Jimin ដើរទៅចាប់ដៃមាំក្រាស់របស់ Yoongi ជាប់ដោយដៃទាំងពីររបស់គេ មិនដឹងថាព្រោះអ្វីទើបគេស្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់ រាងល្អិតឪនមុខចុះខាំមាត់ខាងក្រោមជាប់ទើបព្រមសង្កត់ចិត្តបង្ហើបមាត់តបតជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន
" រឿងនេះគឺអូនជាអ្នកខុសទាំងស្រុង ព្រោះមិនចង់ឲ្យក្រុមហ៊ុនព្រមទាំងគ្រួសារមានបញ្ហាដោយសារអូន ទើបអូនត្រូវព្រមតាមលោកប៉ានិងអ្នកម៉ាក់ " Yoongi ងាកសម្លឹងមុខតូចក្រមិចរបស់ Jimin ដែលអោនចុះមិនព្រមងើបឡើងគេយល់ចិត្តហើយក៏បានយល់ហេតុផលតាំងពីដំបូង តែសម្រាប់រឿងដែល Jimin គេមកដោយស្ងាត់ៗមិនប្រាប់នាយមួយម៉ាត់ហើយវាសឹងតែធ្វើឲ្យពួកគេទាំងពីរអស់ឪកាសកសាងស្នេហាមួយនេះវាបានធ្វើឲ្យនាយអន់ចិត្តចំពោះ Jimin ជាខ្លាំង ព្រោះបើមិនមែនដោយសារ Yoongi ជាចៅរបស់លោកម្ចាស់ Fuji ហើយបើមិនមែនដោយសារនាយមានអនុភាពក្នុងការសុំពីលោកម្ចាស់ក្នុងនាមជាចៅ សាកគិតមើលពេលនេះ Jimin ច្បាស់ជាត្រូវរៀបការជាមួយមនុស្សស្រីដទៃហើយស្នេហាអ្នកទាំងពីរក៏ត្រូវចប់ទៅជារៀងរហូត
" អូនដឹងថាបងគឺខកចិត្តចំពោះអ្វីដែលអូនបានធ្វើ ប៉ុន្តែ Yoongi អូនគ្មានបំណងចង់រៀបការនោះទេ ព្រោះអូនស្រលាញ់បង បងជាមនុស្សតែម្នាក់ដែលអូនចង់សាងគ្រួសារជាមួយ " Jimin បន្តនិយាយទាំងត្រដាប់ត្រដួស ព្រោះខ្លាចនាយក្រាស់មិនយល់ចិត្តហើយខឹងនឹងខ្លួនកាន់តែខ្លាំង
" តទៅហាមធ្វើអីបែបនេះទៀតយល់ទេ " ដៃមាំក្រាស់របស់ Yoongi លើកមកប៉ះផ្ទៃមុខតូច Jimin ពាក្យបណ្ដាំមួយនេះគេចង់ឲ្យរាងតូចងចាំទុកហើយចង់ឲ្យលើកក្រោយបើទោះបីមានរឿងអ្វីគេគ្រាន់តែចង់ឲ្យពួកគេទាំងពីរបានឆ្លងកាត់វាជាមួយគ្នាហើយស្វែងរកដំណោះស្រាយជាមួយគ្នា មិនមែនគិតចង់ធ្វើអ្វីក៏ធ្វើតាមការបង្ខំរបស់នណាម្នាក់បែបនេះឡើយ
Jimin ពេបមាត់បន្តិចលើកដៃវាសទឹកភ្នែកនៅលើថ្ពាល់របស់ខ្លួនមុននឹងងក់ក្បាលស្ដាប់តាមបង្គាប់របស់នាយក្រាស់ / Yoongi ញញឹមស្រាលហើយជូតភ្នែកឲ្យក្មេងតូចឲ្យបានស្អាតទើបទាញកាយល្អិតមកអោបជាប់ក្នុងទ្រូងយ៉ាងណែន