ភាគទី10:មនុស្សអត់ជាតិ

1.2K 53 1
                                    

"បងហៅខ្ញុំមកមានការអ្វីមែនទេយ៉ុង?" ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរអ្នកមាននាមជាមួយក្រៅត្រកូលរបស់គេ។ ដោយពួកគេបានស្តិតនៅក្នុងក្លឹបរាត្រីមួយកន្លែងប្រចាំសេអ៊ូល។

"អៅ!ជាទៅៗយើងគ្រាន់តែហៅឯងមកនិយាយលែងជាមួយគ្នាមិនបានទេហ៎?"មីនយ៉ុងហ្គី ដោយគេរាល់គ្នាតែងតែស្គាល់នាយថាជាកំលោះចាស់ វ័យ25ឆ្នាំ ព្រមទាំងជាម្ចាស់កាឡាស់ឡានដ៏ល្បីមួយកន្លែងប្រចាំប្រទេសកូរ៉េខាងត្បូង និយាយឡើងព្រមទាំងសម្លក់ទៅកាន់អ្នកអង្គុយក្បែរខ្លួន។

"មិនមានឯណាយ៉ុងខ្ញុំគ្រាន់ តែចម្លែកចិត្តបន្តិចប៉ុណ្ណោះ ព្រោះឃើញយ៉ុងតែងតែសំងំនៅក្នុង office " ជុងហ្គុកនិយាយងើបមុខតបទៅវិញព្រមទាំងលើកកែវស្រាមកក្រេបនឹងបបូរមាត់របស់គេតិចៗ។

"យើងឮមកថា លោកគីម ចូលមន្ទីរពេទ្យតើមែនទេ?" យ៉ុងហ្គីដាក់កែវស្រាក្រហមចុះងាកមកសួរជុងហ្គុកដោយទឹកមុខរាបស្មើរ

"ប្រាកដហើយយ៉ុង!" ជុងហ្គុកក៏តបទៅវិញនឹងមុខមាំ។

"ចោះកិច្ចការភាគហ៊ុនរបស់គាត់តើនរណា ជាអ្នករាប់រង់ បើកូនស្រីតែម្នាក់របស់គាត់ទៅរៀនតបាត់ហើយនោះ?" យ៉ុងហ្គីក៏សួរបន្ត

"រឿងនេះខ្ញុំក៏មិនដឹងដូចគ្នា យ៉ុង អ្នកមីងគាត់ក៏មិនបានប្រាប់រឿងនេះដល់អ្នកនាងថេយ៍នោះឡើយ" ជុងហ្គុកគិតដល់រឿងនេះនាយក៏ដកដង្ហើមធំឡើងបន្តិច។

"ក្រែងនាងក៏ជា គូរដំណឹ្តងរបស់ឯងតើមែនទេ?"

"លោកប៉ាគាត់តែងតែនិយាយរឿងនេះជាមួយខ្ញុំ តែខ្ញុំនិយាយថេយ៉ុងពួកយើងបាននិយាយគ្នារួចហើយថាពួកយើងមិនបានពេញចិត្តឬក៏មានចិត្តស្រឡាញ់គ្នានោះទេ ដូច្នេះបើនរណាម្នាក់រកមនុស្សដែលខ្លួនឯងស្រឡាញ់ឃើញហើយក៏ ជ្រើសរើសគេចោះ " ជុងហ្គុកនិយាយទាំងមុខស្ញួតដោយគ្មានស្នាមញញឹមបន្តិចឡើយព្រមទាំងលើស្រាមកអកទាំងអស់ទៀតផង។

"តើឯងប្រាកដចិត្តហើយឬថាឯង មិនបានស្រឡាញ់នាង?"

"កាលពីមុនខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាស្អប់ចរឹតកាចឆ្នាស់របស់នាងណាស់ តែពេលនេះ "និយាយដល់ត្រឹមនេះជុងហ្គុកហាក់គាំងមិនអាច និយាយតទៀតបាន។

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now