Yoongi បានបន្តមកដល់ផ្ទះរបស់ Jin តែពេលមកដល់ឃើញសភាពផ្ទះស្ងបស្ងាត់ខុសពីធម្មតា ។រាងក្រាស់ចុះពីឡានមកក៏ចុចកណ្ដឹងផ្ទះជាច្រើនលើកច្រើនសារតែគ្មានអ្នកណាម្នាកើមកបើកទ្វាឲ្យគេទាល់តែសោះ ទើបគេសម្រេចចិត្ត call ទៅ Namjoon
" Hlo ! Namjoon "
« មានអ្វីហ្អេស Yoongi ?»
" ឯងឥលូវនេះនៅឯណា ?"
«
ខ្ញុំនៅក្រុមហ៊ុនកំពុងធ្វើការ »" ខ្ញុំកំពុងនៅផ្ទះរបស់ឯង Jinមិននៅផ្ទះទេមែនទេ ?"
" Jin ទៅជប៉ុនតាំងពីយប់មិញមកម្លេះ "
" ទៅជប៉ុន ?ចុះ Jimin នោះ ឯងដឹងថាគេនៅទីណាទេ ?"
" Jinie ក៏ទៅជប៉ុនជាមួយ Jimin នោះអីឯងមិនដឹងអីទេឬ Yoongi ?"
" ខ្ញុំមិនដឹងទេ ទាក់ទងគេមិនបានតាំងពីយប់ "
«ហើយនេះមានរឿងអីទៅ យប់មិញ Jinie គេប្រញ៉ាប់ចេញទាំងយប់ប្រាប់ថាគ្រាន់តែទៅកំដរ Jimin មិមប៉ុន្មាមថ្ងៃក៏ត្រលប់មកវិញ » yoongi គេគិតមិនចេញ មិនដឹងថាមានអ្វីកើតឡើងព្រោះទាំង Jin និង Jimin មើលទៅគឺចម្លែកៗដូចគ្នា
ក្រោយទម្លាក់ទូរស័ព្ទចុះរាងក្រាស់ក៏ចូលទៅអង្គុយក្នុងឡានសញ្ចឹងគិតមិនយល់ពីអ្វីដែលរាងតូចធ្វើ តើការដែលទៅជប៉ុនវិញព្រោះតែហេតុផលអ្វីឲ្យប្រាកដទៅ ? បើព្រោះការងារតើហេតុអី Jimin មិនប្រាន់គេឲ្យដឹង ? ចាំបាច់អីត្រូវទៅស្ងាត់ៗ
——————————
៚ប្រទេសជប៉ុន
Jimin កំពុងអង្គុយសញ្ចឹងសម្លឹងមើលទៅទេសភាពអគាខ្ពស់ត្រដែត ជាមួយទឹកមួយទឹកមុខក្រៀមស្វិតស្រពោនគិតដល់ពាក្យរបស់អ្នកម៉ាក់គេដែលបាននិយាយមុនពេលគេមកជប៉ុន
៚ស្រមៃ
" Jimin ម៉ាក់មានរឿងខ្លះចង់និយាយជាមួយកូន "ខណៈអ្នកជាម្ដាយមានទឹកមុខមិនសូវសប្បាយចិត្ត ទឹកចិត្តអ្នកជាម្តាយគ្មានអ្នកណាចង់ឃើញកូនរបស់ខ្លួនកើតទុកឬឈឺចាប់មិនថាដោយបញ្ហាអ្វីនោះទេ ហើយរិតតែមិនចង់ឲ្យខ្លួនជាដើមហេតុនៃការឈឺចាប់របស់កូនដែរ តែសម្រាប់អ្នកស្រី Parkគាត់មិនមានជម្រើសច្រើនក្នុងការជួយកូនប្រុសរបស់គាត់ដូខគ្នាទើបពេលខ្លះគាត់ត្រូវចិត្តដាច់ដើម្បីឲ្យកូនបានល្អ