"ផាច់! នេះគិតថាយើងគឺជាស្អី? ទើបបានជាយកឈុតមួយរៀលៗបែបនេះមកឲ្យយើងស្លៀកចូលក្នុងកម្មពិធីក្នុងយប់នេះនោះ!" ថេយ៉ុង បានងើបឈរអស់កម្ពស់មុននឹងលើកដៃទៅទះបុគ្គលិកម្នាក់ដែលរៀបចំឈុតឲ្យនាងក្នុងការចូលរួកម្មពិធីដ៏ធំមួយនៅយប់នេះនៃប្រទេសកូរ៉េខាងត្បូង ដែលសិទ្ធិសឹងទៅដោយបុគ្គលល្បីៗចូលរួមផងដែរ៕
"សុំ...សុំទោសផងអ្នកនាង..ខ្ញុំគ្រាន់តែធ្វើតាមបញ្ជាគេមកតែប៉ុណ្ណោះ!" បុគ្គលិកម្នាក់នឹងនិយាយទាំងអន់មុខចោះហើយខ្លួនរបស់នាងក៏ចាប់ផ្តើមញ័រព្រោះតែខ្លាចនាងក្រមុំយើង តើអ្នកនាងមិនស្គាល់ទៅ តារាដ៏ល្បីប្រចាំប្រទេសនោះហើយនាងទាំងកាចទាំងឆ្នាស់គ្មាននរណាម្នាក់ហ៊ានកម្រើកនឹងនាងឡើង។
"បញ្ជាគេមែនទេ? នរណាជាអ្នកចាត់ការរឿងនេះ? ទៅហៅម្នាក់នឹងឲ្យមកជួបយើងឥលូវនេះ!" ថេយ៉ុង និយាយទាំងមុខមាំទៅកាន់បុគ្គលិកម្នាក់នោះ ហើយបុគ្គលិកម្នាក់ក៏ដើរចេញទៅយ៉ាងលឿនទាំងយកដៃអង្អែលមុខខ្លួនឯងតិចៗព្រោះវានៅឈឺហើយឡើងក្រហមទៀតផង។
"នាងមែនទេជាអ្នករៀបចំឈុតទាំងនេះឲ្យយើង?"មួយសន្ទុះក្រោយមួយដេយ៉ាងក៏ឃើញបុគ្គលិកម្នាក់នោះដើរចូលមក ហើយនាងក៏សួរនគេ ដោយទឹកមុខរាប់ស្មើរ
"ហើយយ៉ាងមិច? មិនពេញចិត្តទេមែនទេ?" បុគ្គលិកម្នាក់នោះនិយាយទាំងសម្តីឈ្លើយទៅកាន់ថេយ៉ុង ដោយនាងទើបតែចូលមកធ្វើការថ្មីទើបមិនដឹងចរឹករបស់ថេយ៉ុង។ បុគ្គលិកទាំងអស់នោះនាំគ្នាចំហមាត់ក្រោយពេលបានស្តាប់ឮការឆ្លើយតបដោយសម្តីសែនឈ្លើយបែបនេះទៅកាន់រាងតូច
"យ៉ាងមិចមែនទេ ផាច់ៗៗ! នាងដឹងទេថាយើងជានរណា? ហ៎នាងប្រហែលជាមិនដឹងទេបានជាសម្តីឈ្លើយបែបនេះ មាត់នាងសុីអាចម៍ទេដឹងបានជាសម្តីខ្លាំងដាក់យើងយ៉ាងនេះនោះ?" ថេយ៉ុងដោយហេតុទ្រាំនឹងចរឹកបុគ្គលិកម្នាក់នោះមិនបាននាងក៏ទៅចាប់ទះយកៗព្រមទាំងចាប់បោចសក់នាងទៀតផង។
"អួយ!..ខ្ញុំ..ខ្ញុំសុំទោសលែងខ្ញុំទៅខ្ញុំដឹងខុសហើយអ្នកនាងថេយ៉ុង" បុគ្គលិកម្នាក់នោះក៏និយាយទាំងលើកដៃទៅសំពះថេយ៉ុងឲ្យលែងសក់ក្បាលរបស់នាង ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
AventureJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?