2 ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស គ្រួសារតូចដ៏កក់ក្តៅកាន់តែរឹងមាំឡើងដោយមានកូនៗជាសសរទ្រូងនៃគ្រួសាររបស់ពួកគេ បន្ទាប់ពី2ឆ្នាំបានហួសទៅប្រកបដោយសុភមង្គល ពេលនេះផ្ទះល្វែងដែលមានអនុស្សរីយន៍ជាច្រើន ចាប់ផ្ដើមបង្កើតអនុស្សាវរិយ៍កាន់តែច្រើនឡើងៗដោយមានតែភាពសប្បាយរីករាយនិងសុភមង្គលក្នុងគ្រួសាររហូតទៅ
Jimin តែងតែនៅផ្ទះជាមួយកូនភ្លោះទាំងពីររបស់គេរហូតដល់ពេលល្ងាចទើបប្តីនិងកូនប្រុសច្បងត្រលប់មកវិញហើយតែងតែនៅស្រុះស្រូបអាហារពេលល្ងាចជុំគ្នារាល់ល្ងាច ។ មិនតែប៉ុណ្ណោះ ពេលនេះរាងតូចក៏កំពុងពពោះកូនស្រីភ្លោះពីរនាក់ទៀត វាពិតជាដូចអ្វីដែល Yoongi គេប្រាថ្នាចឹងប្រពន្ធតូចសំណព្វចិត្តគេម្នាក់នេះគឺកម្មង់បែបណាបានបែបហ្នឹងតែម្តង ចង់បានកូនភ្លោះប្រុសមុនក៏បានមុន ហើយបន្ទាប់ជាកូនភ្លោះស្រីក៏បានដូចចិត្តទៀត ដូច្នេះនេះនៅមិនទាន់ចប់គេព្រោះនៅសល់គោលដៅមួយចុងក្រោយគឺកូនប្រុសពៅ..
__ម៉ោង 9 ព្រឹក
Jimin កំពុងគេងលក់យ៉ាងស្រួលនៅលើពូកទំហំធំជាពូកសុខភាពដែលYoongi បានទិញសម្រាប់ប្រពន្ធជាពិសេសព្រោះរាងតូចត្រូវពពោះទើបនាយតែងតែមើលថែបានល្អមករហូត
" Jimin ah " Yoongi អង្គុយលើពូកក្បែរ Jimin ដែលកំពុងគេងផ្អៀងទៅម្ខាងដោយសម្លេងស្រាលៗ / Jimin ភ្ញាក់បានសម្លេងអ្នកជាប្ដីដាស់ ក៏ងាកមកបង្វែរមុខមកបន្តិចប្រសព្វជាមួយមុខសង្ហាររបស់នាយក្រាស់ គេញញឹមយ៉ាងមានក្ដីសុខព្រោះមួយរយៈមកនេះរៀងរាល់ព្រឹកឲ្យតែគេភ្ញាក់ឡើងមិនដែលបាត់វត្តមានរបស់ប្ដីទេតាំងពីគេមានកូនមក Yoongi មិនដែលទុកគេឲ្យនៅម្នាក់ឯងហើយតែងតែចំណាយពេលវេលាឲ្យគេនិងកូនជានិច្ច ព្រោះ Yoongi ប្ដូរយកការងារមកធ្វលនៅផ្ទះនិងឆ្លៀតម្តងម្កាលពេលមានភារកិច្ចសំខាន់ត្រូវនៅក្រុមហ៊ុនប៉ុណ្ណោះ
" អ្ហឹម- បងសម្លាញ់ " ស្នាមញញឹមដ៏មានសុភមង្គល រាងតូចលើកដៃមកប៉ះផ្ទៃមុខសង្ហាររបស់អ្នកជាស្វាមី Yoongi ក៏អោនមុខទៅថើបលើថ្ពាល់ក្រអូបរបស់ Jimin បន្តិចផ្ដល់ឲ្យនូវថ្ងៃល្អបំផុតសម្រាប់រាងតូច