" ឆាប់ញាំទៅជាងនៅក្តៅឧណ្ហៗណា "
"បាទ អរគុណ!" យ៉ុងហ្គីក៏ទាញទទួលទឹកក្តៅពីជេមីនយកមកផឹក។
"បង គិតយ៉ាងមិចបានជាមកគេនៅមុខផ្ទះរបស់ខ្ញុំបែបនេះ?" ជេមីនដាក់ខ្លួនអង្គុយលើសាឡុងក្បែរយ៉ុងហ្គីរួចក៏ងាកទៅសួរនាយ ដោយរក្សាទឹកមុខនាងដដែល។
"កាលពីល្ងាច បងខលទៅអូន អូនមិនប្រាប់ទីតាំងបងថាអូននៅឯណា ទើបបងមករកអូនដល់ផ្ទះតែម្តងទៅ! តែក៏មិនហ៊ានចូលមកខ្លាចរំខាន់ដល់លោកពូអ្នកមីងគាត់សម្រាក"
"នេះបងខ្លាចអូន លួចមានប្រុសក្មេងដល់ថ្នាក់នឹងផងមែនទេ? " ជេមីននិយាយទាំងសើចទៅកាន់រាងក្រាសដែលកំពុងតែ អង្គុយធ្វីមុខស្ងៀមដាក់នាង។
"ក្រែងអូនជាអ្នកប្រាប់បង មែនទេថានៅទីនោះគឺសម្បូរប្រុសក្មេង??"
"កុំបារម្ភអី អូនមានតែបង តែម្នាក់ទេ..." ជេមីន មិននិយាយតែមាត់នោះទេ នាងនៅយកដៃតូចៗរបស់នាងទៅក្រសោបមុខយ៉ុងហ្គី ញីលែងទាំងញញឹមចេញមកយ៉ាងស្រស់។ ដោយនាងមិនបានដឹងឡើយថាទង្វើទាំងអស់នេះបានធ្វើឲ្យមនុស្សពីអ្នកកើតក្តីងើបឆ្ងល់ជាខ្លាំង ព្រោះតាំងតែពីក្មេងជេមីនមិនដែលត្រូវគ្នាជាមួយយ៉ុងហ្គីឡើយ ព្រោះនាយក្រាសចូលចិត្តញោះនាង។
" អៅ! ក្មួយយ៉ុង ខ្យល់អ្វីបក់ក្មួយមកដល់ទីនេះទាំងព្រឹកព្រលឹមបែបនេះ?" គ្រាន់តែ ស្គាល់ច្បាស់ថាជាសម្លេង របស់នរណាភ្លាមជេមីនក៏ដកដៃចេញពីមុខយ៉ុងហ្គីយ៉ាងលឿន រួចក៏រៀបរឹតពាធម្មតាវិញ។
" អ្នកមីង លោកពូ ជម្រាបសួរបាទ!" យ៉ុងហ្គីគ្រាន់តែក្រឡេកឃើញរាងចំណាស់ទាំងពីរដើរចុះមកពីជាន់ខាងលើនាយក៏ប្រញាប់ងើបឈរលើកដៃសំពះ ពួកគាតើជាមួយនឹង អាកប្បកិរិយាយ៉ាងសុភារុំទុំដាក់ពួកគាត់ទាំងពីរ។
"នឹកឃើញអ្វីបានជាមកដល់ផ្ទះរបស់ មីងទាំងព្រឹកបែបនេះ ?" គាត់ដាក់ខ្លួនអង្គុយ នៅសាឡុងម្ខាងទៀត ។ ដោយមិនភ្លេចសម្លឹងទៅកូនស្រីតែមួយគ្រាប់របស់គាត់នោះដែរ។
"គឺ..ថ្ងៃនេះ ខ្ញុំមានកិច្ចការនៅម្តុំនេះ ទើបឈានចូលមកលែងលោកពូអ្នកមីងតែម្តងទៅ!"នាយនិយាយដោយញញិមមិនសមដាក់ពួកគាត់ទាំងពី។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AdventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?