Morning
ព្រះអាទិត្យរះឡើងមកចាំងបញ្ចេញបន្លឺមកតាមវាំងននបន្ទប់រេមកប៉ះផ្ទៃមុខសរលោងរបស់នាយតូចដែលកំពុងដេកលក់ស្ដូកស្ដឹងនៅលើគ្រែជាមួយសភាពហត់នឿយដែលបន្សល់មកតាំងពីយប់មិញ។ ត្រនិចនាឡិកាលោតតុកៗរំកិលពេលវេលាទៅមុខឥតឈប់ឈរ។ ថ្ងៃកាន់តែចាំងខ្លាំងរហូតធ្វើឲ្យរំខានដល់ដំណេកក្មេងតូចច្រឡឹងដែលគេងនោះឲ្យបើកភ្នែកមកទាំងមីងមាំងគ្មានកម្លាំងកំហែងក្នុងខ្លួនសូម្បីតែបន្តិច
//Jimin លើកដៃតូចៗមកញីភ្នែកតិចមុននឹងបើកត្របកភ្នែកស្អាតមកសម្លឹងទៅចំពីដានបន្ទប់ចម្លែកមួយ
" ហ្អឹមម៎ " គេក្រហឹមដើមករហើយងាកខ្លួនបែរមុខចេញពីពន្លឺព្រះអាទិត្យដែលកំពុងរំខានគេ រាងតូចសង្ងំទៅវិញបានបន្តិចក៏ស្រាប់តែបើកភ្នែកមកវិញយ៉ាងលឿនហាក់ដូចជាភ្ញាក់ផ្អើលនឹងអ្វីម្យ៉ាងក្រោយខួរក្បាលគេចាប់ផ្ដើមដំណើរការបានបន្តិច។
" ហឺយយយ !! អូយ " គ្រាន់តែងើបខ្លួនស្ទុះមកមិនទាំងអីផងចង្កេះរបស់គេក៏ឈឺឡើងខ្ទូកៗរហូតគេត្រីវដាកើខ្លួនដេកទៅវិញ
" ចង្កេះរបស់ខ្ញុំ "
" បន្ទប់នេះ?? " គេងាកសម្លឹងជាវិញបន្ទប់ ទាំងគិតបន្តិច វាមិនមែនជាបន្ទប់របស់ Yoongi ទេ ពីយប់មិញគេគេងនៅបន្ទប់នេះទល់ភ្លឺចឹងហ្អេស៎ ចុះ Yoongi ?? ពីយប់មិញនេះចាំមិនបានថារឿងរ៉ាវនោះបានបញ្ចប់នៅម៉ោងណាទេ Yoongi ធ្វើវារហូតដល់គេអស់កម្លាំងសន្លប់បាត់ស្មារតី //Jimin គិតច្រើនបន្តិចក្បាលរបស់គេក៏ចាប់ផ្ដើមឈឺហើយវិលមុខឡើងមក សក់ក្បាលក៏សំពោងដងខ្លួនដែលអាក្រាតពីយប់មិញក៏នៅតែដដែលហើយថែមទាំងមានស្នាមដៅជាំខ្មៅពាសពេញកនិងក្បាលពោះ ពីយប់មិញគេត្រូចទ្រោមខ្លួនជាដំណុំក៏ព្រោះតែ Yoongi
" ម៉ោង12ត្រង់ហើយហ្អេស៎ ??"jimin ងាកមើលនាឡិកាដែលភ្ជួរនឹងជញ្ជាំងឃើញវាត្រនិចនាឡិការបានចង្អុរទៅចំម៉ោង12ថ្ងៃត្រង់ទៅហើយ
" ហឺយយយ ចង្រៃអាតាបុិស្លេក---" រាងល្អិតលើកដៃជ្រោងសក់ឡើងលើ គេមិនដែលគេងដល់ថ្នាក់នេះទេ។ Jimin សង្គ្រឺតជើងធ្មេញលួចជេរប្រទេចទៅ Yoongi តិចៗបើមិនមែនដោយសារតែនាយទេគេក៏មិនគេងខកហើយងើបមកឈឺពេញខ្លួនបែបនេះដែរ