Part 1 ( កូន )

2.8K 127 7
                                    

រយៈពេល 2 ឆ្នាំ Jimin និង Yoongi បានចាកចេញពីគ្រួសារដើម្បីមករស់នៅជាមួយគ្នាព្រោះតែគេចពីការប្រឆាំងរបស់គ្រួសារទាំងសងខាងពីទំនាក់ទំនងស្នេហាខុសធម្មជាតិរបស់គេទាំងពីរ ។ ព្រោះតែក្ដីស្រលាញ់ដ៏ធំធេងពួកគេសុខចិត្តបោះបង់ចោលគ្រប់យ៉ាងដើម្បីដើរតាមបេះដូង សុខចិត្តចាកចេញពីគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភព្រមទាំងមុខមាត់ ព្រមបោះបង់ចោលទាំងអស់ហើយមករស់នៅទ្រាំលំបាកជាមួយគ្នានៅក្នុងផ្ទះល្វែងតូចល្មមមួយនៅក្នុងទីក្រុងហើយឆ្ងាយយពីគ្រួសារពួកគេ កន្លងមកគ្រប់យ៉ាងបានដំណើរការទៅយ៉ាងល្អរហូតមានថ្ងៃមួយ :

Jimin កំពុងអង្គុយនៅក្នុងតុអាហារដែលមានម្ហូបរៀបចំរួចជាស្រេចនៅលើតុទល់មុខរបស់គេ។ រាងតូចអង្គុយទន្ទឹមរង់ចាំវត្តមានរបស់មនុស្សសំខាន់របស់គេដើម្បីបានញ៊ាំអារហារពេលល្ងាចជាមួយគ្នាតាមទម្លាប់។

បន្តិចក្រោយគេក៏បានឮសម្លេងរថយន្តឈប់នៅខាងមុខផ្ទះល្វែងរបស់គេJimin ងើបឡើងពីតុដើរចេញពីបន្ទប់អារហារទាំងទឹកមុខញញឹមដើម្បីទទួល Yoongi ដែលបានមកដល់

" Hyung !" ទឹកមុខញញឹមក៏បានទម្លាក់ចុះ ក្រោយបើកទ្វាបន្ទប់ Jiminក៏ហៅនាមអ្នកដែលកំពុងឈរនៅចំពោះមុខគេដោយសម្លេងស្រាលៗ ។ កែវភ្នែកមូលតូចគួរស្រលាញ់រាងតូចរេសម្លេងមើលចុះឡើងរវាង Yoongi ជាមួយនឹងទារកតូចនៅក្នុងដៃរបស់នារីម្នាក់ទៀត ។ បេះដូងរបស់Jimin ស្រាប់តែលោតឡើងញាប់ខុសពីធម្មតាក្រោយគេបានឃើញនារីនោះដើរចេញពីក្រោយខ្នងរបស់ Yoongi ព្រមជាមួយទឹកមុខរាបស្មើរបស់សង្សារជាទីស្រឡាញ់នៅចំពោះមុខគេបែបនេះរិតតែធ្វើអារម្មណ៍គេមិនស្រួលឡើងមក

" Jimin..."

" បងមិនបានប្រាប់ខ្ញុំទេថាថ្ងៃនេះពួកយើងមានភ្ញៀវ " Jimin ខាំមាត់ខំរក្សារទឹកមុខធម្មតានិយាយទៅកាន់ yoongi

" នេះគឺ Yaena " Yoongi ណែនាំងដែលនៅពីក្រោយខ្នងគេ Jimin ស្ងាត់ហើយចាំស្ដាប់គេនិយាយបន្តទាំងទ្រូងខាងឆ្វេងរបស់កំពុងលោតឡើងខុសពីធម្មតា ហេតុអីគ្រាន់តែវត្តមាននាងធ្វើឲ្យគេមានអារម្មណ៍ភ័យខ្លាចទៅវិញ ?

លោកប៉ាកំលោះll Completed ☑️ Where stories live. Discover now