ភាគទី63:បានចៅមកភ្លេចការងារអស់ទាំងប៉ាទាំងកូន

1.4K 64 6
                                    

.យើងងាក់មកមើលលោកចនឯនេះវិញម្តង គាត់កំពុងតែអង្គុយនៅក្នុងឡានដែលមាននាយចេមជាអ្នកបើក។

" យ៉ាងមិចទៅហើយទាក់ទងទៅចៅហ្វាយតូចឯងចូលដែរទេ?" លោលចនបន្លឺឡើងសួរទៅកាន់នាយចេមដែរ នាយចេមបានត្រឡប់មកពីបារីសមុនជុងហ្គុកដោយនេះគឺជាបញ្ជារបស់រាងក្រាស់។

"គាត់បានមកដល់ប្រទេសកូរ៉េតាំងពីម្សិលមិញមកម្ល៉េះទានប្រុសតែខ្ញុំនៅតែមិនទាន់ទាក់ទងគាត់បាននៅឡើយទេ"

"ចំមែនកូនម្នាក់នេះ"

ការសន្ទនារបស់ពួកគេទាំងពីរក៏បានបញ្ជាប់ មួយសន្ទុះក្រោយមកឡានទំនើបរបស់លោកចនក៏បានមកដល់ពីមុខភូមិគ្រឹះរបស់គាត់ដោយសារតែគាត់ត្រូវត្រឡប់មកញាំុបាយនៅផ្ទះ បែបនេះហើយឲ្យតែពេលថ្ងៃត្រង់ដឹងតែអ្នកស្រីចននឹងលោកចនតែងតែញាំុបាយជាមួយគ្នា ពេលព្រឹកក៏ដូច្នេះដែរ។

"សម្លេងអ្វីនឹងមើលទៅ ដូចជាអ៊ូអរខុសពីសព្វមួយដងដល់ហើយអាចេម!"គ្រាន់តែចុះពីលើឡាភ្លាមធ្វើឲ្យគាត់ចាប់ផ្តើមមានអារម្មណ៍ថាប្លែកខុសពីរាល់ដងដែលគាត់តែងតែរស់នៅ

"ខ្ញុំម្ចាស់មិចនឹងដឹងទៅទាន់ប្រុសបើ អាចេមន៊ម្នាក់នេះក៏ទើប..នឹងមកជាមួយនឹងចៅហ្វាយធំដូចគ្នានោះទាន" នាយចេមនិយាយឡើង ឡើងតាមទម្លាប់មាត់មិនគម្របរបស់គេ តែវាសាំចំពោះគ្រួសាររបស់ពួកគាត់ទៅហើយព្រោះគាត់បានចិញ្ចឹមនាយចេមតាំងពីតូចក្រូចឆ្មាមកម្ល៉េះ។

"អឺអានេះយើងចេះតែសួរៗទៅទេ "

"លោកប្រុស មកដល់ហើយមែនទេ សូមអញ្ជើញចា៎" ម៉ែដោះក៏ចេញមកទទួលគាត់ដូចរាល់ដងតែចម្លែកអីតែថ្ងៃនេះមិនឃើញអ្នកស្រីចនចេញមកទទួលគាត់បែបនេះ ឬមួយគាត់មិននៅផ្ទះទេដឹង?

"លោកស្រីរបស់ម៉ែដោះទៅណាហើយ?"

"គឺគាត់នៅខាងនោះអ្នកប្រុសធំ" ម៉ែដោះនិយាយទាំងញញឹម

"នៅធ្វើអ្វីនៅខាងក្រោយផ្ទះនោះ ចោះនោះជាកូនចៅអ្នកណាបានជាមករត់លែងពេញផ្ទះបែបនេះ? ឬក៏ជាកូនចៅអ្នកបម្រើមកថ្មីមែនទេ?"

"គឺជា...ចៅ..."

"ជម្រាបសួរលោកតា " ជុងហានឹងថេយ៍អុីដែលរត់ដេញគ្នាលែងនៅក្នុងផ្ទះមុននេះគ្រាន់តែក្រឡេកទៅឃើញលោកតារបស់ពួកគេចូលមកភ្លាមក្មេងទាំងពីរក៏ប្រញាប់រត់មកទទួលនឹងនិយាយជម្រាបសួរលើកដៃពះផងដែរ។ ម៉ែដោះឃើញបែបនេះក៏អោនមុខរបស់គាត់ចុះបន្តិចជាការគោពរ។

រឿង  Model កំពូលស្នេហ៍(ចប់) ( Update)Where stories live. Discover now