជាងងុយគេង!រាងល្អិតដោយលឺសម្តីនិងកាយវិការរាងក្រាសបែបនេះហើយក៏មិនបានថាអ្វីដែរនាងក៏គេងក្នុងរង្វង់ដៃគេលក់ដែរទៅ!

      ព្រឹកថ្មី///
"តេាះឆាប់ឡើងទៅ ម៉ាក់ទៅជាមួយពួកកូនដែរ ម៉ាក់ចង់ទៅនិយាយរឿងកូនជាមួយជុងហ្គុកផង"លោកស្រីចន
ដោយឃើញរាងល្អិតចុះមកហើយរាងចំណាស់ក៏បាននិយាយទាំងទឹកមុខញញឹម
"ចា៎អរគុណលោកស្រី"យ៉ុនអា ដើរមកដល់ក៏លើកដៃសំពះទៅអ្នកដែរឈរជិតខ្លួនទាំងរំភើប នាងបុណ្យអោយតែដល់ភ្លឺទេព្រេាះរាងល្អិតខានជួបជាមួយម៉ាក់ប៉ានាងរាងយូរដែរហើយ!និយាយហើយលោកស្រីចននិងយ៉ុនអាក៏ដើរសំដៅឡើងឡាន
"មុននឹងចេញទៅសុំមួយខ្សឺតសិនមក"ជុងហ្គុក
__
នៅមុខម៉ែក៏ជុងហ្គុកហ៊ានដែលកុំជោរ
https://t.me/+3NRnXW1MvqU5MjZl

ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now