Yoongi កំពុងអង្គុយនៅក្នុងបន្ទប់ធ្វើការរបស់លោកពូខ្លួនជាមួយទឹកមុខមាំកាន់ទូរស័ព្ទមើលព៌ត័មានវាយលុកនៅប្រទេសកូរ៉េបានផ្សាយពីកូនប្រុសមហាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុនគ្រឿងពេជ្រដ៏ល្បីល្បាញសង្ស័យថាមានទំនាក់ទំនងជាមួយមនុស្សប្រុសដូចគ្នា ខណៈគេចាប់បានរូបភាពមួយចំនួនពីកូនប្រុសតែម្នាក់នៃត្រកូល Min បានបង្ហាញកាយវិការស្និតស្នាលអោបថើបជាមួយក្មេងប្រុសម្នាក់ទៀតហាក់ដូចជាគូស្នេហា ។
Yoongi គេមិនដឹងថាហេតុអីបានជាមានព័ត៌មានបែបនេះលេចចេញមកទាំងដែលនេះគឺជារឿងផ្ទាល់ខ្លួនរបស់គេ អ្វីដែលសំខាន់ជាងនេះគឺមនុស្សគ្រប់គ្នានាំគ្នាផ្អើលឆោឡោមកចាប់អារម្មណ៍រឿងរបស់គេខ្លាំងម្លេះ? គេចង់ស្រលាញ់អ្នកណា មានទំនាន់ទំនងជាមួយអ្នកណា ជាមនុស្សប្រុសឬស្រីវាគឺជាសិទ្ធិរបស់គេចុះហេតុអីទើបបានជាមនុស្សម្នានាំគ្នាចង់ដឹងចង់ឮនិងនាំគ្នានិយាយមិនល្អពីគេដែរ ? / អ្នកណាជាអ្នកធ្វើ ?
" សម័យនេះ មនុស្សចូលចិត្តចេះដឹងរឿងអ្នកដទៃណាស់ ពិេសសកូនប្រុសអ្នកមានត្រកូលល្បីល្បាញដូចជាឯងនេះគេរិតតែចាប់អារម្មណ៍ ពូមិនដឹងថាអ្នកណាជាអ្នកបញ្ចេញព័ត៌មាននេះឡើងមកទេ តែមនុស្សក្នុងបណ្ដាញសង្គមកំពុងចោទសួរពីរឿងរបស់ឯងកាន់តែច្រើនឡើងហើយ "" ខ្ញុំមិនខ្វល់ថាអ្នកណានិយាយអ្វីទេ មិនយូរប៉ុន្មានមនុស្សទាំងនេះនឹងភ្លេចរឿងរបស់ខ្ញុំហើយងាកទៅចាប់អារម្មណ៍អ្វីផ្សេងហើយ "
" ចំណាប់អារម្មណ៍របស់មនុស្សក្នុងសង្គមវាមិនសំខាន់ទេ តែពេលនេះអ្នករួមភាគហ៊ុនផ្សេងកំពុងបង្ហាញការមិនពេញចិត្តចំពោះព័ត៌មានអាស្រូវរបស់ឯង " លោកពូរបស់គេនិយាយក៏មានហេតុផលម្យ៉ាង Yoongi បានឮបែបនេះហើយក៏ឆ្លើយតបទៅលោកពូគេវិញចំពោះរឿងនេះដោយប្រាកដក្នុងចិត្តថាគេនឹងមិនធ្វើឲ្យរឿងនេះជះឥទ្ធិពលដល់ក្រុមហ៊ុនបានឡើយ
" ខ្ញុំនឹងប្រញ៉ាប់បិទព័ត៌មាននេះឲ្យបានឆាប់មិនឲ្យខូចខាតដល់ក្រុមហ៊ុននោះទេ "
" ពូប្រាប់ឲ្យគេចាត់ការរឿងនេះរួចរាល់ហើយ ពេលនេះកំពុងស៊ើបរកមុខអ្នកដែលបញ្ចេញព័ត៌មាននេះ " អ្នកកម្លោះក៏សញ្ចឹងគិតរកនឹកអ្នកដែលគេសង្ស័យថាអាចនឹងមានគំនិតគិតចង់ឲ្យគេខូចឈ្មោះទើបព្យាយាមបង្ហាញពីរឿងទាំងនេះឲ្យគេខាតបង់ ប៉ុន្តែគេរកនឹកមិនឃើញថាជាអ្នកណាដែលត្រូវការឲ្យគេខូចឈ្មោះព្រោះរឿងបែបនេះបានឡើយ