"ល្មមឲ្យចៅហ្វាយយើងចូលបានហើយឬនៅ ?" ខណៈនាយជាអង្គរក្សចោទសួរដាក់ន្តិសុខបែបនេះ ក្នុងពេលតែមួយក៏មានបុរសម្នាក់ដើរចូលមកព្រមជាមួយនារីស្រស់ស្អាតម្នាក់ទៀតដើរតាមពីក្រោយសម្ដៅមករក Yoongi ដើមកបីនិយាយសម្រួលស្ថានការ
" សុំទោសផងលោក! មានការអ្វីលោកអាចពិភាគ្សាជាមួយខ្ញុំបាន " នាយក្រាស់ងាកមកមើលមុខបុរសនោះព្រមទាំងនារីដែលដើរមកជាមួយក៏ស្គាល់ច្បាស់ថានាងគឺ Akita គូដណ្ដឹងរបស់ Jimin និងឯង
" ខ្ញុំមករកលោកម្ចាស់ Fuji " Yoongi តបទាំងមុខមាំ
" លោកម្ចាស់មិននៅក្រុមហ៊ុនទេ "
" ចុះគេនៅទីណា ?"
" ហើយលោកជាអ្នកណា ? មករកលោកតាខ្ញុំមានការអី"ទោពមើលYoongi ជាមនុស្សមានអំណាច តែនាងពិតជាមិនដែលស្គាល់មិនដែលឃើញនាយពីមុនមកនោះទេ សុខៗគេាម្រុកចូលក្នុងក្រុមហ៊ុនហើយព្រហើនហ៊ានមករកជួបលោកតាខ្លួនបែបនេះ តើគេគិតថាគេជាអ្នកណាមានអំណាចអីនៅទីនេះ ?
" ខ្ញុំត្រូវការជួបលោកតារបស់អ្នកនាង !! អ្នកនាង Akita Fuji " Akita រាងឆ្ងល់បន្តិចហេតុអីបានជានាយនិយាយដូចជាស្គាល់ខ្លួនច្បាស់ម្លេះ
" ខ្ញុំទោសផងពួកយើងមិនអាចឲ្យលោកជួបជាមួយលោកម្ចាស់បានទេបើគ្មានណាត់ទុកជាមុន " បុរសនេះមានងាជាលេខារបស់ប្រធានក្រុមហ៊ុន គេនិយាយបញ្ជាក់ប្រាប់ Yoongi តាមសម្រួលព្រោះជាការពិតបើគ្មានការណាត់ជាមុននោះទេពួកគេមិនអាចឲ្យអ្នកំាជួបជាមួយលោកម្ចាស់ Fuji បានឡើយ
" បើចឹងលោកទៅប្រាប់គេទៅថា Min Yoongi មកចង់ជួបជាមួយគេ ខ្ញុំដឹងថាគេនៅក្នុងក្រុមហ៊ុននេះ " នាយក្រាស់កម្ពស់ខ្ពស់ស្រឡះនៅតែរក្សារទឹកមុខរាបស្មើយ៉ាងមុឺងម៉ាត់ដើរទៅជិតបុរសជាលេខានោះហើយបញ្ជាកើប្រាប់គេច្បាស់ៗថាខ្លួនជាអ្នកណា
លេខាវ័យកណ្ដាលកាលបើបានឮនាមត្រកូលនេះក៏ស្គាល់ថាជាអ្នកណាទើបមានទឹកមុខមុនស្រួលក្រោយបានសម្លឹងមើលមុខ Yoongi កាន់តែច្បាស់—
————-
Akita និងលោកលេខាកំពុងដើរញាប់ជើងសម្ដៅទៅរកបន្ទប់របស់លោកម្ចាស់ Fuji ខណៈនាងតូចដែលដើរតាមត្រុកៗកំពុងគិតឆ្ងល់មិនយល់ថាហេតុអីគ្របើគ្នាចាំបាច់ក្រោធខ្លាចជាមួយនាមត្រកូលមួយនេះ ហឹតុអីលោកលេខាត្រូវធ្វើតាមនាយប្រាប់ហើយប្រញ៉ាប់មករកលោកតារបស់ខ្លួន