មកដល់ផ្ទះវិញក៏យប់បន្តិច។ ក្រោយបានញុាំអារហារពេលល្ងាចនិងបានរៀបចំឲ្យ yungjae បានគេងសម្រាកហើយក៏ជាពេលវេលាមួយដែល Yoongi និង Jimin អាចនៅជាមួយគ្នាបានតែពីរនាក់។ ស្ថិតនៅក្នុងបន្ទប់ទឹកល្អប្រណិតនៃផ្ទះលកវែងងរបស់ Yoongi រាងក្រាស់កំពុងអង្គុយសង្ងំក្នុងអាងទឹកដោយមានក្មេងតូចរូបស្អាតនៅជួយកក់សក់ឲ្យនាយធ្វើឲ្យគេបានធូរស្រាលលក្នុងចិត្តនិងបំបាត់ចោលរាល់ភាពហត់នឿយនៅថ្ងៃនេះ...
yoongi កំពុងសង្ងំបិទភ្នែកឲ្យ Jimin កក់សក់និងធ្វើសសៃឲ្យនាយយ៉ាងស្រួលខ្លួន។ តែបើងាកមកមើលទឹកមុខរបស់រាងតូចវិញគេហាក់កំពុងគិតពីរឿងកាលពីល្ងាចដែលគេបានជួបជាមួយ Yaena នៅឡើយ ប្រាកដណាស់ដែលកំពុងតែគិតពីនាងគេក៏ចង់ដឹងពីរឿងរ៉ាវរបស់ Yoongi និងនាងកាលពី5ឆ្នាំថាវាយ៉ាងណាខ្លះ គេចង់សួរនាំ Yoongi ពីរឿងនេះតែគេមិនដឹងថាវាសាកសមដែរទេសម្រាប់ការសួរនាំដែរទេ
" Jimin..." សម្លេងស្អកៗរបស់រាងក្រាស់ហៅនាមរាងតូច
" Hmmm " Jimin ភ្ញាក់ពីការគិតមកឆ្លើយជាមួយ Yoogi
" មានអីដែរទេ ? មើលទៅអូនដូចជាស្ងាត់ខុសធម្មតា " តាមការពិតនាយបានចាប់សង្កេតតាំងពីពេលពួគគេនៅក្នុងផ្សារទំនើបមកម្លេះ Jimin ហាក់ស្ងៀមស្ងាត់ខុសធម្មតាហើយដូចជាមានរឿងអ្វីគួរឲ្យគិតក្នុងចិត្តរហូតមកដល់ពេលនេះ
" អឺ...គឺគ្មានអីទេ " Jimin ថាដោយបន្តកក់សក់ឲ្យនាយ តែ Yoongi នាយក៏ងើបខ្លួនឡើងបន្តិចហើយងាកមករកនាយល្អិតតែម្តង
" បងមិនជឿអូនទេ " គេសម្លឹងទៅភ្នែកទាំងគូរបស់ Jimin ជាប់
" អូនគ្មានអីពិតមែន បងគិតច្រើនតែខ្លួនឯង "
" និយាយប្រាប់បងតាមត្រង់មក Jimin ថ្ងៃនេះអូនបានជួបជាមួយណា ?" Yoongi បានដឹង គ្រាន់តែនាយមិនបានប្រាកដនៅក្នុងចិត្ត គេពិតជាបានសង្ស័យថារាងតូចបានជួបជាមួយ yaena
Jimin សម្លឹងមើលមុខ Yoongi មិនដាក់ភ្នែកគេកំពុងតែគិតថានាយប្រាកដជាបានជួបជាមួយ Yaena ដែរនៅថ្ងៃនេះទើប Yoongi នឹកឃើញសួរគេពីរឿងនេះឡើងមក...
//រំលឹកកាលពីល្ងាចមុនពេលដែលYoongi បានឡើងមកក្នុងផ្សាទំនើបបន្តិច