ពេលវេលាចេះតែកន្លងផុតទៅពីរមួយម៉ោងទៅមួយម៉ោងរហូតដល់ពេលព្រឹក ព្រះអាទិត្យក៏ឆាប់ផ្តើមរះសាជាថ្មីម្តងទៀត។ ថេយ៉ុងដែលកំពុងតែគេងភ្លេចខ្លួនអោបអ្នកកំលោះដែលកំពុងតែគេងលង់លក់ដូចមនុស្សក្បែរខ្លួននោះក៏ចាប់ផ្តើមបើកភ្នែក ឡើងមកសឹមៗថេយ៉ុងបានយកដៃរបស់ខ្លួនទៅអង្អែលច្រមុះ ដ៏សែនខ្ពស់ស្រឡៅរបស់អ្នកកំលោះថ្នមៗ។
"គេពិតជា សង្ហារណាស់ កាន់តែមើលជិតនាយកាន់តែសង្ហារ ចន ជុងហ្គុក!" ថេយ៉ុងបន្លឺសម្លេងតិចៗក្បែរត្រចៀករបស់ជុងហ្គុកដែលកំពុងតែគេងលង់លក់ ។
"ហ្ហឹុម..!" ជុងហ្គុកក៏ឆាប់ផ្តើមបម្រាស់ខ្លួនក្រហឹមឡើងបន្តិច ថេយ៉ុងដោយឃើញជុងហ្គុកភ្ញាក់ដឹងខ្លួនបែបនេះនាងក៏ប្រយ៉ាប់ដកដៃចេញយ៉ាងលឿនរួចធ្វើជាគេងបិតភ្នែកទៅវិញ។
"អុះ..មិចក៏ខ្ញុំមកគេងនៅទីនេះវិញ?" ជុងហ្គុក ក៏បើកភ្នែកឡើងក៏ឃើញខ្លួនឯងគេងលើគ្រែជាមួយថេយ៉ុងធ្វើឲ្យគេភ្ញាក់ខ្លួនព្រឺតតែម្តង។ គេចាំបានថាពេលចុងក្រោយដែលគេបាននិយាយជាមួយថេយ៉ុងគឺគេបានយកសម្លៀកបំពាក់ទៅឲ្យនាងផ្លាស់តើចោះមិចពេលព្រឹកឡើងគេមកគេងឡើងនេះទៅវិញ? ដោយមិនគិតយូរជុងហ្គុកនាយក៏ប្រយ៉ាប់ទាញភួយមើល តែវាមិនមានអ្វីខុសធម្មតាឡើង ។រាងក្រាស់ក្រឡែកទៅអ្នកដែលកំពុងតែគេងលក់នោះ ឃើញថានាងនៅមិនទាន់ភ្ញាក់ ជុងហ្គុកក៏អោនមុខទៅកៀកមុខរាងតូចបន្តិចតែភ្លាមនោះក៏....
"អា៎..លោកចង់ធ្វើអ្វីនឹង?!ហើយមិចបានជាលោកមកគេងនៅត្រង់នេះបាន?" ថេយ៉ុងបន្ទាប់ពីធ្វើពុតជាគេងលក់នោះក៏បើកភ្នែកឡើង មុននឹងរុញរាងក្រាស់ឲ្យចេញឆ្ងាយពីខ្លួន ពេលដែលឮថេយ៉ុងសួរបែបនេះ រាងក្រាស់ក៏ចាប់ផ្តើមរកពាក្យអ្វីនិយាយមិនចេញ ព្រោះគេមិនបានដឹងអ្វីអំពីរឿងយប់មិញឡើយ។
"ថេយ៉ុងស្តាប់ខ្ញុំនិយាយសិន វាមិនដូចជាអ្វីដែលនាងគិតនោះឡើង ខ្ញុំក៏មិនដឹងថាខ្ញុំមកនៅលើគ្រែនេះជាមួយអ្នកនាងយ៉ាងដែលនោះ ខ្ញុំចាំត្រឹមថាខ្ញុំបានយកឈុតទៅឲ្យអ្នកនាងផ្លាស់បន្ទាប់មក...?" ជុងហ្គុកនិយាយបកស្រាយទៅកាន់ថេយ៉ុងយ៉ាងវែងដែលធ្វើឲ្យថេយ៉ុងឃើញទឹកមុខនាយហើយក៏ចាប់ផ្តើមលួចសើចក្នុងចិត្តខ្លាចជុងហ្គុកដឹងថានាងគឺជាអ្នករៀបចំផែនការចង់ធ្វើបាបនាយ។
YOU ARE READING
រឿង Model កំពូលស្នេហ៍(ចប់) ( Update)
Phiêu lưuJk:តើប៉ារបស់ពួកក្មួយឈ្មោះអ្វីដែរក្មេងតូច? J'h:ពួកខ្ញុំគ្មានប៉ានោះទេព្រោះប៉ារបស់ពួកយើងឃើញស្រីក្រៅល្អជាងប្រពន្ធកូនរបស់គេ T'E: បងប្រុសមិចក៏បងនិយាយបែបនេះ?