ភាគទី១
ផាំង~ផាំង~គ្រាំង
សម្លេងនៃការសម្រុកចូល របស់បុរសមាឌមាំបួនប្រាំនាក់ ធ្វើការបុកទម្លុះទ្វារចូលមកក្នុងផ្ទះតូចមួយ យ៉ាងសាហាវព្រៃផ្សៃ ដែលធ្វើអោយអ្នកនៅខាងក្នុងផ្ទះ ខ្លាចរអានឹងអំណាច របស់ពួកគេជាខ្លាំង លុះពួកគេសម្រុកចូលទៅដល់ក្នុងផ្ទះ ក៏ឃើញមានស្ដ្រីចំណាស់ និងបុរសចំណាស់ ពីរនាក់ដែរកំពុងអង្គុយអោបគ្នាញ័រខ្លួនទទ្រើត ព្រោះតែភាពភ័យខ្លាច
"ពួកឯងមិនចង់រស់ទៀតឬយ៉ាងមិចហ៎ាស?បានជាប្រឹងរត់គេចពីយើងម្លេះ?"បុរសម្នាក់ ដែលជាមេខ្លោងគំហកយ៉ាងតឹងសរសៃកទៅកាន់ វ័យចំណាស់ទាំងពីរនាក់
"ខ..ខ្ញុំ...ស..សុំទោស..លោក...ព្រោះតែខ្ញុំមិនទាន់មានលុយយកទៅសងបំណុលរបស់លោក..សុំមេត្តាទុកជីវិត..អោយខ្ញុំទាំងពីរនាក់ផង"បុរសចំណាស់ រៀបរាប់រាយរ៉ាប់ ប្រាប់ទៅបុរសមាឌធំ ដែលជាកូនចៅម្ចាស់បំណុលរបស់គាត់នោះ ដោយលើកដៃសំពះ សុំមេត្តាពីបុរសម្នាក់នោះ តែវាហាក់ដូចមិនបានផលសោះឡើយ
"សុំមេត្តាទុកជីវិត អោយពួកខ្ញុំផង ខ្ញុំនៅមានកូនស្រីដែលត្រូវនៅមើលថែនាង សុំលោកមេត្តាដល់ពួកខ្ញុំផង ខ្ញុំសុំឱកាសលោកម្ដងទៀតមកណ៎ា ម្ដងនេះខ្ញុំនឹងប្រឹងរកលុយមកសងពួកលោកអោយទាល់តែបាន"ស្ដ្រីចំណាស់ បានសុំអោយពួកគេទុកជីវិតគាត់ព្រោះតែ គាត់ត្រូវនៅមើលថែកូនស្រីតែម្នាក់របស់គាត់ បើគាត់មិននៅតែនាងនឹងទៅជាយ៉ាងណា?នាងបានភាពកក់ក្ដៅពីម្ដាយឪពុកមកពីណា?នាងនឹងមានវិប្បដិសារីប៉ុនណា ព្រោះតែនាងបានសន្យាជាមួយនឹងគាត់ថានឹងប្រឹងធ្វើការយកលុយមកដោះបំណុលម្ដាយឪពុកនាង ទោះធ្វើជាអ្នកអនាម័យ ជាអ្នកលាងចានតាមហាង ជាអ្នករត់តុ ក៏នាងព្រមធ្វើទាំងអស់។នាងប្រឹងធ្វើការរហូតដល់យប់ជ្រៅទើបបានមកដល់ផ្ទះ ចុះបើពួកគេសម្លាប់គាត់ តើនាងនឹងស្ដីបន្ទោសខ្លួនឯងដ៏កម្រិតណាទៅ ព្រោះអ្វីដែរនាងសន្យានាងមិនអាចធ្វើវាបានផងនឹង។
"ពួកឯងយាមយាយតាពីរនាក់នេះកុំអោយរត់ទៅណាអោយសោះ យើងខលទៅប្រាប់ចៅហ្វាយសិន"សាន់
"បាទ លោកបង"
"~ហេឡូ~ចាហ្វាយ"សាន់
"យ៉ាងមិចបានឬអត់?"ជុងហ្គុក
"មិនបានទេទាន...ពួកគេសុំពន្យាពេល ហើយពួកគេថែមទាំងថាពួកគេនឹងប្រឹងរកលុយ មកដោះបំណុលអោយបានទាន.."
"ចង្រៃយ៎..."
"ប៉ុន្តែខ្ញុំឮពួកគេ និយាយថាគេនៅមានកូនស្រីម្នាក់ដែលត្រូវមើលថែ"
"ល្អ យើងទៅដល់អីឡូវហើយ ប៉ុនហ្នឹងសិនចុះ"គ្រាន់តែឮមានកូនស្រី ធ្វើអោយអ្នកម្ខាងទៀតញោចស្នាមញញឹមចុងមាត់ ហាក់ដូចជាមានល្បិចអ្វីម្យ៉ាងអច្ចឹង
"បាទ ចៅហ្វាយ"សាន់
#១៥នាទីក្រោយមក
"ឯណាពួកគេ?"ចុះពីឡានមិនទាន់ផង អ្នកកម្លោះសង្ហាក៏ប្រញាប់សួរទៅកូនចៅ រកមើលវ័យចំណាស់ទាំងពីរនាក់នោះ
"នៅខាងក្នុងចៅហ្វាយ ខាងនេះបាទ"សាន់ បានជូនចៅហ្វាយមុខងាប់របស់គេចូលទៅខាងក្នុង ដើម្បីទៅជួបពួកគាត់ទាំងពីរនាក់
"នោះបង ចៅហ្វាយរបស់គេមកហើយ តើយើងគួរធ្វើបែបណាទៅ"ឃើញជុងហ្គុកដើរចូលទៅជិតដល់ ស្រ្តីចំណាស់ក៏សួរខ្សឹបៗទៅកាន់ប្ដីរបស់គាត់
"បងក៏មិនដឹងដែរ មានតែអង្វរគេសុំពន្យាពេលតែប៉ុនហ្នឹងឯង"
"សួស្តីអ៊ុំប្រុសអ៊ុំស្រី"ចូលមកដល់នាយជុងហ្គុក ក៏គួរសមដាក់ពួកគាត់
"ច...ចាស..សួស្ដីលោក"ស្រ្ដីចំណាស់
"សុខសប្បាយជាទេ?"ជុងហ្គុក
"គ...គឺ...សុខកាយ តែមិនសប្បាយចិត្ត"
"អៅវ...កើតអីមែនទេ?"ជុងហ្គុក
"គឺ ខ្ញុំមិនទាន់រកលុយមកដោះបំណុលលោកហ្នឹងណ៎ា"
"ខ្ញុំឮថាអ្នកទាំងពីរមានកូនស្រីម្នាក់ត្រូវទេ?"
"ច...ចាស...ពួកខ្ញុំមានកូនស្រីម្នាក់"អ៊ុំស្រី ចាប់ផ្ដើមភ័យឡើងកាន់តែខ្លាំងម្ដងទៀត មុននេះពេលជុងហ្គុកចូលមកដល់គួរសមដាក់គាត់ សួរសុខទុក្ខរបស់គាត់ គាត់រាងធូរចិត្តបន្តិច តែពេលដែលជុងហ្គុកសួរនាំរឿងកូនស្រីរបស់ខ្លួន គាត់ចាប់ផ្ដើមភ័យខ្លាំងលើសដើម
"ពេលនេះនាង~(ប៉ាម៉ាក់)"ជុងហ្គុក មិនទាន់និយាយចប់ផង ក៏មានសម្លេងសម្រែកស្រែកហៅម្ដាយឪពុកខ្លាំងៗ ដែលជាហេតុធ្វើអោយនាយកម្លោះងាកទៅរកប្រភពសម្លេងនោះ ក៏បង្ហាញអោយឃើញរាងរៅ ស្រឡូនស្រឡៅ របស់មនុស្សស្រីម្នាក់ដែរនាងមានឈ្មោះថា គីម យ៉ុនអា។យ៉ុនអា ជាក្មេងស្រីស្លូតបូត ស្មោះត្រង់ ជាពិសេសជាក្មេងស្រីឧស្សាហ៍ព្យាយាមបំផុត ការងារផ្ទះ ដាំស្ល បោកគក់ គឺនាងចេះមួយសព្វ នាងមិនដែលអោយប៉ាម៉ាក់នាង ពិបាកចិត្តដោយសារនាងម្ដងណាទេ ផ្ទុយទៅវិញនាងកាន់តែធ្វើអោយគាត់មានមោទនភាពលើរូបនាង។ យ៉ុនអាចេញមកពីធ្វើការវិញធ្វើដំណើរមកដល់ផ្ទះក៏ឃើញមានមនុស្សប្រុសបួនប្រាំអ្នកឈរនៅមុខផ្ទះរបស់នាង ហើយថែមទាំងមានឡានសេរីទំនើបមួយគ្រឿងទៀត យ៉ុនអាដឹងថាប្រាកដជាម្ចាស់បំណុលប៉ាម៉ាក់នាងក៏ប្រញាប់រត់ចូល ក្នុងផ្ទះទៅរកពួកគាត់យ៉ាងលឿន ព្រោះខ្លាចពួកគេធ្វើអីដាក់ម៉ាក់ប៉ានាង
"នេះមែនទេកូនស្រីរបស់ពួកអ៊ុំ?"ដោយឃើញយ៉ុនអា ចូលមកដល់រត់ទៅអោបប៉ាម៉ាក់របស់នាងយ៉ាងស្អិត ដូចខ្លាចបាត់គាត់ទៅណា ជុងហ្គុកក៏សួរទៅពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ
"បាទ មែនហើយលោក"
"ល្អអញ្ចឹង! គិតអញ្ចេះចុះ យើងយកកូនស្រីរបស់លោកទៅនៅជាមួយយើង ដើម្បីឲ្យនាងដោះបំណុលអោយយើងឆាប់អស់"ជុងហ្គុក
"អត់ទេ ខ្ញុំមិនទៅទេ ខ្ញុំសុខចិត្តនៅធ្វើអ្នករត់តុ អ្នកអនាម័យ អ្នកលាងចានវិញ ខ្ញុំមិនទៅជាមួយលោកទេ ហឹកៗៗ"យ៉ុនអា ប្រកែកនឹងសំណើររបស់ជុងហ្គុកដាច់អហង្ការ នាងមិនព្រមទៅនៅជាមួយគេទេ នាងសុខចិត្តនៅធ្វើការទ្រុកៗម្នាក់ឯង ទោះវាលំបាកយ៉ាងណាក៏ដោយ"ការងារទាំងអស់នោះ នាងធ្វើបានប្រាក់ខែប៉ុន្មានក្នុងមួយខែ?"ជុងហ្គុក
"ទោះវាមិនបានថ្លៃ តែក៏ខ្ញុំពេញចិត្តធ្វើវា មិនចាំបាច់អោយនរណាម្នាក់មកបង្ខំខ្ញុំទេ"យ៉ុនអា នៅតែប្រកែកជាមួយរាងក្រាស់ដោយទឹកភ្នែកចេះតែហូរ ប្រដាក់ចុះមកជាបន្តបន្ទាប់ នាងមិនចង់បែកពីប៉ាម៉ាក់នាងឡើយ នាងមិនចង់អោយគាត់ពិបាក មិនចង់អោយគាត់ធ្វើការងារផ្ទះអីអស់ទាំងនោះឡើយ នាងខ្លាចគាត់ហត់ ខ្លាចគាត់ឈឺ នាងសុខចិត្តនៅធ្វើការដល់យប់ជ្រៅ មកដល់ផ្ទះក៏បានជួបមុខអ្នកមានគុណ បានបម្រើទាំងមានគុណទាំងពីរនាងក៏ព្រម សុំតែបាននៅជាមួយប៉ាម៉ាក់របស់នាងតែប៉ុនហ្នឹងក៏គ្រប់គ្រាន់ហើយ
"ប្រាក់ខែមិនបានថ្លៃ ពេលណាបានសងបំណុលយើងអស់?"ជុងហ្គុក នៅតែធ្វើទឹកមុខស្មើរធេងដដែល
___
នុះ ប្រូគុកចង់ធ្វើអីហ្នឹង?
YOU ARE READING
ចិត្តស្អប់បង្កប់ស្នេហ៍
Actionក្ដីស្រឡាញ់កើតចេញពីកាលឃើញភ្លាមស្រឡាញ់ភ្លែត។នៅពេលដែលយល់ចិត្តគ្នា រៀបការជាមួយគ្នាក្លាយទៅជាប្ដីប្រពន្ធ បែរជាមានរឿងយល់ច្រឡំលើគ្នាដែលបង្កអោយមានចិត្តស្អប់គ្នា ហើយក៏ធ្វើទារុណកម្មដាក់គ្នាយ៉ាងព្រៃផ្សៃ។ចុងក្រោយក៏បានត្រឹមដេកអោបវិបសារីនូវរាល់ទោសកំហុសដែលខ្លួនបាន...