" មើលពូ jimin ទៅតើគួរឲ្យស្រឡាញ់ទេកូន ?" yoongi ប្រាប់ហើយ yungjae ក៏សម្លឹងមើល Jimin តាមដែលនាយប្រាប់ ឯ Jimin វិញគេស្ដាប់ពីរនាក់ប៉ាកូនគេនិយាយគ្នាទាំងមិនយល់ន័យរបស់ Yoongi ស្អីសួរកូនថាចង់បាន appa ស្អី ហើយនៅមកឲ្យមើលមកគេទៀតបុិនេះគិតស្អីចេះ..." គួរឲ្យស្រលាញ់ណាស់" ទឹកមុខរបស់អាល្អិត yungjae ក៏ខិលមិនណយកូននេះកាត់រកឪពុកគេមិនខុសទេ។ //yoongi ក្រោយនិយាយត្រូវដៃត្រូវជើងជាកូនប្រុសគេហើយក៏សើចបានចិត្តសើចឡើងលឹបភ្នែកមិនចាប់អារម្មណ៍ទឹកមុខរបស់ Jimin នៅពេលនេះអីបន្តិច
" សាកហៅមើលAppa jimin ..." Yoongi ខ្សឹបតិចៗបង្គាប់ប្រាប់ដាក់ត្រចៀកកូនប្រុសរបស់គេឯភ្នែកព្រានក៏ក្រឡេកមើលមុខរាងតូចយ៉ាងខិលប្រហែលជាគិតថាគេនិយាយមុននេះរាងតូចមិនឮហើយ
" Appa jimin ហិហិ--"អាល្អិតហៅតាមប៉ាគេបង្គាប់តែហៅមិនសូវឲ្យឮច្បាស់ហើយសើចឡើងលឹបភ្នែក
" Min Yoongi" jimin ហៅឈ្មោះនាយឮៗដោយបង្ហាញទឹកមុខមិនពេញចិត្តជាខ្លាំង នេះគេគិតអីបានជាមកបង្រៀនក្មេងបែបនេះ។
" បាទ !!" Yoongi លើកចិញ្ចើមតបជាមួយរាងតូចទាំងទឹកមុខមិនដឹងខ្យល់អី//រាងតូចឃើញហើយគេសែនខ្នាញ់ជាមួយឬកពាល្ងីល្ងើរបស់នាយយ៉ាងខ្លាំង នាយកាន់តែបានចិត្ត។ Jimin ដៀងភ្នែកសម្លក់លោកប៉ាកំលោះបន្តិចហើយក៏ដើរតាំងៗចេញពីបន្ទប់ទៅ បើនៅយូរខ្លាចថាទ្រាំមិនបានសំពងក្បាលនាយអី។
//ក្រោយដើរចេញទៅផុតJiminក៏បិទទ្វារបន្ទប់តែនៅមិនទាន់ចេញទៅណាឆ្ងាយទេ
" មនុស្សឡប់សតិ " Jimin ខាំមាត់ខាងក្រោមលួចញញឹមតិចៗទាំងមិនដឹងខ្លួនឯថ្ពាល់ទាំងគូរក៏ប្រែជាក្រហមឡើងក្ដៅភាយៗតែម្តង
//យប់បន្តិច
ក្រោយនៅជជែកលេងនិងទទួលទានអាហារពេលល្ងាចជួបជាគ្នាយប់ប្រហែលជាម៉ោង9ទាំង Yoongi yungjae និង Jimin កំពុងដើរចេញពីផ្ទះរបស់ Jin និង Namjoon មកព្រមគ្នា។
" Yungjae គេងលក់បាត់ហើយ " Jin និយាយឡើងក្រោយជូនដំណើរ Yoongi មកដល់ឡាន ឯ yungjae វិញគឺកំពុងដេកលក់ស្ដូកស្ដឹងនៅលើស្មើររបស់ Jimin ទៅវិញ
" គិតយ៉ាងមិចទៅ ?" Jimin សួរ Yoongi ព្រោះគេមិនដឹងថាគួរធ្វើបែបណាដោយសាររាងក្រាស់បានប្រាប់គេមុននេះថា yungjae នៅពេលគេងលក់ហើយបើធ្វើឲ្យគេភ្ញាក់ឡើងវិញនោះទេប្រាដកជាយំរករឿងមិនខាន បែបនេះហើយទើបរាងតូចបារម្ភថាបើគេដាក់ឲ្យ yungjae នៅក្នុងឡានដោយគ្មានអ្នកនៅក្បែរនោះគេអាចនឹងយំខ្លាំងហើយ Yoongi គេត្រូវបើកឡានទៀតប្រាកដជាពិបាក...//Yoongi មើលរាងតូចដោយគិតបន្តិច តាមពិតទៅវាងាយស្រួលទេដោយគ្រាន់តែនាយយក yungjae ពី Jimin ហើយដាក់ឲ្យគេដេកនៅក្នុងឡាននៅក្បែរនាយព្រោះគេមានកៅអីសម្រាប់ yungjae ស្រាប់...តែYoongi គេមានគំនិតមួយទៀតគឺគេមិនចង់ធ្វើដូចនោះទេគេចង់...