Next day
Jimin កំពុងដើរចេញពីអាគារក្រុមហ៊ុនរបស់ប៉ាជាមួយលេខាប្រុសម្នាក់បន្តាប់ពីចេញពីការងារ ជាធម្មតាព្រោះតាំងពីមកដល់គេមានការងារជា ច្រើនដែលត្រូវធ្វើ។
" ប្រធាន Min " លេខា Yeonsik
" មានអ្វីមែនទេ ? "" លោកមានណាត់នៅរសៀលនេះ " Yeonsik ដាស់តឿនដល់រាងតូចព្រោះមើលទៅ Jimin គេដូចជាភ្លេចការណាត់ជាមួយអតិថិជន
" អូ ! មែនហើយខ្ញុំភ្លេច " Jimin ថាដោយលើកដៃមើលនាឡិការនៅលើដៃរបស់គេ
" គឺជិតដល់ម៉ោងណាត់ហើយ នៅសល់តែ20នាទីទៀតទេ ខ្ញុំគិតថាយើងគួរតែទៅហាងដែលបានណាត់ឥលូវនេះទៅ " yeonsik
" Hmm " jimin ងក់ក្បាលយល់ស្របតាមលេខាហើយពួកគេក៏បន្តឡើងឡានជាមួយគ្នាដើម្បីទៅតាមការណាត់ជាមួយអតិថិជនសំខាន់របស់គេ។
//ភោជនីយដ្ឋាន
Jimin និង yeonsik កំពុងអង្គុយនៅក្នុងហាងអារហារលំដាប់មួយរង់ចាំជួបជាមួយអតិថិជនរបស់គេ។ ព្រោះនេះក៏ជាភ្ញៀវសំខាន់ទើប Jimin ប្រាប់ឲ្យ yeonsik គេជ្រើសរើសហាងដែលល្អសមរម្យដើម្បីនិយាយការងារជាមួយអតិថិជន
" អឺ--លោកប្រធាន !! " Yeonsik ហៅរាងតូច
" មានអី្វលោក yeonsik??" Jimin ចងចិញ្ចើមសួរព្រោះឃើញទឹកមុខនាយមិនសូវជាល្អ
" Sung ផ្ញើរសារមកប្រាប់ថាអតិថិជនដែលបានដាក់កម្មង់ទំនិញកាលពីសប្តាហ៍មុនកំពុងរករឿងព្រោះទំនិញមិនទាន់ទៅដល់ជប៉ុន "
" ហេតុអីបានជាមិនទាន់ទៅដល់ ??"
" ខ្ញុំក៏មិនច្បាស់ថាមានបញ្ហាអ្វីដែរ "
" លោកទៅដោះស្រាយជាមួយគេទៅទុកទីនេះឲ្យខ្ញុំធ្វើតែម្នាក់ឯងបានហើយ "
" បាទ!! " yeonsik ក្រោយទទួលបានការបញ្ជាពីរាងរូចហើយគេក៏ងើបពីតុហើយឪនគំនាបដាក់ Jimin មុនពេលគេចាកចេញ។
_______
ក្រោយលេខាបានចេញទៅដោះស្រាយការងារផ្សេងបានមួយសន្ទុះ Jimin ក៏អង្គុយនៅតុអារហារង់ចាំអតិថិជនតែឯង
មិនដឹងថានេះគឺជារឿងចៃដន្យ ឬយ៉ាងណា ព្រោះ Yoongi ក៏បានមកហាងនេះផងដែរ។ រាងក្រាស់ខ្ពស់សង្ហាស្លៀកពាក់ឈុតគ្រ័ហ្សេរ ដើរចូលមកគេក៏ងាកក្រឡេកឃើញរាងតូចដែលកំពុងអង្គុយនៅតែឯងហាក់កំពុងរង់ចាំអ្នកណាម្នាក់។// Yoongi មកទីនេះក៏ជារឿងការងារដូចគ្នា