" លោកអាចឲ្យខ្ញុំបានគ្រប់យ៉ាងមែនឬ?" Yarns បង្ហើបសំណួរនេះជាមួយទឹកមុខបង្កបើកលល្បិចអ្វីម្យ៉ាង
" 1លានដុល្លាដើម្បីបញ្ចប់គ្រប់យ៉ាង ! ខ្ញុំក៏ធុញទ្រាន់ជាមួយរឿងនេះដែរ " សម្ដីហីៗរបស់នាងនិយាយឡើងមកឲ្យរាងក្រាស់ហួសចិត្តជាខ្លាំង ទង្វើនាងមិនខុសពីលក់កូនសុីទេ ។ ក្នុងជីវិតរបស់នាងមិនមានអ្វីក្រៅពីភាពមិនចេះគ្រប់គ្រាន់នោះឡើយ
" នាងប្រាកដទេថាបានលុយហើយរឿងនឹងចប់ ?" Yg
" ខ្ញុំប្រាប់លោកតាមត្រង់ចុះណា មុននេះខ្ញុំទើបតែមកពីផ្ទះលោក Park គេបានឲ្យខ្ញុំពាក់កណ្ដាលនេះដើម្បីឲ្យខ្ញុំជួយគេបំបែកលោកនិងកូនរបស់គេ ប៉ុន្តែលោកដឹងទេ—
" បាន! ខ្ញុំនឹងវេរលុយឲ្យនាងឥលូវនេះ " Yoongi កិនចាំស្ដាប់ការរៀបរាប់របស់នាងបន្តព្រោះបើចៃដន្យ Jimin មកជួបជាមួយគេនៅជាមួយ Yaena នោះអាចនឹងមានរឿងយល់ច្រលំកើតឡើងដូច្មេះបើលុយអាចបញ្ចប់គករប់យ៉ាងបានគេនឹងឲ្យនាង ។
នាយក្រាស់ទាញទូរស័ព្ទមកចុចវេរលុយចូលគណីឲ្យ Yaena ក្រោយនាងតូចទាញទូរសព្ទ័របស់ខ្លួនមកមើលឃើញទឹកប្រាក់ដែលនាយឲ្យខ្លួនគឺច្រើនលើសពីអ្វីដែលនាងសុំទៅទៀត
" 2លាន?"
" ខ្ញុំឲ្យនាង ជួយចេញពីជីវិតរបស់ពួកយើងផងចុះ " ឮសម្ដី Yoongi ធ្វើឲ្យ Yaena ញញឹមយ៉ាងហួសចិត្ត
" នេះលោកពិតជាឆ្កួតហើយ ! "
" ខ្ញុំសុំឲ្យ yungjae នៅជាមួយខ្ញុំគឺបានហើយ " Yoongi បន្តនិយាយកាត់នាង
" ទាំងដែលលោកដឹងច្បាស់ក្នុងចិត្តថាគេមិនមែនជាកូនលោកចឹងឬ Min Yoongi ? "
" ខ្ញុំចិញ្ចឹមគេមករហូត គេជាកូនប្រុសរបស់ខ្ញុំទោះក្នុងខ្លួនរបស់គេគ្មានឈាមខ្ញុំក៏ដោយចុះ " Yaena សម្លឹងមុខនាយក្រាស់ជាប់
" ខ្ញុំមិនគិតថាលោកស្រលាញ់គេខ្លាំងដល់ថ្នាក់នេះទេ Min Yoongi . ok !! ខ្ញុំនឹងយកលុយនេះហើយទៅរស់នៅបរទេសមិនរវល់ជាមួយស្មេហារបស់ពួកលោកទៀតឡើយ " ដោយអស់ចិត្តអស់ចង់ជាមួយនឹងរឿងទាំងនេះហើយ ស្រីល្អក៏ដើរចេញទៅវិញដោយមិនស្រណោះស្រណោចអ្វីទាំងអស់ ហោចណាស់គេបានលុយដើម្បីកសាងជីវិតថ្មី ចំណែកកូន នាងជឿជាក់ថាគេគ្មានសមត្ថភាពមើលថែកបានល្អលើស Yoongi នោះឡើយ