ភាគទី57:អាបងអូនឃើញលោកពូសង្ហារគេងស្រាត

2K 78 6
                                    

. Morning 🌅
 
ពេលព្រឹកក៏ឈានចូលមកដល់ ធ្វើឲ្យយើងបានឃើញគូរស្នេហាមួយគូរដែលបានបញ្ជាក់សង្រ្គាមក្តៅសាច់ជាមួយគ្នានៅយប់មិញ កំពុងតែគេងលង់លក់ទាំងអាក្រាតកាយអោបគ្នាយ៉ាងណែន ដោយរាងតូចគេងកើយទ្រូងហាប់ណែនរបស់រាងក្រាស់។

.ក្រាក..

"Mommy..ព្រឹក..ហើយក្រោក" នាងតូចថេយ៍អុីបាបើកទ្វារចូលមកដោយនាងបានស្លៀកពាក់ឯកសណ្ឋានសាលារួចជាស្រេចហើយ ព្រោះថ្ងៃនេះនាងត្រូវមានម៉ោងរៀនទើបឡើងមកហៅថេយ៉ុងឲ្យជូននាងនឹងជុងហាទៅសាលា។ ដោយរាល់ដងគឺដូប៉ាវជាអ្នកជូនទៅតែថ្ងៃនេះដូប៉ាវជាប់រវល់ទើបមិនអាចជូនពួកគេទៅបាន។

"ហុឹម! " ថេយ៉ុងក្រោយឮសម្លេងកូនស្រីរបស់នាង នាងក៏រហឹមឡើងមកព្រោះមានសម្លេងរំខាន។

" Mommy. .. Mommyងើបឡើងជូនអូនទៅរៀន..អុះ!លោកពូសង្ហារ មិនបានមកគេងទីនេះទៅវិញហើយមិចក៏ គេងស្រាតចឹង?"  ថេយ៍អុីរត់ឡើងលើពូកដោយមិបានចាប់អារម្មណ៍ជាមួយនឹងមនុស្សដែលគេងក្បែរMommyរបស់ខ្លួនឡើយ។ នាងក៏អង្រួនរាងតូចតិចៗតែក៏ស្រាប់តែក្រឡេកទៅឃើញជុងហ្គុកគេងក្បែរនោះនាងតូចនិយាយរួចក៏ប្រញាប់យកដៃខ្ចាប់មាត់ទាំងភ្ញាក់ផ្អើស។

"ថេយ៍អុី? "ដោយសារសម្លេងរំខានពីក្មេងតីចខ្លាំងពេកជុងហ្គុកក៏បើកភ្នែកឡើងក៏ធ្វើឲ្យនាយភ្ញាក់នឹងវត្តថេយ៍អុីដូចគ្នា៕ ស្លាប់ហើយខ្មាស់ក្មេងណាស់។

"លោកពូសង្ហារមិចបានមកគេងស្រាតនៅទីនេះចឹងហើយលោកពូនឹងម៉ាក់អូន...? ចាំមើលអូនទៅប្រាប់អាបងឲ្យវៃលោកពូហើយ..."

"អេ! ថេយ៍អុីឈប់សិនកូន..."គ្រាន់តែនិយាយចប់ភ្លាននាងតូចក៏ចុះពីលើគ្រែរត់ចេញទៅបាត់ជុងហ្គុកនាយចង់ហាមក៏ហាមមិនទាន់នោះដែលក្មេងម្នាក់នេះរហ័សណាស់។

"ហើយ! យ៉ាប់មែនអាជុងអើយខ្មាស់កូនណាស់..."ជុងហ្គុកប្រញាប់ចុះពីគ្រែស្រវាយកកន្សែងមកស្លៀកដោយមិនភ្លេចរអ៊ូម្នាកឯងនោះដែរ។ តែបើថេយ៉ុងវិញនាងគេងដូចសន្លប់ចឹងគ្មាដឹងរឿងអ្វីទេ មកពីយប់មិញជុងហ្គុកលែងចាស់ដៃពេកទេដឹង។

.ខាងក្រោម

"អាបងៗ..." ថេយ៍អុីនាងរត់ចុះមករកបងរបស់នាងដែលកំពុងតែជុងហ្គុកអាសៀវភៅនៅលើសាឡាងទាំងដកដង្ហើមមិនចង់ដល់គ្នាដែលធ្វើឲ្យជុងហាឃើញប្រតិកម្មរបស់ប្អូនបែបនេះហើយអត់នឹងចម្លែកចិត្តមិនបាន។

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now