ភាគទី60:បងមិនដែលគិតថាបងក្រនោះទេ

1.7K 64 2
                                    

.ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃនេះថេយ៍អុីនឹងជុងហាពួកគេត្រូវងើបពីព្រលឹមបន្តិចដើម្បីត្រៀមខ្លួនទៅកាន់ទឹកដីកំណើតរបស់ប៉ាម៉ាក់របស់ពួកគេ ។

"អាបង តើយើងគួរដាក់អ្វីទៅខ្លះទៅ? អូនមិនដឹងថាត្រូវដាក់អ្វីមុនគេទេ!"ថេយ៍អុីននាងងើបមុខសួរទៅបងប្រុសរបស់នាងដែលកំពុងតែអង្គុយអាសៀវភៅនៅលើពូក។ បញ្ជាក់:ជុងហាគេជាក្មេងដែលចូលចិត្តរៀនហើយ តែបើនិយាយពីការលែងហ្គេមវិញមិនសូវជាចំណងចំណូលចិត្តរបស់គេនោះឡើយ គេលែងតែយូរៗម្តងតែប៉ុណ្ណោះ។

"ចាំបាច់ដាក់ទៅឲ្យទាស់ដៃទាស់ជើងធ្វើអី មិនចាំទៅទិញនៅនឹងតែម្តងមិនល្អទេឬ?" ជុងហាដាក់សៀវភៅចុះរួចក៏តបជាមួយប្តូនស្រីរបស់គេទាំងមុខរាបស្មើរ។ គ្មានចេះញញឹមអីទេ!

"ចេញមកតែក្រឡាអ្នកមាន! "ថេយ៍អុីនាងនិយាយឡើងទាំងងាកទៅសម្លក់មុខរបស់ជុងហាមិនដាក់ភ្នែក។

"បងមិនដែលគិតទេថាខ្លួនបងក្រនោះទេ ! បើទោះបីជាក្រក៏មិនមែនបងឯណា ប្រាកដជាប៉ាម៉ាក់ហើយជាអ្នកក្រ" និយាយហើយជុងហាទាញសៀវភៅរបស់គេដើរចេញពីបន្ទប់របស់ថេយ៍អុីបាត់។

"យីស! អាបងមួយនេះ នេះបើជាប្អូនរបស់អូនវិញអូននឹងចាប់ក្រញិចមិនខានទេ ! តែគិតៗទៅមិនគួរណាឲ្យបងជុងហាកើតមុនអូន៥នាទីសោះ ទេវតាពិតជា អាយុតិធម៌សម្រាប់អូនណាស់" ថេយ៍អុីនិយាយទាំងដាក់មុខចោះព្រោះមិនបានកើតជាបងរបស់ជុងហាកុំអីនាងនឹងចាប់បងប្រុសម្នាក់នេះច្រកក្អមជាមិនខានទេ។

.ក្រាក!

"ថេយ៍អុី យ៉ាងមិចហើយកូនរួចរាល់ហើយឬនៅ? "ថេយ៉ុងដោយនៅរង់ចាំកូនរបស់នាងយួរពេលនាងក៏សម្រេចចិត្តមកតាមមើលចង់ដឹងថានាងរៀបចំសម្លៀកបំពាក់ដល់ណាក៏ណៃហើយតែពេលចូលមកគឺដដែលនេះបានសមជាក្មេងពិតមែន÷

"Mommy ..គឺ..គឺថាថេយ៍អុីអត់ដឹងថាត្រូវដាក់អាមួយណាទៅខ្លះនោះទេ" ថេយ៍អុីនិយាយទាំងមុខជូរមិនបើរបស់រនាងច្រើនដល់ថ្នាក់នេះមិនដឹងត្រូវដាក់មួយណាអត់មួយណានោះទេព្រោះនាងសិទិ្ធតែស្រឡាញ់ទាំងអស់នឹង។

"កូនស្រលាញ់មួយណាក៏ដាក់មួយនឹងទៅកូន"

"គឺអូនស្រឡាញ់ទាំងអស់ណាម៉ាក់ៗ "

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now