Part2 ជួបគ្នាម្តងទៀត

1.3K 86 3
                                    

5ឆ្នាំកន្លងផុតទៅ

     ដំណើរដើរចេញពីប្រលានយន្តហោះរបស់កម្លោះតូចកម្ពស់សមល្មមយ៉ាងសាកសមហើយស្រស់ស្អាតដោយក្នុងដៃមានកាន់វ៉ាលីអូសមកជាមួយដើរសម្ដៅមករកគ្រួសារដែលកំពុងឈរចាំទទួលគេជាមួយភាពសប្បាយរីករាយសម្រាប់ការវិលត្រលប់មកវិញរបស់កូនប្រុសជាទីស្រលាញ់ក្រោយបានចាកចេញទៅក្រៅប្រទេសអស់រយ:ពេល5ឆ្នាំ។

" កូននឹកម៉ាក់ណាស់ " ដៃតូចទាំងគូរឈោងអោបម្ដាយដោយការនឹករលឹកហើយបន្តមកអោនគោរពចំពោះប៉ារបស់គេម្តង។

" កូនរបស់ប៉ាធំច្រើនណាស់ អគុណណាស់ Jimin ដែលធ្វើវាដើម្បីប៉ា " រាងចំណាស់ញញឹមស្រាល // បន្ទាប់ពីមានរឿងថ្ងៃនោះមក Jimin គេពិតជាឈឺចាប់ខ្លាំង ហើយប៉ាម៉ាក់របស់គេក៏ដឹងរឿងនេះដូចគ្នាទើបគាត់បានយក  Jimin មកផ្ទះរបស់ពួកគេវិញ។ Jimin គ្មានការតវ៉ាអ្វីទេនៅថ្ងៃនោះព្រោះបន្ទាប់ពីបែកគ្នាជាមួយ Yoongi ហើយគេមើលមិនឃើញអ្នកណាក្រៅពីគ្រួសាររបស់គេឡើយ គេសម្រេចចិត្តវិលមករស់នៅជាមួយគ្រួសារវិញទោះដឹងថាគេត្រូវរងសម្ពាធដោយការបង្ខំចិត្តឲ្យរៀបការបង្កើតកូនស្នងត្រូវត្រកូល ។ jimin សុំប៉ារបស់គេដើម្បីឲ្យគេបានទៅធ្វើការក្រៅប្រទេសព្រោះគេចង់ចាកចេញពីទីកន្លេងនេះ //Jimin បានរៀនចប់ហើយគេក៏មានជំនាញច្រើនក្នុងការងារជំនួញដូចនេះហើយទើបប៉ារបស់គេអនុញាតឲ្យគេទៅធ្វើការគ្រប់គ្រងការងារនៅឯប្រទេសជប៉ុន បំណងរបស់ Jimin គេចង់ចាកចេញទៅរហូតគេនឹងមិនត្រលប់មកកូរ៉េវិញនោះទេ ការវិលត្រលប់មួយនេះគឺគ្រាន់តែជាការងារប៉ុណ្ណោះ ហើយគេនឹងទៅវិញក្នុងពេលឆាប់ៗ

[ Skipe ]

  មួយសប្តាហ៍ដែល Jimin បានមកប្រទេសកូរ៉េ។

ថ្ងៃនេះគេបានដើរចេញពីខាងក្រៅតែម្នាក់ឯងដើម្បីទិញសម្ភារៈសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនហើយក៏បានដើរលេងលំហែរខួរក្បាលព្រោះតាំងពីមកដល់ទីនេះគេមានការងារច្រើនណាស់ដែលត្រូវធ្វើ។

Jimin ដើរតែឯងដោយមានយួរអីវ៉ាន់ពីរបីនៅក្នុងដៃ។ រហូតគេបានដើរមកដល់ហាងលក់របស់របរក្មេងមួយនៅក្នុងផ្សារទំនើប Jimin ក៏ស្រាប់តែនឹកឃើញដល់ក្មួយប្រុសរបស់គេដែលជាកូនរបស់ jin hyung

លោកប៉ាកំលោះll Completed ☑️ Where stories live. Discover now