ភាគទី25:សត្វចម្លែក?

1.1K 43 6
                                    

.ពេលព្រឹកក៏ឈានចូលមកដល់ ថេយ៉ុងងើបបើកភ្នែកឡើងមក ក្រឡែកមើលជុំវិញបរិវេណមុងក៏មិនឃើញមានជុងហ្គុកគេងក្បែរនាង នាងតូចក៏ងើបចេញពីក្នុងមុងចេញទៅតាមរកជុងហ្គុកចង់ដឹងថានាយទៅណា។

"ទៅណាអស់ហើយ?" ចេញមកក្រៅផ្ទះក៏មិនឃើញមាននរណាម្នាក់ឡើងនៅទីនេះ។ នេះប្រហែលជានាំគ្នាទៅកាប់ភ្លឺនៅស្រែអស់ហើយទេដឹង។

"រកទៅតាមរកមើលពួកគេសិន!"និយាយហើយថេយ៉ុងក៏ប្រញាប់ប្រយ៉ាល់ ដើរចេញទៅក្រោយផ្ទះដើម្បីទៅរកជុងហ្គុកនឹងអ្នកឯទៀត។

"អ៊ំប្រុសសម្រាកសិនទៅ ត្រង់នេះទុកឲ្យខ្ញុំជាអ្នកធ្វើវិញបាទ" ជុងហ្គុកដែលកំពុងតែឈរកាប់ដីលើកជាភ្លឺស្រែនោះក៏និយាយប្រាប់ទៅអ៊ុំមេភូមិ ព្រោះវានៅសល់មិនច្រើននោះទេក៏រួចហើយចឹងហើយ នាយអាចធ្វើម្នាក់ឯងបានហើយ។

"តែក្មួយទៅរួចដែលទេមើលទៅក្មួយដូចជាមិនធ្លាប់ធ្វើការងារទាំងអស់នេះនោះទេ" គាត់ដាក់ចបជីកចុះរួចក៏និយាយទៅកាន់រាងក្រាស់ដោយមិនធ្លាប់យ
កន្សែងបង់នឹងចង្កេះទៅជូតញើសលើថ្នាស់របស់គាត់នោះដែរ។

"បាទមិនអីទេ អ៊ុំ ខ្ញុំអាចធ្វើបាន អ៊ុំទាំងពីរនាំគ្នាត្រឡប់ទៅវិញមុនសិនចោះ ពេលរួចហើយខ្ញុំនឹងតាមទៅតាមក្រោយ"ជុងហ្គុកនិយាយទាំងបញ្ចេញស្នាមញញិមយ៉ាងស្រស់សង្ហារទៅកាន់ពួកគាត់។

"ចឹងពួកអ៊ុំត្រឡប់ទៅវិញមុនហើយណា អ្នកកំលោះ" និយាយហើយអ៊ុំចាន់នឹងប្តីរបស់គាត់ក៏លើកចបជីករបស់គាត់ត្រឡប់ទៅវិញ ។ ទុកឲ្យជុងហ្គុកនៅកាប់បញ្ជប់ភ្លឺស្រែបន្តទៀត។

"បងស្រីស្អាតទៅណានឹង?"ថេយ៉ុងកំពុងតែដើររកមើលឆ្វេងស្តាំក៏ជូលផ្លូវជាមួយដូប៉ាវនឹងបុផ្ផាដែលទើបមកពីណាក៏មិនដឹង។ ហើយដូប៉ាវក៏និយាយឡើង។

"អៅ! ដូប៉ាវទេឬ? គឺបងកំពុងទៅរកមើលបងជុង របស់ឯងនោះអី ចោះនេះពួកឯងទើបនាំគ្នាមកពីណានឹង បានជាមានរបស់ពេញដៃពេញជើងបែបនេះ?"

"គឺថ្ងៃនេះខ្ញុំនឹងបងបុផ្ផា បាននាំគ្នាទៅទិញរបស់នៅផ្សារណាបងស្រីស្អាត"ដូប៉ាវនិយាយទាំងរត់ទៅឈរក្បែររាងតូចហើយថេយ៉ុងក៏យកដៃអង្អែលក្បាលរបស់គេ។

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now