Part 26

601 46 0
                                    

" លោកតា-" Akita លាន់មាត់ហៅនាមជាតា Jimin វិញក៏ប្រញ៉ាប់ក្រោកឈរដើម្បីឧនគោរពលោក

" តាមានរឿងចង់និយាយជាមួយពួកឯងទាំង2 "
ក្មេងៗក៏ស្ងៀមស្ងាត់ចាំស្ដាប់លោកម្ចាស់និយាយបន្តឯ Jimin ក៏ឈរនៅស្ងៀមតែសឹងតែមិនត្រង់ខ្លួនទៅហើយព្រោះគេមានអារម្មណ៍ថាមិនសូវជាស្រួលព្រោះក្រសែភ្នែករបស់លោកម្ចាស់ដែលមើលគេហាក់ចម្លែកខុសពីធម្មតា

" តាសុំរំសាយមង្គលការរបស់ពួកឯង គ្មានការរៀបការរវាងឯងទាំង2ទៀតទេពីពេលនេះទៅ " Akita និង Jimin គឺភ្នាក់ផ្អើលដូចគ្នាក្រោយបានស្ដាប់លោកតានិយាយចប់ Jimin ឯណេះក៏ប្រុងនឹងនិយាយទៅកាន់លោកម្ចាស់ហើយតែក៏ត្រូវលោកម្ចាស់ Fuji និយាយបន្តកាត់សម្ដី

" ហើយឯង Park Jimin ឯងត្រូវត្រលប់ទៅកូរ៉េវិញដោយគ្មានការតវ៉ាអីទាំងអស់ " នាងតូចងាកសម្លឹងមុខគូដណ្ដឹងសេចក្ដីភ័យបារម្ភកែវភ្នែកដែលនាងមើលទៅ Jimin Akita ពិតជាមិនចង់បាត់ Jimin ពីជីវិតនាងទេ

" ហេតុអីទៅលោកម្ចាស់? "Jimin ចោទទាំងងឿងឆ្ងល់ ចំណែកនាងតូច Akita វិញក៏បង្ហាញទឹកមុខមិនសុខចិត្តថែមទាំងស្រែកហៅនាមជាតាដោយសម្លេងខ្លាំងៗ សុខៗមកផ្ដាវ់ពាក្យភ្លាមៗបែបនេះគេទទួលយកមិនបានទេ ហឹតុអីលោកតារបស់គេធ្វើបែបនេះដាក់គេទាំងដែលដឹងថានាងស្រលាញ់ Jimin ខ្លាំងប៉ុណ្ណា

"លោកតា-"

" Akita ចេញទៅសិនទៅ តាមានរឿងចង់និយាយជាមួយ Jimin តែពីរនាក់ " អ្នកមាននាមជាតាមិនបានខ្វល់ខ្វាយជាមួយការតវ៉ារបស់ចៅតែបែរជានិយាយដេញនាងថែមទៀត

" ទេ ចៅមិនចេញទៅណាដាច់ខាតដរាបណាលោកតានៅមិនប្រាប់ហេតុផលដល់ចៅ " លោកម្ចាស់ងាកមើលមុខចៅស្រីដោយទឹកមុខរាបស្មើបំផុត មុននឹងបង្ហើបឃ្លាមួយចេញមួយយ៉ាងមុឺងម៉ាត់

" ឯងចង់ដឹងហេតុផលអីទៀត ? តាប្រាប់ឲ្យឯងចេញទៅមានឮទេ ?" នាងតូចសឹងតែស្រក់ទឹកភ្នែកខណៈលោកតាកំពុងសម្លឹងមើលមុខគេជាមួយទឹកមុខនិងក្រសែភ្នែកបែបនេះ ហើយថែមទាំង ស្រែកសម្លុតដាក់ទៀត ។ ដោយមិនហ៊ានរឹងទទឹងដាក់លោកតា Akita នាងក៏ព្រមចាកចេញទៅទាំងមិនសុខចិត្តនិងឈឺចាប់ជាខ្លាំងនាងយំដើរចេញទៅបាត់ឯ Jimin បានត្រឹមតាមសម្លឹងនាងដោយស្ងប់ស្ងាត់ តែក៏ត្រូវប្រទាក់ភ្នែកជាមួយលោកម្ចាស់ Fuji ដែលឈរនៅចំពោះមុខគេនៅពេលនេះ

លោកប៉ាកំលោះll Completed ☑️ Where stories live. Discover now