.ម៉ោង7:15នាទី ជុងហ្គុកបានដើរចុះមកខាងក្រោមដោយដំណើរយ៉ាងមាំងមួន ជាមួយសម្លៀកបំពាក់យ៉ាងសង្ហារដែលនាំឲ្យអ្នកបម្រើសម្លឹងមើលមកគេគ្រប់ៗគ្នា។ ចុះមកដល់ខាងក្រោមជុងហ្គុកបានចាប់យកសោឡានរបស់នាយនៅលើតុរួច បើកឡានចេញទៅដោយល្បើនលឿនជាទីបំផុត។ដោយមានកូនចៅនាយបើកតាមពីក្រោយផងដែរ។
.មកដល់ហាងទំនើបមួយកន្លែងជុងហ្គុកក៏ឈប់ រួចចុះពីលើឡានដើម្បីរង់ចាំមនុស្សម្នាក់ទៅចូលរួមកម្មពិធីនៅយប់នេះជាមួយគ្នា។ ដោយកម្មពិធីនេះគេចាប់ផ្តើមពីម៉ោង8:00ដូច្នេះហើយទើបនាយប្រយ៉ាប់មកទទួលថេយ៉ុងដោយមិនចង់យឺតពេល។
ជុងហ្គុកបានដើរផ្អែកខ្នងនឹងទ្វារឡានដោយភ្នែកសម្លឹងទៅមើលនាឡិការបស់នាយមិនឈប់ នេះគេមកឈររង់ចាំថេយ៉ុងជិតកន្លះម៉ោងទៅហើយតែនាងនៅមិនទាន់ឃើញចេញមកទៀត ដោយគេក៏បានផ្ញើរសារទៅប្រាប់អ្នកចាត់ការនាងរួចហើយផងដែរ។ ជុងហ្គុកបានឈរចាំទាំងធុញទ្រាំ បន្តិចក្រោយមកគេក៏ឃើញថេយ៉ុងដើរចេញមកជាមួយនឹងឈុតពណ៌ទង់ដែងដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយដៃម្ខាងរបស់នាងក៏មានបីកូនឆ្កែរបស់នាងមកជាមួយផងដែរ។ ដៃស្តាំថេយ៉ុងមានចងខ្សែបូនឹងក្បាលរបស់នាងមានពាក់ម្កុដមើលទៅពិតជាដូចព្រះនាងខ្លាំងណាស់ ធ្វើឲ្យអ្នកកំលោះដែលឈររងចាំនាងទាំងអារម្មណ៍ធុញទ្រាំអប្បាញ់មិុញនេះប្រែទៅជាភ្លឹកនឹងសម្រស់របស់របស់នាងទៅវិញ ដោយមិនចង់ដកភ្នែកចេញពីមនុស្សដែលគេតែងតែនិយាយថា គេមិនចូលចិត្តនាងនោះទេ។.ឈុតថេយ៉ុងក្នុងកម្មវិធីយប់នេះ : ថេយ៉ុង20ឆ្នាំ
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?