" Yoon ដាក់អូនចុះ " នាយល្អិតវៃស្មាមនុស្សធំឲ្យដាក់គេចុះ បង្ហាញទឹកមុខផ្ដាច់ការដាក់នាយក្រាស់ទៀត" គង់តែដាក់ចុះទេតែមិនមែនជាគ្រែនេះ " ថាចប់នាយក៏បីកាយតូចស្រឡូនស្រាលដូចសំឡីដើរទៅក្រៅបន្ទប់សម្ដៅទៅបន្ទប់មួយផ្សេងទៀតបានសម្រេច ដោយមិនមានការប្រកែកពីរាងតូចព្រោះគេបានហាមប្រាមរួចហើយថាមិនឲ្យមាត់ច្រើនខ្លាចភ្ញាក់អាល្អិតនៅលើគ្រែ
_______
ភឹប*!!! រាងតូចត្រូវដៃក្រាស់មាំដាក់ទម្លាក់ចុះនៅគ្រែក្នុងបន្ទប់មួយទៀតក្បែរបន្ទប់គេមុននេះ។ Jimin រហ័សងើបឡើងទាំងមិនយល់ពី Yoongi ដែលនាំគេដូរបន្ទប់អីទាំងពាក់កណ្តាលយប់បែនេះ
" ឈប់សិន " yoongi ស្ទុះមកទ្រុបពីលើឲ្យរាងតូចត្រូវដួលដេកទៅលើពូកវិញ ស្របពេលដែលJimin បម្រុងនឹងងើបឡើងយ៉ាងរហ័សដោយគ្រាន់តែនាយដាក់គេចុះមិនទាន់បានប៉ុន្មានផង
" Yoongi បងកុហកអូន " គេលែងចាប់អារម្មណ៍រឿង Yoongi នាំគេមកបន្ទប់ផ្សេងតែគេចាប់អារម្មណ៍នឹកឃើញដល់រឿងកាលយប់មុន យប់ដែលគេបានគេងនៅផ្ទះនាយនាយប្រាប់គេថាគ្មានបន្ទប់ផ្សេងសម្រាប់គេងឡើយតែនេះបន្ទប់់នេះមានការរៀបចំស្អាតបាតណាស់ បានន័យថានៅយប់នោះគេចាញ់បោកនាយហើយ
" រឿងនោះទុកមួយឡែកសិនទៅ " រាងក្រាស់គេមិនខ្វល់ហើយបន្តវាមកលើកាយតតូចបន្ថែម
" ណែ៎!! Yoon បងធ្វើស្អី " Jimin យកដៃខ្ទប់មុខនាយសង្ហាស្របពេលនាយក្រាស់បម្រុងនឹងអោនមកថើបគេ តែ Yoongi មិនខ្វល់ក៏រហ័សចាប់ទាញដៃរាងតូចចេញវិញហើយអោនទៅជិតមុខតូចក្រមិចព្រមទាំងនិយាយ :
" បងសុំចុះ Jimin បងនឹកអូនតែឆ្កួតស្លាប់ទៅហើយ " នាយសម្លឹងមុខតូចក្រមិចដោយការសុំអង្វរ
" សឺត~ អូនមិននឹកបងខ្លះទេហ្អេស៎ " គេចាប់ដៃស្រឡូនសាច់ទន់ក្រអូបមកថើបថើរៗ កែវភ្នែកនាយប្រែជាកំសត់ដោយកលល្បិចខំសម្លឹងមុខអ្នកខាងក្រោយទ្រូងធ្វើមុខតូចកូនក្មេងកំពុងទាមទាសុំនំញុាំយ៉ាងចឹង" បងរង់ចាំអូនមក5ឆ្នាំមកអន្ទះសារនៅពេលនេះ ?"
" មិនដូចគ្នាទេ ពេលនេះតែមួយនាទីក៏បងមិនចង់រង់ចាំដែរ **អ្ហឹមម!!! " រាងក្រាស់ថាមិនបានចប់សម្ដីស្រួលបួលផង Jimin ក៏ហក់មកឆ្មក់ថើបមាត់នាយមុនយ៉ាងព្រហើន Yoongi ស្របខ្លួនតាមការថើបរបស់រាងតូចដោយថើបតបតវិញដោយមិនគិតច្រើន ការថើបកាន់តែក្ដៅរោលរាលបបូរមាត់ទាំងគូរខាំច្បូតគ្នាទៅមកឥតឈប់ឈរ នាយក្រាស់ប្រើដៃមាំមួនចាប់ផ្ដួលកាយតូចឲ្យដេកនៅលើគ្រែវិញដោយខ្លួនរបស់នាយនៅតែតាមទ្រុបពីលើរហូត។ Jimin ហារមាត់បើកផ្លូវឲ្យអណ្តាតរាងសង្ហាបានចូលទៅវាយលុកក្រលាស់ប្រលែងជាមួយក្រអូបមាត់សិចសុីតាមអំពើចិត្ត សម្លេងជីបជុប៎លាន់សូរមិនបណ្ដាច់គ្នាចេញពីការថើបជញ្ជក់មាត់គ្នារវាងអ្នកទាំងពីរ