ភាគទី11: Model កំពូលស្នេហ៍🥀

1.2K 45 2
                                    

បន្ទាប់ពីញ៉ាំអាហារជាមួយគ្នារួចរាល់ហើយ ថេយ៉ុងក៏បានលាជេមីទៅបន្ទប់របស់នាងវិញ ព្រោះនេះក៏យប់ណាស់ហើយដែរ ទើបមិនចង់រំខានជេមីនយូរ។

.ទឹង!
ថេយ៉ុងរៀបនឹងបិតភ្លើងចូលគេងទៅហើយពេលនោះសារក្នុងទូរស័ព្ទដៃរបស់នាងក៏លោតឡើង ថេយ៉ុងស្រវាទៅទាញទូរស័ព្ទនៅលើតុក្បែរ កន្លែងគេងនោះមកមើលចង់ដឹងថានរណាផ្ញើរសារមក។

"គេងលក់ហើយឬនៅ?"

"នៅទេចោះលោក?" ដោយដឹងថានរណាជាអ្នកផ្ញើមកថេយ៉ុងក៏ប្រយ៉ាប់តបទៅវិញ

"ខ្ញុំក៏នៅដូចគ្នា"

"ទើបមកពីក្រៅមែនទេ?"

"ម៉េចក៏នាងដឹង?🤭"

"ព្រោះខ្ញុំមានបណ្តាញសម្ងាត់ ហិហិ"

"នេះនាងលួចតាមដានខ្ញុំតើមែនទេ?"

"អត់នោះទេ ខ្ញុំគេងមុនហើយ Good night 🌉😚🐰"ផ្ញើរតបទៅវិញរួចថេយ៉ុងក៏បិតទូរស័ព្ទហើយក៏ចូលគេង ដោយមិនបានរង់ចាំស្តាប់សារម្ខាងទៀតឡើយ។

"បើមិនបានលួចតាមដានខ្ញុំទេនោះ មិចក៏នាងដឹង" ជុងហ្គុកដែលកំពុងតែគេងគិតតែម្នាក់ឯងក្រោយពេលថេយ៉ុងបិតទូរស័ព្ទឈប់តប។

.ពេលព្រឹកថ្ងៃថ្មីមកដល់ថេយ៉ុងនាងក៏រៀបចំទៅរៀនដូចរាល់ដង តែថ្ងៃនេះថេយ៉ុងនាងមិនបានជិះឡានក្រុងទៀតនោះទេគឺនាងជិតឡានទៅជាមួយជេមីន។

.ក្នុងឡាន

"ជេមីន ឯងមករស់នៅទីនេះយូរឬនៅ?" ដោយយល់ថាសភាពក្នុងឡានរៀងស្ងាត់ថេយ៉ុងក៏ងាកទៅសួរជេមីនដែលកំពុងបើកឡាននោះ។

"ពិតហើយព្រោះយើង មកទីនេះតាំងពីយើងរៀននៅវិទ្យាល័យមកម្ល៉េះ"

"ពិតមែនហ៎?" ថេយ៉ុងសួរទៅជេមីទាំងមានអារម្មណ៍ថាភ្ញាក់ផ្អើលបន្តិច

"ពិតហើយ ! កាលនឹងយើងជាមនុស្សចូលចិត្តរស់នៅឯករាជ្យ ទើបយើងចង់ដើរនឹងរស់នៅម្នាក់ឯង"ជេមីនតបទាំងភ្នែកនឹងអារម្មណ៍របស់គេផ្តោតទៅលើការបើកបរ។

"ចោះឯងស្គាល់ ប៊េលយូរឬនៅ?"

"ក៏យូរគួរសមនឹងហើយ ក្រៅពីប៊េលអ្នកនៅទីនេះមិនមាននរណាគេសូវនិយាយរកយើងទេ ព្រោះគេគិតថាយើងជាមនុស្សរឹកអីបែបនឹងឯង ហើយយើងក៏មិនសូវចូលចិត្តពួកគេដូចគ្នា"

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now