ភាគទី07 :មាត់ខុសពីចិត្ត

1.4K 53 2
                                    

.ប្រលានយន្តហោះ

លោកគីមនឹងអ្នកស្រីគីមបានឈររង់ចាំជូនដំណើររបស់រាងតូចដើម្បីទៅប្រទេស English ដោយពួកគាត់ម្នាក់ៗ មានទឹកមុខក្រៀមក្រំយ៉ាងខ្លាំង ព្រោះមិនចង់បែកជាមួយនឹងកូនស្រីតែម្នាក់គត់របស់គាត់ ឡើង ជាពិសេសគឹអ្នកស្រីគីមតែម្តង។

"ពេលកូនទៅរស់នៅទីនោះត្រូវចេះមើលថែសុខភាពរបស់ខ្លួនឯងផងណាកូន កុំញាំរបស់ណាដែលមាជាតិការរីខ្ពស់ពេកណា វាមិនល្អដល់សុខភាពឡើង ត្រូវចូលគេងឲ្យទាងម៉ោង បើមានបញ្ហាលុយកាកអ្វីកុំភ្លេចទាក់ទងមកប៉ាម៉ាក់ណា!" អ្នកស្រីគីមនិយាយរៀបរាប់ប្រាប់ទៅកូនស្រីទាំងរលីងរលោងទឹកភ្នែកចំណែកឯថេយ៉ុងនាងក៏មិនខុសគ្នាពីម៉ាករបស់នាងប៉ុន្មានដែរ។

"ចា៎សអ្នកម៉ាក់ កូនដឹងហើយ កូនទៅមិនយូរនោះទេត្រឹមតែ4ឆ្នាំប៉ុណ្ណោះ ហើយពួកយើងនឹងមកជួបជុំគ្នាវិញមិនខានឡើងកូននឹងឧស្សាហ៍ខលមកលែងណា.!"ថេយ៉ុងស៊ូកដៃទៅអោបម្តាយរបស់នាងយ៉ាងណែន នាងមិនចង់ទៅរស់នៅទីនោះម្នាក់ឯងឡើង វាមិនមានអ្នកបម្រើឆ្វេងស្តាំដូចនៅផ្ទះរបស់នាងនោះទេ។

"ម៉ាក់ស្រឡាញ់កូនណា សឺត!" អ្នកស្រីគីមក៏អោនទៅថើបសក់ក្បាលរបស់នាងមួយដង្ហើម។ ព្រោះចិត្តជាម្តាយតែងតែនឹកតែងតែបារម្ភពីកូនស្រីដែលធ្វើដំណើរឆ្ងាយតែម្នាក់ឯងដោយមិនស្គាល់អ្នកណា សោះឡើងសូម្បីតែញាតមិត្ត។

"យន្តហោះជើងចុងក្រោយ នៅសល់15នាទីទៀតត្រូវចេញដំណើរហើយ សូមអ្នកដំណើរទាំងអស់គ្នាត្រៀមខ្លួនរកកន្លែងគួរសម សូមអរគុណ!" អ្នកបម្រើការណ៍នៅលើយន្តហោះក៏ប្រកាសមេកូឡើងប្រាប់ទៅអ្នកដំណើរទាំងអស់ឲ្យពួកគេត្រៀមខ្លួនក្នុងការធ្វើដំណើរយប់នេះក្នុងជើងយន្តហោះចុងក្រោយ។

"លោកប៉ា...!"ថេយ៉ុងបែបមុខទៅរកប៉ារបស់នាងទាំងពេបមុខរកយំ លោកគីមឃើញបែបនេះក៏លើកដៃលើឡើង ហើយថេយ៉ុងក៏ដើរទៅអោបគាត់យ៉ាងណែនដោយគាត់ក៏អោបនាងតបវិញដូចគ្នាព្រមទាំងអង្អែលខ្នងលួមលោងកូនស្រីទៀតផង។

"ប៉ាសុំទោសណា...!"គាត់និយាយទាំងអង្អែលក្បាលរបស់នាងតិចៗថេយ៉ុងនាងក៏ងក់ក្បាលយល់ព្រម។

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now