" បេះដូងរបស់បងនៅតែមានអូន " វាជាពាក្យដែលនាយចង់និយាយមកជាយូរ គេតែងតែរង់ចាំពេលគេបានជួបជាមួយរាងតូចម្តងទៀត គេត្រូវការការពិសោធន៍ពីបេះដូងរបស់ Jimin គ្រាន់តែចង់ដឹងថាគេនៅមានចិត្តលើខ្លួនដូចដែលនាយមានឬអត់ តើនៅដូចដើមទេ Yoongi បានស្ដាប់ឮពីសម្លេងបេះរបស់Jimin កាន់តែច្បាស់នៅពេលដែលនាយខិតទៅរកកាន់តែជិតរាងងល្អិត។ វង្វង់ដៃក្រាស់ដ៏កក់ក្ដៅក៏ចាប់លើផ្ទៃមុខស្អាតរបស់ Jimin ថ្នមៗកែវភ្នែកអ្នកទាំងពីរសម្លឹងមើលគ្នា រហូតដល់បបូរមាត់ទាំងពីរប៉ះគ្នាបន្តិច Jimin ក៏បិទភ្នែកថ្នមៗ ដៃរបស់គេក្ដាប់ចូលគ្នាជាមួយនឹងបេះដូងដែលញាប់ញ័រពេលរាងក្រាស់ថើបគេដោយកាយវិការផ្អែមល្ហែមបែបនេះ ពេលទទួលបានការប៉ះពាល់កាន់តែខ្លាំងពីរាងក្រាស់ Jimin គេបើកភ្នែកសម្លឹងឡើងក៏ប្រទាក់ជាមួយកែវភ្នែកខ្មៅងងឹតមួយគូរដែលកំពុងសម្លឹងមើលមកគេគ្រាន់តែដឹងថាជាអ្នកណាដែលកំពុងសម្លឹងមកខ្លួនបែបនេះភ្លាមរាងតូចបើកភ្នែកបុិនៗពងមាន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង
" Yungjae ..." Jimin រហ័សច្រានរាងក្រាស់ចេញពីគេយ៉ាងលឿនគេភ័យឡើងបែកញើសជោគសក់ ពុទ្ធោអឺយគេបានធ្វើអី ? Yungjae បានឃើញគេនិង yoongi កំពុងថើបគ្នាចឹងហ្អេស ស្លាប់ៗ...
// អាល្អិត Yungjae ឈរធ្វើមុខមុីងមាំងដៃម្ខាងអោបកូនតុក្កតារបស់គេឯម្ខាងទៀតកំពុងតែញីភ្នែកបែបមិនទាន់អស់ងងុយងើយសម្លឹងមើលប៉ាគេនិង Jimin ឆ្លាស់គ្នា
" លោកពូ Jimin ធ្វើអីប៉ាៗ ?" Yungjae សួរដោយសម្លេងងុលៗ//Jimin វិញពេលគេឮក្មេងសួរបែបនេះគេឡើងធ្លាក់ថ្លើមដល់ដី ក្មេងនេះគេភ័យខ្លាចរាងតូចធ្វើអីប៉ារបស់គេទាំងដែលការពិតប៉ាគេអ្នកចាប់ផ្ដើមមុនសោះចឹងហី ? ឮហើយចង់ទន់ជង្គង់
" Yungjae គឺអត់ទេពូមិនបាន...
" Ahh yungjae-ya មិចក៏ភ្ញាក់ចឹង " yoongi រហ័សមកលើកកូនបីឯ Jimin វិញកំពុងតែគាំងគេខ្មាសសឹងតែជ្រែកដីទៅហើយ
" ប៉ាៗមិនគេងជាមួយ yungjae ទេហេស៎ "កម្លោះតូចអោបកប៉ារបស់គេហើយក៏ឈ្ងប់មុខនឹងស្មារឹងមាំរបស់ Yoongi
" ប៉ាមិនបានទៅណាទេមុននេះប៉ាទើបតែងូតទឹកហើយតោះឆាប់ទៅគេងវិញទៅ " Yoongi បីអាល្អិតដើរសម្ដៅទៅរកគ្រែវិញ។