ក្រោយបើកឡានមកដល់ផ្ទះល្វែងរបស់គេហើយ Yoongi ក៏ប្រញ៉ាប់ចុះពីឡានមុនរាងតូចហើយក៏រត់មកបើកទ្វាឲ្យគេមានភាពងាយស្រួលដែលចុះមកមាន Yungjae នៅក្នុងដៃ//Jimin ចុះពីឡានមកក៏ងាកមើលទៅផ្ទះរបស់ Yoongi
" ផ្ទះរបស់លោកមិនមានអ្នកបម្រើទេហ្អេស៎ ?"
" គ្មានទេបងចង់នៅស្ងប់ស្ងាត់តែពីរនាក់ yungjae ទើបបញ្ជូនអ្នកបម្រើឲ្យទៅនៅផ្ទះលោកប៉ាអស់ "
" លោកត្រូវធ្វើការរាល់ថ្ងៃមានពេលឯណាដើម្បីមើលថែគេដិតដល់ ?"
" គ្មានបញ្ហាទេព្រោះបងទម្លាប់ហើយបងចិញ្ចឹមគេមកតាំងពីតូច បងមានវិធីរបស់បង " Yoongi ញញឹមបន្តិចហើយក៏បន្ត " ឲ្យ Yungjae មកបងមកអូនបីគេយូរហើយអាចថានឹងរោយដៃ " Yoongi យកកូនរបស់គេពីដៃរាងតូចJimin វិញក៏ព្រមឲ្យគេតាមសម្រួលរួចហើយក៏ដើរទៅតាមនាយក្រាស់
" jimin-ah ដោះលេខកូដបន្តិចទៅដៃបងជាប់រវល់ " មកដល់ទ្វាររាងក្រស់ក៏សុំឲ្យរាងតូចជួយវាយបញ្ចូលលេខកូដទ្វាផ្ទះរបស់គេដើម្បីចាក់សោរចូល
" លេខប៉ុន្មានខ្លះ ?" jimin ដើរមកឈរពីមុខ Yoongi
" 1-9-9-3-9-5 " Yoongi ហៅឲ្យហើយJiminក៏ចុចតាមបន្ទាប់មកទ្វាផ្ទះក៏បើកបានទើបរាងតូចបើកវាឡើងធំដើម្បីងាយស្រួលឲ្យរាងក្រាស់ចូលទៅ។
// Yoongi បន្តបី yungjae ឡើងតាមជណ្ដើរទៅបន្ទប់ខាងលើដែលជាបន្ទប់របស់គេដោយមានរាងតូចឡើងតាមពីក្រោយជាប់
" ចាំខ្ញុំបើកឲ្យ " Jimin រហ័សមកបើកទ្វាឲ្យពេលឃើញគេបម្រុងរកបើកដោយខ្លួនឯង មើលទៅដូចជាទើសភ្នែកពេកមានបីកូនក្នុងដៃហើយចង់បើកទ្វាខ្លួនឯងទៀត
" អគុណណាស់ " Yoongi ញញឹមដាក់ Jimin ហើយបន្តយកកូនប្រុសរបស់ទៅដាក់ឲ្យគេងនៅលើគ្រែ " អាច្រមក់នេះធ្ងន់មិនធម្មតាទេ " ក្រោយបានដាក់ឲ្យ yungjae បានគេងស្រួលបួលហើយនាយមានអារម្មណ៍ថារោយដៃបន្តិចក្មេងអាយុ5ឆ្នាំក៏មិនមែនតូចដែរហើយ yungjae នេះគេកាត់រកប៉ារបស់គេទើបមានមាឌឃ្លោកហើយម៉ាប់ៗ
" លោកនៅផ្ទះតែពីរនាក់ yungjae បើលោកជូនខ្ញុំទៅវិញតើមានអ្នកណានៅជាមួយគេទៅ ?"
"Ahh ពិតមែន!!!" Yoongi ទាល់តែបានរាងតូចនិយាយទៅទើបគេនឹកឃើញដល់ចំណុចនេះ។ រាងក្រាស់ឈរអេសក្បាលស្មុកស្មាញ់មុននេះគេគិតមិនដល់ចំណុចនេះទើបគេអូសទាញរាងតូចឲ្យមកជាមួយគេ ឥលូវគិតយ៉ាងមិចគេមុនអាចទុកកូនគេចោលនៅក្នុងផ្ទះនេះតែឯងបានទេ។