" ហើយក៏ចង់ថើប " កម្លោះកូនមួយសើចចេញធ្មេញយ៉ាងស្រស់បន្ទាប់ពីចប់សម្ដីគេនៅមិនថយឆ្ងាយពី Jimin ទេ
" នៀក៎!!! បើលោកនៅតែហ៊ានផ្គើនទៀតខ្ញុំមួលឲ្យដាច់មិនខាន " ដៃរបស់ Jimin កំពុងស្ថិតនៅត្រង់ចំណុចសំខាន់របស់ Yoongi គេចាប់សាច់ក្រណាត់ខោហើយគំរាមដាក់នាយឲ្យតែហ៊ានដឹងតែដាច់
" អត់ទេ ! បងមិនហ៊ានទេ មិញនេះលលេង " Yoongi គ្រាន់តែគេគម្រាមបែបនេះនាយក៏ថយរហ័សងើបឈរឡើងត្រង់ខ្លួនទឹកមុខវិញក៏ញញឹមមិនសូវសម គេចាំបាច់ត្រូវការពារវាព្រោះបើមិនអ៊ីចឹងគេប្រាកដជាត្រូវដាច់ពូជអស់ត្រឹមកូនមួយហ្នឹងហើយ រងតូចសម្លក់ដាក់នាយបន្តិចមុននឹងទាញភួយចេញពីខ្លួនចុះពីលើគ្រែដែល Yungjae កំពុងគេងលក់នៅឡើយ រាងក្រាស់ឈរតាមមើលមុខរាងល្អិតបែបមិនអស់ចិត្តដែរត្រូវគេគម្រាមមុននេះរហូតឯ Jimin គេចេះតែសម្លក់មុខនាយវិញមិនឈប់តាមហ្នឹងទៅ
" ខ្ញុំទៅងូតទឹកហើយទៅផ្ទះរបស់ខ្ញុំវិញ " ថាចប់រាងល្អិតក៏ដើរសម្សៅទៅបន្ទប់ទឹកបាត់ Yoongi នាយឈរដៀងភ្នែកតាមសម្លឹងរាងតូចរហូតដល់គេចូលក្នុងបាត់
[ Skipe ]
Yoongi កំពុងបើកឡានជូនរាងតូចទៅផ្ទះរបស់គេវិញបន្ទាប់ពីនាយបានបញ្ជូន Yungjae ទៅដាក់នៅសាលារៀនហើយ។
រថយន្តសេរីទំនើបបរមកឈប់ចតនៅចំពីមុខភូមិគ្រឹះដ៏ធំល្វឹងល្វើយរបស់ត្រកូល Park ។ Jimin ដោះខ្សែរក្រវ៉ាត់ចេញពីខ្លួនរបស់គេបន្ទាប់ពី Yoongiបានជូនគេមកដល់គោលដៅ
" ឈប់សិន Jimin" អ្នកកម្លោះហៅឃាត់ស្របពេលរាងល្អិតហៀបនឹងចុះ
" បើមានអ្វីចាំជួបគ្នាលើកក្រោយចាំនិយាយទៅខ្ញុំប្រញ៉ាប់ " Jimin ប្រាប់រាងក្រាស់បែបនេះហើយក៏ចុះពីឡានទៅ//Yoongi ឮបែបនេះនាយហាក់សប្បាយចិត្តយ៉ាងខ្លាំង ជួបគ្នាម្តងទៀត ? បានន័យពួគគេនៅតែអាចទាក់ទងគ្នាបន្តទៀតបានតើមែនទេ ?
" បានន័យថាពួគយើងអាចជួបគ្នារហូតតើមែនទេ ?" Yoongi បើកកញ្ចក់ឡានស្រែកសួរតែម្តង
" ខ្ញុំគ្រាន់តែចង់ជួបជាមួយ yungjae ម្តងទៀត បើសិនជាអាច" រាងល្អិតប្រាប់ដោយសម្ដីធម្មតា គេគ្រាន់តែបញ្ជាក់ថាបើគេចង់ជួបគឺជួបជាមួយកូនមិនមែនប៉ាគេទេកុំឲ្យយល់ច្រឡំ។