" រួចឬនៅ?" ជុងហ្គុកស្រែកសួរទៅកាន់រាងតូច ទាំងបែបខ្នងទៅម្ខាង។
"រួចហើយលោកងូតម្តងទៅ!" ថេយ៍ក៏ដើរមកពីក្រោយជុងហ្គុករួចក៏និយាយដោយនាងបានស្លៀករួចរាល់អស់ហើយ។
"ខ្ញុំដឹងហើយ! "និយាយហើយនាយកំលោះក៏ដើរចេញទៅ។ មិនយូរប៉ុន្មានក៏ត្រឡប់មកវិញដោយមានត្រឹមតែកន្សែងរុំត្រឹមចង្កេះប៉ុណ្ណោះ។ ដែលធ្វើឲ្យអ្នកដែលកំពុងតែឈររង់ចាំខំសម្លក់ទៅនាយមិនដាក់ភ្នែក។ ចង់បញ្ជាក់ថាមិនមែនសម្លក់ព្រោះតែភ្លឹកនឹងរាងកាយរបស់រាងក្រាស់នោះទេគឺរបៀបខឹងប្រច័ណ្ឌអីបែបនឹង។
"តោះ ខ្ញុំរួចហើយ!"
"លោកគិតទៅទាំងបែបនឹងតើមែនទេ?" ថេយ៍និយាយទាំងសម្លក់មើលទៅនាយមិនដាក់ភ្នែក។
"អៅគឺត្រូវហើយបែបនេះត្រជាក់ស្រួលខ្លួនណាស់!"ជុងហ្គុកនិយាយទាំងលើចិញ្ចើមដាក់រាងតូច។
"បើលោកហ៊ានតែមិនពាក់អាវនោះទេ មិនចាំបាច់មិយាយរកខ្ញុំនោះឡើយ!"
"នេះនាងហួងហែងរាងកាយរបស់ខ្ញុំតើមែនទេ?"ជុងហ្គុកនិយាយទាំងសើចចុងមាត់តិចៗ។
"លោកគ្មានចំណុចណាដែលធ្វើឲ្យខ្ញុំប្រចណ្ឌហួងហែងលោកនោះទេ កុំស្រម៉ៃខ្លាំងពេក បើមិនចេះខ្មាស់គេក៏តាមចិត្តលោកចុះ!"និយាយហើយថេយ៉ុងក៏បានបោះអាវទៅលើខ្លួនរាងក្រាស់រួចក៏ដើរចេញទៅទាំងមុខក្រញូវ។
"មាត់រឹង!" ក្រោយថេយ៉ុងដើរចេញទៅផុតជុងហ្គុកក៏យកអាវនឹងមកពាក់ ដោយមិនភ្លេចលួចសើចនឹងចរិតរបស់ថេយ៉ុងអម្បាញ់មិញនោះឡើយ។រួចក៏ដើរទៅតាមរាងតូចពីក្រោយ។
" អ្នកនាងស្អាតមកហើយហេ៎ អ៊ុំបានរៀបចំកន្លែងគេងឲ្យពួកក្មួយទាំងពីររួចរាល់អស់ហើយណា!"
"មិនអីនោះទេអ៊ុំ ខ្ញុំគេងជាមួយបុផ្ផាក៏បានដែរ" ថេយ៍និយាយទាំងដាក់គូទអង្គុយក្បែរចំណាស់ទាំងពីរទាំងញញិម។
"មិនអីនោះទេ ក្មួយទាំងពីរជាប្តីប្រពន្ធនឹងគ្នាក៏ត្រូវគេងជាមួយគ្នាចឹងហើយ ពិតទេអ្នកកំលោះ!"
"បាទពិតហើយ អ៊ុំស្រី!"គ្រាន់តែឮអ៊ុំចាន់និយាយថាឲ្យពួកគេទាំងពីរគេងជាមួយគ្នាជុងហ្គុកក៏ប្រញាប់បន្ទូតាមពិតក្រោយយ៉ាងលឿន ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?